ទេសចរសម្រុកទៅកម្សាន្តនៅកោះស្ដេច នាថ្ងៃឆ្លងឆ្នាំខាងមុខ

16:55 | 06/12/2021 ហេង វុធ្ធី

ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានស្ងប់ស្ងាត់ ភ្ញៀវទេសចរជាច្រើន គ្រោងទៅកម្សាន្ត នៅតាមតំបន់ទេសចរណ៍នានា។ លោក សាយ ទី អ្នកកាន់ទំព័រហ្វេសប៊ុកឈ្មោះ Koh Sdach បានបញ្ជាក់ថា សម្រាប់ថ្ងៃឆ្លងឆ្នាំខាងមុខនេះ ភ្ញៀវទេសចរជាច្រើនបានកក់កន្លែងស្នាក់នៅ ដែលស្ថិតនៅតាមមាត់ទឹក ស្ទើរតែពេញអស់ទៅហើយ ខណៈដែលផ្ទះស្នាក់ និងកន្លែងស្នាក់នៅក្នុងភូមិ ត្រូវបានកក់ជាហូរហែ។

វៀតណាមបើកដំណើរការកម្មវិធី «រស់នៅយ៉ាងពេញលេញនៅវៀតណាម» ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ វៀតណាមបើកដំណើរការកម្មវិធី «រស់នៅយ៉ាងពេញលេញនៅវៀតណាម» ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ
ទីក្រុង Da Nang ស្វាគមន៍ជើងហោះហើរលើកដំបូងដែលនាំភ្ញៀវទេសចរអន្តរជាតិមកដល់វៀតណាម ទីក្រុង Da Nang ស្វាគមន៍ជើងហោះហើរលើកដំបូងដែលនាំភ្ញៀវទេសចរអន្តរជាតិមកដល់វៀតណាម
ទេសចរសម្រុកទៅកម្សាន្តនៅកោះស្ដេច នាថ្ងៃឆ្លងឆ្នាំខាងមុខ
ទេសចរសម្រុកទៅកម្សាន្តនៅកោះស្ដេច នាថ្ងៃឆ្លងឆ្នាំខាងមុខ

នៅថ្ងៃឆ្លងឆ្នាំខាងមុខ ភ្ញៀវទេសចរនឹងសម្រុកទៅលេងកោះស្តេច មិនចាញ់កោះល្បីៗផ្សេងឡើយ។ លោក សាយ ទី ជាអ្នកកាន់ទំព័រហ្វេសប៊ុក Koh Sdach បានឱ្យដឹងថា ភ្ញៀវទេសចរជាច្រើនបានកក់កន្លែងស្នាក់នៅជាប់មាត់ទឹក តាំងពីមុនបុណ្យអុំទូកមកម្លេះ និងនៅតែកក់ជាបន្តបន្ទាប់ទៀត សម្រាប់ថ្ងៃឆ្លងឆ្នាំខាងមុខនេះ។ លោកបន្ថែមថា ទោះកន្លែងស្នាក់នៅទីនោះពេញក្ដី ក៏កោះស្តេច នៅតែមានផ្ទះសំណាក់ដែលស្ថិតនៅក្នុងភូមិ ដើម្បីឱ្យភ្ញៀវអាចមកលេងកម្សាន្តបានដូចគ្នា។

ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានស្ងប់ស្ងាត់ ភ្ញៀវទេសចរជាច្រើន គ្រោងទៅកម្សាន្ត នៅតាមតំបន់ទេសចរណ៍នានា។ លោក សាយ ទី អ្នកកាន់ទំព័រហ្វេសប៊ុកឈ្មោះ Koh Sdach បានបញ្ជាក់ថា សម្រាប់ថ្ងៃឆ្លងឆ្នាំខាងមុខនេះ ភ្ញៀវទេសចរជាច្រើនបានកក់កន្លែងស្នាក់នៅ ដែលស្ថិតនៅតាមមាត់ទឹក ស្ទើរតែពេញអស់ទៅហើយ ខណៈដែលផ្ទះស្នាក់ និងកន្លែងស្នាក់នៅក្នុងភូមិ ត្រូវបានកក់ជាហូរហែ។

ទេសចរសម្រុកទៅកម្សាន្តនៅកោះស្ដេច នាថ្ងៃឆ្លងឆ្នាំខាងមុខ
ទេសចរសម្រុកទៅកម្សាន្តនៅកោះស្ដេច នាថ្ងៃឆ្លងឆ្នាំខាងមុខ

« ភ្ញៀវទេសចរភាគច្រើន កក់តាំងពីមុនបុណ្យអុំទូកមក និងភ្ញៀវកក់ជាបន្តបន្ទាប់ទៀត ដើម្បីមកស្នាក់លំហែកាយ ថ្ងៃទី៣១ ខែធ្នូខាងមុខនេះ។ បើទោះជាភាគច្រើនភ្ញៀវកក់កន្លែងស្នាក់នៅ តាមមាត់ទឹកច្រើនពិតមែន ប៉ុន្តែផ្ទះស្នាក់ក្នុងភូមិ នៅតែមាន សម្រាប់ទទួលភ្ញៀវទេសចរជានិច្ច។ ហើយសម្រាប់ឆ្នាំនេះ ផ្ទះសំណាក់បានកើនឡើងទ្វេដង ទោះផ្ទះសំណាក់នីមួយៗមានត្រឹមតែ ១០បន្ទប់ក៏ពិតមែន ប៉ុន្តែចំនួនផ្ទះសំណាក់មានច្រើនកន្លែង សម្រាប់ទទួលភ្ញៀវទេសចរមកស្នាក់នៅ»។ នេះជាការបញ្ជាក់របស់លោក សាយ ទី។

គួរជម្រាបថា កោះស្តេចមានកំណើនទេសចរ ចាប់តាំងពីឆ្នាំ២០១៨ មកហើយ ក្រោយពីមានការសាងសង់ផ្លូវគោក ដែលផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ។ ជាពិសេសអំឡុងពេល បុណ្យអុំទូកកន្លងទៅនេះ ភ្ញៀវទេសចរមកលេងកម្សាន្ត ក៏ដូចជាមកស្នាក់នៅទីនេះមានចំនួនច្រើន រហូតស្ទើរតែមិនមានកន្លែងសម្រាប់ស្នាក់នៅ៕

ហេង វុធ្ធី

Thmeythmey/cambodianess

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត