Trending now កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Dang Hoang Giang៖

APEC បន្តអះអាងនូវតួនាទីជាវេទិកាស្នូលនៃកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ផ្នែកសេដ្ឋកិច្ច

10:24 | 12/11/2021 យោងតាមវិឡូសំលេងវៀតណាម

ក្នុងឱកាសដែលប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ ចូលរួមកិច្ចប្រជុំកំពូល APEC លើកទី២៨ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Dang Hoang Giang មានជំនួបប្រាស្រ័យជាមួយសារព័ត៌មានអំពីស្ថានភាពកិច្ច សហប្រតិបត្តិការ APEC ក្នុងឆ្នាំនេះ ការរួមវិភាគទានរបស់វៀតណាមសម្រាប់ APEC និងការរំពឹងទុកចំពោះវេទិកាលើកនេះ។

APEC បង្កើតមូលដ្ឋានគ្រឹះថ្មីសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក APEC បង្កើតមូលដ្ឋានគ្រឹះថ្មីសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc លើកឡើងសំណើរដ៏សំខាន់ចំនួន៣សម្រាប់កិច្ចសហប្រតិបត្តិការ APEC ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc លើកឡើងសំណើរដ៏សំខាន់ចំនួន៣សម្រាប់កិច្ចសហប្រតិបត្តិការ APEC
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Dang Hoang Giang។ (រូបថត៖ baoquocte)
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Dang Hoang Giang។ (រូបថត៖ baoquocte)

លោកអនុរដ្ឋមន្រ្តីឲ្យដឹងថា ក្នុងឆ្នាំ២០២១ ទោះជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែ ដំណើរការសហប្រតិបត្តិការ APEC នៅតែត្រូវ បានជំរុញយ៉ាងខ្លាំងក្លា។ ក្រោមប្រធានបទ «រួមគ្នាសម្របសម្រួល រួមគ្នាធ្វើសកម្មភាព រួមគ្នារីកចម្រើន» ចាប់ពីដើមឆ្នាំមក APEC មានកិច្ចប្រជុំនៅគ្រប់ជាន់ថ្នាក់ចំនួនជិត ២០០ ក្នុងនោះផ្ដោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ការស្ដារសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគឡើងវិញ ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន និងលើក កំពស់ប្រសិទ្ធភាពនៃវេទិកា។

វៀតណាម បានសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសម្ចាស់ផ្ទះនូវែលហ្សេឡង់ និងសមាជិក APEC ផ្សេងទៀត ដើម្បីជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការ ក៏ដូច ជារួមចំណែកទៅក្នុងរបៀបវារៈរបស់ APEC ក្នុងឆ្នាំ២០២១។ វៀតណាមដើរតួនាទី សំខាន់ក្នុងការកសាងចក្ខុវិស័យ APEC ២០៤០ ហើយកំពុងចូលរួមយ៉ាងសកម្មក្នុង ការកសាងផែនការអនុវត្តចក្ខុវិស័យនេះផងដែរ។ វៀតណាមជាប្រទេសមួយក្នុង ចំណោមប្រទេសឈានមុខគេក្នុងការអំពាវនាវឲ្យធ្វើលទ្ធកម្មវ៉ាក់សាំងប្រកបដោយសម ភាព។ ជាពិសេស វៀតណាមមានការសន្យាដ៏ខ្លាំងក្លានិងសកម្មភាពជាក់ស្ដែងក្នុងកិច្ច សហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុរបស់ APEC។

យោងតាមលោកអនុរដ្ឋមន្រ្តី Dang Hoang Giang នៅកិច្ចប្រជុំកំពូល APEC លើកនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc នឹងមានសុន្ទរកថាដ៏សំខាន់។ វៀត ណាមរំពឹងថា APEC នឹងបន្តអះអាងតួនាទីជាវេទិកាស្នូលនៃកិច្ចសហប្រតិបត្តិការនិង ការតភ្ជាប់ផ្នែកសេដ្ឋកិច្ច ជំរុញកំណើនសេដ្ឋកិច្ចតំបន់និងសកលលោក បញ្ជាក់តួនាទីដ៏ សំខាន់នៃពហុភាគីនិយមនិងកិច្ចសហប្រតិបត្តិការពហុភាគី៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា