ទេសចរណ៍មានសន្ទុះឡើងវិញនៅបន្ទាយមានជ័យ

09:41 | 10/11/2021 ហេង វុធ្ធី

ក្នុងអំឡុង នៃ​ការបន្ធូរបន្ថយ នៃ​ការ​រឹតបន្តឹង វិធានការ​បង្ការជំងឺ​កូ​វីដ-១៩នេះ និយាយ​ដោយឡែក សម្រាប់​វិស័យ ទេសចរណ៍ នៅ​រមណីយដ្ឋាន​នានា ក្នុង​ខេត្តបន្ទាយមានជ័យ គេ​សង្កេតឃើញថា ភ្ញៀវទេសចរ​មាន​បរិមាណ​រើប​រើ​ឡើងវិញ​ហើយ ។​

ខេត្ត Quang Ninh បន្តជើងហោះហើរពាណិជ្ជកម្មជាមួយទីក្រុងហូជីមិញចាប់ពីថ្ងៃទី ២៧ ខែតុលាឡើងវិញ ខេត្ត Quang Ninh បន្តជើងហោះហើរពាណិជ្ជកម្មជាមួយទីក្រុងហូជីមិញចាប់ពីថ្ងៃទី ២៧ ខែតុលាឡើងវិញ
វៀតណាមឈ្នះរង្វាន់ធំៗ នៃពានរង្វាន់ World Travel Awards (ពានរង្វាន់ទេសចរណ៍ពិភពលោក) ឆ្នាំ ២០២១ វៀតណាមឈ្នះរង្វាន់ធំៗ នៃពានរង្វាន់ World Travel Awards (ពានរង្វាន់ទេសចរណ៍ពិភពលោក) ឆ្នាំ ២០២១
ទេសចរណ៍មានសន្ទុះឡើងវិញនៅបន្ទាយមានជ័យ
ទេសចរណ៍មានសន្ទុះឡើងវិញនៅបន្ទាយមានជ័យ

ប្រភពពី​សហគមន៍​ទេសចរណ៍ បន្ទាយឆ្មារ ស្រុក​ថ្មពួកបានឱ្យ​រស្មី​កម្ពុជា​ដឹង កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​ថា តាំងពី​ថ្ងៃទី​១ ខែវិច្ឆិកា មក មាន​ភ្ញៀវទេសចរ​ក្នុងស្រុក ឬ​ភ្ញៀវ​ជាតិ មួយចំនួន បានចាប់ផ្តើម​ចូល​ទស្សនា កម្សាន្ត​សប្បាយ​ឡើងវិញនៅ​រមណីយដ្ឋាន​នានា នៅ​តំបន់​បន្ទាយឆ្មារ​។​

​ឯ​សមាជិក​សហគមន៍​ទេសចរណ៍ អាង​ជើងគ្រុស នៅ​ខាងជើង​ឃុំ បានឱ្យដឹងថា នៅ​តំបន់​អាង​ជើងគ្រុស ចាប់ផ្តើម​មាន​ភ្ញៀវ រាប់សិប​នាក់​ឡើងវិញ​ហើយ កាលពី​ថ្ងៃ​សៅ​រិ៍ ទី​៦ ខែវិច្ឆិកា ក្នុងនោះ ភ្ញៀវ​មាន​ជិះទូក ទៅលេង​កោះ​ក្នុង​អាង ទស្សនា និង​ថតរូប រានហាល​ឈើ ស្ពាន​បណ្តែត​ទឹក ​ទេសភាព​អាង ដូច​កូន​សមុទ្រ​ទឹកសាប​មួយ លាត​ស​ន្ធី​ង​ជាប់​ជួរ​ភ្នំ​ដងរែក ការ​ស្ទូចត្រី ។​

ទេសចរណ៍មានសន្ទុះឡើងវិញនៅបន្ទាយមានជ័យ
ទេសចរណ៍មានសន្ទុះឡើងវិញនៅបន្ទាយមានជ័យ

ចំនួន​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ខេត្ត​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ឡើង​នៅ​ពេល​ដែល​ប្រទេស​បើក​ដំណើរការ។ គម្រោង​កែលម្អ​ក៏​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តំបន់​ទេសចរណ៍​ជាច្រើន​ក្នុង​តំបន់​នេះផង​ដែរ។

គួរបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយនៃព្រះរាជាណាចក្រកម្ពុជាស្ថិតនៅចុងពាយ័ព្យដែលមានសេដ្ឋកិច្ចយ៉ាងសំខាន់មួយរបស់ប្រទេស។ មានព្រំខេត្តជាប់ខេត្តឧត្តរមានជ័យ និង សៀមរាបនៅខាងកើត ខេត្តបាត់ដំបងនៅខាងត្បូង និងមានព្រំដែនរួមអន្តរជាតិជាមួយថៃនៅខាងលិច។ ទីរួមខេត្តនិងទីក្រុងធំបង្អស់គឺសិរីសោភ័ណ។

បន្ទាយមានជ័យគឺជាខេត្តធំបង្អស់ទី១៣ នៃព្រះរាជាណាចក្រកម្ពុជា។ ដោយមានប្រជាជន ៦៧៨,០៣៣ នាក់ វាជាប់លេខជាខេត្តធំទី ១០ ប្រចាំប្រទេស។ ក្រុងប៉ោយប៉ែតនៅប៉ែកខាងលិចនៃខេត្តគឺជាព្រំដែនអន្តរជាតិឆ្លងចូលទៅប្រទេសថៃ។ បន្ទាយមានជ័យគឺជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួនដែលជាប៉ែកភាគនៃដែនជំរកជីវមណ្ឌលទន្លេសាប។

ហេង វុធ្ធី

Khmertimes/Postkhmer

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត