ក្រសួងទេសចរណ៍បើកដំណើរការបៀរហ្កាឌិនឡើងវិញ

14:40 | 04/11/2021

ក្រសួងទេសចរណ៍ បានបើកដំណើរការងាជីវកម្មបៀរហ្កាឌិនទូទាំងប្រទេសឡើងវិញ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅយប់ថ្ងៃទី ៣ វិច្ឆិកានេះ។

ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ពិភាក្សាគ្នាលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព នៅពេលខាងមុខ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ពិភាក្សាគ្នាលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព នៅពេលខាងមុខ
ក្រសួង​ទេសចរណ៍ លើកលែង​ការបង់​កម្រៃ​បន្ត​អាជ្ញាប័ណ្ណ​ទេសចរណ៍​ក្នុង​ឆ្នាំ​ ២០២១ ក្រសួង​ទេសចរណ៍ លើកលែង​ការបង់​កម្រៃ​បន្ត​អាជ្ញាប័ណ្ណ​ទេសចរណ៍​ក្នុង​ឆ្នាំ​ ២០២១
ក្រសួងទេសចរណ៍បើកដំណើរការបៀរហ្កាឌិនឡើងវិញ

បើតាមសេចក្ដីជូនដំណឹងដដែល ការបើកអាជីវកម្មបៀរហ្កាឌិនឡើងវិញនេះ ម្ចាស់អាជីវកម្មត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុវត្ថិភាពទេសចរណ៍ និងនិតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) និងត្រូវតាម ដានពិនិត្យសកម្មភាពអាជីវកម្មជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដានជំងឺកូវីដ-១៩។

គួរជម្រាបថា កាលពីថ្ងៃទី១ ខែ វិច្ឆិកា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសបើកប្រទេស លើគ្រប់វិស័យឡើងវិញ ក្រោយត្រូវបិទរយៈពេលកន្លងមកដោយសារជំងឺកូវីដ-១៩។ ប្រមុខរដ្ឋាភិបាល បានអះអាងថា ការបើកប្រទេសឡើងវិញលើគ្របវិស័យនេះ គឺអមជាមួយនឹងការប្រុងប្រយ័ត្នជាប់និច្ច គឺ មិនអាចធ្វេសប្រហែលនឹងជំងឺកូវីដ-១៩បានឡើយ៕

thmeythmey.com

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព