Trending now កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា

អង្គការសហប្រជាជាតិសន្យាជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការផ្លាស់ប្ដូរទៅជាខឿនសេដ្ឋកិច្ចបៃតង

09:19 | 03/11/2021

នាយប់ថ្ងៃទី១ ខែវិច្ឆិកា (តាមម៉ោងវៀតណាម) នៅក្នុងក្របខ័ណ្ឌដំណើរទស្សន កិច្ចការងារនិងអញ្ជើញចូលរួមកិច្ចប្រជុំ COP២៦ នៅអង់គ្លេស នាយករដ្ឋមន្រ្តីវៀត ណាមលោក Pham Minh Chinh បានជួប សន្ទនាជាមួយអគ្គលេខាធិការអង្គការសហ ប្រជាជាតិ (អ.ស.ប) លោក Antonio Guterres។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ ថា វៀតណាមគោរព ហើយវាយតម្លៃខ្ពស់ចំពោះមជ្ឈភាពរបស់អ.ស.ប មានបំណង ចង់ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយអ.ស.ប ព្រមទាំងបញ្ជាក់ពីការ ប្ដេជ្ញាចិត្តដ៏ខ្លាំងក្លារបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាស ធាតុផងដែរ។

ប្រតិភូអន្តរជាតិជាក់ថា វៀតណាមនឹងក្លាយទៅជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រតិភូអន្តរជាតិជាក់ថា វៀតណាមនឹងក្លាយទៅជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
ពិធីកោតសរសើរចំពោះសមូហភាពនិងបុគ្គលដែលមានស្នាដៃលេចធ្លោក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ពិធីកោតសរសើរចំពោះសមូហភាពនិងបុគ្គលដែលមានស្នាដៃលេចធ្លោក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
នាយករដ្ឋមន្រ្តីវៀត ណាមលោក Pham Minh Chinh ជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres។ (រូបថត៖ VNA)
នាយករដ្ឋមន្រ្តីវៀត ណាមលោក Pham Minh Chinh ជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres។ (រូបថត៖ VNA)

រីឯខ្លួនវិញ លោកអគ្គលេខាធិការអ.ស.ប បានវាយតម្លៃខ្ពស់ចំពោះការចូលរួម របស់វៀតណាមក្នុងបញ្ហាអន្តរជាតិនានា រួមទាំងការឆ្លើយតបនឹងការប្រែប្រួលអាកាស ធាតុ និងការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប ហើយវាយតម្លៃខ្ពស់ពីការ សន្យារបស់វៀតណាមនៅ COP២៦ អំពីការបញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់សូន្យសុទ្ធ ផងដែរ។

លោក Antonio Guterres ឲ្យដឹងថា អ.ស.បត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ វៀតណាមក្នុងដំណើរការផ្លាស់ប្ដូរទៅជាខឿនសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ការ អភិវឌ្ឍថាមពលកកើតឡើងវិញ ជួយឧបត្ថម្ភវៀតណាមនិងប្រទេសនានានៅក្នុងអាង ទន្លេមេគង្គ ដោះស្រាយបញ្ហាស្រុតបាក់ដី ការជ្រាបទឹកប្រៃ ផ្លាស់ប្ដូរការធ្វើវប្បកម្ម ហើយប្រើប្រាស់ប្រភពទឹកប្រកបដោយចីរភាពសំដៅធានាសន្តិសុខស្បៀងអាហារផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា