Trending now

ពិធីកោតសរសើរចំពោះសមូហភាពនិងបុគ្គលដែលមានស្នាដៃលេចធ្លោក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

10:12 | 19/10/2021

នារសៀលថ្ងៃទី ១៨ ខែតុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ បានអញ្ជើញចូលរួមក្នុងពិធីកោតសរសើរសមូហភាពនិងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ការដោះស្រាយដលឬសគល់នៃជម្លោះគឺជាគន្លឹះក្នុងការកសាងប្រទេសជាតិប្រកបដោយសន្តិភាពនិងនិរន្តរភាព ការដោះស្រាយដលឬសគល់នៃជម្លោះគឺជាគន្លឹះក្នុងការកសាងប្រទេសជាតិប្រកបដោយសន្តិភាពនិងនិរន្តរភាព
វៀតណាមអំពាវនាវឱ្យគោរពគោលការណ៍ដោះស្រាយដោយសន្តិវិធីរាល់ជម្លោះអន្តរជាតិ វៀតណាមអំពាវនាវឱ្យគោរពគោលការណ៍ដោះស្រាយដោយសន្តិវិធីរាល់ជម្លោះអន្តរជាតិ
ពិធីកោតសរសើរចំពោះសមូហភាពនិងបុគ្គលដែលមានស្នាដៃលេចធ្លោក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ (រូបថត៖ baoquocte)
ពិធីកោតសរសើរចំពោះសមូហភាពនិងបុគ្គលដែលមានស្នាដៃលេចធ្លោក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ (រូបថត៖ baoquocte)

ការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅខាងក្រៅប្រទេសវៀត ណាម គឺជាការអនុវត្តជាក់ស្តែង “ផែនការមេស្តីពីការចូលរួមរបស់វៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ” ដែលការិយាល័យនយោបាយបានអនុម័តតាំងពីឆ្នាំ ២០១៣ មក។

នៅក្នុងពិធីកោតសរសើរ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដំបូងគួរជាទីលើកទឹកចិត្តរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ចំណុះក្រសួងការពារប្រទេស ដែលបានបញ្ចប់ដោយជោគជ័យនូវភារកិច្ចដែលអង្គការសហប្រជាជាតិនិងវៀតណាមបានប្រគល់។ អង្គការសហប្រជាជាតិបានផ្ញើលិខិតជាច្រើនដងដើម្បីអរគុណ វៀតណាមចំពោះការរួមចំណែកជាក់ស្តែងនិងមានប្រសិទ្ធភាព។

លោកប្រធានរដ្ឋជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សនិងរដ្ឋ ដែលដឹកនាំផ្ទាល់គឺគណៈកម្មការយោធាបក្សមជ្ឈឹមនិងក្រសួងការពារប្រទេស កិច្ចសហប្រតិបត្តិការនិងការគាំទ្រពីអង្គការសហប្រជាជាតិនិងប្រទេសជាដៃគូ កម្លាំងមួកខៀវរបស់វៀតណាមនឹងបំពេញតួនាទីជា “អ្នកនាំសារសន្តិភាព” របស់វៀតណាមនៅតាមបណ្តាស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ
សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦