Trending now

ប្រតិភូអន្តរជាតិជាក់ថា វៀតណាមនឹងក្លាយទៅជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

12:08 | 24/10/2021 យោងតាមវិទ្យុសំលេងវៀតណាម

នៅក្នុងកិច្ចសម្ភាសន៍នៅខាងក្រៅសិក្ខាសាលាប្រកាសរបាយការណ៍ប្រទេសឆ្នាំ ២០២០ «វឌ្ឍនភាព៥ឆ្នាំលើការអនុវត្ត SDG» ដែលរៀបចំដោយក្រសួងផែន ការនិងវិនិយោគ ប្រតិភូអន្តរជាតិជាក់ថា វៀតណាមនឹងក្លាយទៅជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

UNDP ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាម ក្នុងការអនុវត្តសេចក្តីរាយការណ៍ UPR UNDP ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាម ក្នុងការអនុវត្តសេចក្តីរាយការណ៍ UPR
UNDP អបអរសាទរវៀតណាមប្រកាសស្ថិតិស្តីពីភាពក្រីក្រពហុវិស័យ UNDP អបអរសាទរវៀតណាមប្រកាសស្ថិតិស្តីពីភាពក្រីក្រពហុវិស័យ
UNDP វាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
លោកស្រី Diana Torres ជំនួយការរបស់ប្រធានតំណាងកម្មវិធីអភិវឌ្ឍអ.ស.ប (UNDP) ប្រចាំ វៀតណាម។ (រូបថត៖ TTXVN)

របាយការណ៍ពាក់កណ្ដាលអាណត្តិស្ដីពីការអនុវត្តដោយស្ម័គ្រចិត្តនូវអនុសាសន៍ក្រោមយន្តការត្រួតពិនិត្យតាមកាលកំណត់ជាសកល (UPR) ជុំទី៣របស់វៀតណាម នឹងត្រូវបានឧទ្ទេសនាម ក្នុងឱកាសសម័យប្រជុំជាប្រចាំលើកទី៤៩របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) ដែលនឹងប្រព្រឹត្តទៅនៅខែមីនាឆ្នាំ២០២២នៅទីស្នាក់ការអ.ស.បនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនតិចដែលកសាងរបាយការណ៍នេះ វៀតណាមបានបង្ហាញការទទួលខុសត្រូវរបស់ប្រទេសសមាជិក តម្លាភាពនិងភាពម៉ឺងម៉ាត់របស់វៀតណាមចំពោះយន្តការ UPR និយាយដោយឡែកនិងក្នុងការអនុវត្តការសន្យាអំពីការធានាសិទ្ធិមនុស្សនិយាយរួមផងដែរ។

ចំពោះលើកដំបូងដែលវៀតណាមកសាងរបាយការណ៍ពាក់កណ្ដាលអាណត្តិស្ដីពីការអនុវត្តដោយស្ម័គ្រចិត្តនូវអនុសាសន៍ក្រោមយន្តការ UPR ជុំទី៣ ដើម្បីដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បនោះ លោកស្រី Diana Torres ជំនួយការរបស់ប្រធានតំណាងកម្មវិធីអភិវឌ្ឍអ.ស.ប (UNDP) ប្រចាំ វៀតណាម បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមនេះរបស់វៀតណាម ព្រមទាំងសង្កត់ធ្ងន់ថា នេះជាការខិតខំប្រឹងប្រែងដ៏សកម្មមួយ ដែល «បង្ហាញការប្ដេជ្ញាចិត្តរបស់វៀតណាមចំពោះបញ្ហាសិទ្ធិមនុស្សនៅកម្រិតអន្តរជាតិ»។ តំណាង UNDP ចាត់ទុកថា របាយការណ៍ពាក់កណ្ដាលអាណត្តិដោយស្ម័គ្រចិត្ត បានបង្កើតកាលានុវត្តភាពបន្ថែមទៀតជូនវៀតណាមដើម្បីក្លាយទៅជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប ហើយបង្ហាញឲ្យឃើញនូវសុឆន្ទៈ ការប្ដេជ្ញានយោបាយនិងទិសដៅត្រឹមត្រូវក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តអនុសាសន៍។

យល់ស្របជាមួយទស្សនៈរបស់តំណាង UNDP លោក Stephen Taylor ទីប្រឹក្សានយោបាយនៃស្ថានទូតអង់គ្លេសប្រចាំនៅទីក្រុងហាណូយ ចាត់ទុកថា ការពិតជាក់ស្ដែងបានបង្ហាញឲ្យឃើញវឌ្ឍនភាពជាវិជ្ជមានដែលវៀតណាមសម្រេចបានក្នុងការធានាសិទ្ធិសេដ្ឋកិច្ចនិងសង្គមសម្រាប់ប្រជាពលរដ្ឋ។ វៀតណាមកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស សេដ្ឋកិច្ចកាន់តែរីកចម្រើន ដែលបង្កើតឱកាសជាច្រើនថែមទៀតសម្រាប់ប្រជាជនក្នុងការទទួលបានសេវាសុខាភិបាល និងស្បៀងអាហារ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ផងដែរ។

ក្នុងពេលជាមួយគ្នានោះ លោក Giorgio Aliberti ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំវៀតណាម បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់វៀតណាមក្នុងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការជួយឧបត្ថម្ភក្រុមមុខសញ្ញាងាយរងគ្រោះ ជនជាតិភាគតិចនិងជនពិការ។

ប្រតិភូអន្តរជាតិជាក់ថា វៀតណាមនឹងក្លាយទៅជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
UNDP វាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

លោក Terence D. Jones ប្រធានតំណាងកម្មវិធីស្តីទីនៃអង្គការសហប្រជាជាតិអភិវឌ្ឍន៍ (UNDP) នៅវៀតណាមបានអះអាងថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានវឌ្ឍនភាពល្អបំផុតក្នុងការអនុវត្តលក្ខណៈវិនិច្ឆ័យគោលដៅសកលនៅអាស៊ី។ យោងតាមលោក Jones របាយការណ៍ជាតិឆ្នាំ ២០២០ ស្តីពី SDG បង្ហាញថា វៀតណាមសម្រេចបានសមិទ្ធិផលជាច្រើនក្នុងការអនុវត្តគោលដៅនាពេលកន្លងមក ហើយនៅឆ្នាំ ២០៣០ ទំនងជាអាចសម្រេចបាននូវគោលដៅចំនួន ៥ ក្នុងចំណោម ១៧ គោលដៅ ក្នុងនោះមាន៖ ការលុបបំបាត់ភាពក្រីក្រ; ការលុបបំបាត់ភាពអត់ឃ្លាន; ការអប់រំប្រកបដោយគុណភាព សកម្មភាពអាកាសធាតុ និងភាពជាដៃគូជាសកល។

លោក Jones បានមានប្រសាសន៍ថា ទោះបីជានៅតែមានបញ្ហាប្រឈមក៏ដោយ ប៉ុន្តែការពិតដែលថា រដ្ឋាភិបាលវៀតណាមបានដាក់បញ្ចូល SDGs ទៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់រយៈពេល ៥ និង ១០ ឆ្នាំខាងមុខ គឺជាសញ្ញាវិជ្ជមាន ព្រមទាំងបានសម្តែងការជឿជាក់ថា វៀតណាមនឹងធ្វើអោយប្រសើរឡើងថែមទៀតនូវវឌ្ឍនភាពនៃការអនុវត្ត SDG នាពេលអនាគត៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ