Trending now កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា

ប៊ុលហ្គារី ចាត់ទុកវៀតណាមជាដៃគូអាទិភាពនៅអាស៊ី

10:02 | 28/10/2021

បន្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប៊ុលហ្គារី នារសៀលថ្ងៃទី២៦ ខែតុលា នៅរដ្ឋធានី Sofia អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីស្តីទី Stefan Yanev និងទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេស Svetlan Stoev។

សមាគមមិត្តភាពវៀតណាម - ប៊ុលហ្គារី ឆ្នាំ២០២០៖ សកម្មភាពបត់បែននិងច្នៃប្រឌិតថ្មីស្របតាមស្ថានភាពជាក់ស្តែង សមាគមមិត្តភាពវៀតណាម - ប៊ុលហ្គារី ឆ្នាំ២០២០៖ សកម្មភាពបត់បែននិងច្នៃប្រឌិតថ្មីស្របតាមស្ថានភាពជាក់ស្តែង
៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម - ប៊ុលហ្គារី៖ កំពុងអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅនិងជិតស្និទ្ធ ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម - ប៊ុលហ្គារី៖ កំពុងអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅនិងជិតស្និទ្ធ
វៀតណាមជាដៃគូអាទិភាពរបស់ប៊ុលហ្គារីនៅអាស៊ី
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីស្តីទីប៊ុលហ្គារី Stefan Yanev (រូបថត៖ Phuong Hoa/TTXVN)

ក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលនៃសាធារណរដ្ឋប៊ុលហ្គារី អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan មានបំណងចង់ពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ លោកស្រីអនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលទាំងពីរគួរតែពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរ និងទំនាក់ទំនងរវាងក្រសួង និងវិស័យ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនេះ លោកស្រីអនុប្រធានរដ្ឋបានស្នើឱ្យរដ្ឋាភិបាលប៊ុលហ្គារី ជួយគាំទ្រចំពោះការដែល EU ដកកាតលឿង IUU សម្រាប់អាហារសមុទ្រវៀតណាម ហើយអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសប៊ុលហ្គារីមកបណ្តាក់ទុននិងធ្វើអាជីវកម្មនៅវៀតណាម។

ខាងប៊ុលហ្គារីវិញ នាយករដ្ឋមន្ត្រីស្តីទី Stefan Yanev បានអះអាងថា វៀតណាមជាដៃគូអាទិភាពរបស់ប៊ុលហ្គារីនៅអាស៊ី ហើយបាននិយាយថា រដ្ឋាភិបាលប៊ុលហ្គារីនឹងជំរុញរដ្ឋសភាសម្រាប់អាណត្តិថ្មីនេះ ឲ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA); ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម-វិនិយោគ ក៏ដូចជាបានបញ្ជាក់ថា ភាគីប៊ុលហ្គារីនឹងបញ្ចប់បែបបទឆាប់ៗនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យវប្បធម៌ និងទេសចរណ៍ក្នុងដំណាក់កាលថ្មី។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេស Svetlan Stoev បានស្នើភាគីទាំងពីរពង្រឹងកិច្ចសន្ទនាកម្រិតខ្ពស់ និងទំនាក់ទំនងទ្វេភាគី; រក្សាការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ; ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវធនធានជាអតីតនិស្សិត និងសហគមន៍វៀតណាមនៅប៊ុលហ្គារី ដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរឱ្យអភិវឌ្ឍលើគ្រប់វិស័យ។

ក៏នារសៀលថ្ងៃទី ២៦ តុលា អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានចូលរួមសន្និសីទធុរកិច្ចវៀតណាម - ប៊ុលហ្គារី៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា