ប្រទេសកូរ៉េខាងត្បូងនឹងបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១ លានដូសជូនប្រទេសវៀតណាម

12:28 | 24/09/2021 ឌីណា

យុគសម័យ - ទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់សម្តីអ្នកនាំពាក្យវិមាន​បៃតង់​ លោកស្រី Park Kyung-mee បាននិយាយឲ្យដឹង​ថា ព័ត៌មាននេះបាន​ប្រកាសចេញ ក្នុងអំឡុងកិច្ចពិភាក្សាកំពូលរវាងប្រធានរដ្ឋ លោក Nguyen Xuan Phuc និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នៅខាងក្រៅសម័យប្រជុំ​មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។

សមាគមជនវៀតណាមនៅកូរ៉េខាងត្បូងប្រគល់ពានរង្វាន់នៃការប្រកួតប្រជែង “វៀតណាមក្នុងបះដូងខ្ញុំ” សមាគមជនវៀតណាមនៅកូរ៉េខាងត្បូងប្រគល់ពានរង្វាន់នៃការប្រកួតប្រជែង “វៀតណាមក្នុងបះដូងខ្ញុំ”
ស្នើខេត្ត Hai Duong បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គការអាជីវកម្មកូរ៉េខាងត្បូងវិនិយោគនិងអភិវឌ្ឍ ស្នើខេត្ត Hai Duong បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គការអាជីវកម្មកូរ៉េខាងត្បូងវិនិយោគនិងអភិវឌ្ឍ
ប្រទេសកូរ៉េខាងត្បូងនឹងបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១ លានដូសជូនប្រទេសវៀតណាម
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-In។ (រូបថត៖ Le Hiep)

យោងតាម Yonhap ថ្នាក់ដឹកនាំទាំងពីរបានយល់ព្រមថា វៀតណាមនិងកូរ៉េខាងត្បូងគឺជា“ដៃគូល្អបំផុត” របស់គ្នាទៅវិញទៅមក។ ប្រទេសទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅលើវិស័យជាច្រើន រួមមាន នយោបាយ សេដ្ឋកិច្ច និងការជួបប្រាស្រ័យ​រវាងប្រជាជននិងប្រជាជន។ ប្រទេសទាំងពីរក៏បានឯកភាពគ្នា ខិតខំប្រឹងប្រែងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ក្នុងឱកាសអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត។ នៅឆ្នាំ ២០០៩ វៀតណាមនិងកូរ៉េបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងនៃប្រទេសទាំងពីរ “ភាពជាដៃគូយុទ្ធសាស្ត្រ” ។

ថ្នាក់ដឹកនាំកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងត្បូងនឹងបរិច្ចាគវ៉ាក់សាំងចំនួន ១ លានដូសឬច្រើនជាងនេះទៅឱ្យប្រទេសវៀតណាមនៅខែតុលាខាងមុខនេះ។ ថែមទាំង​​​ រំលឹក​ឡើង​វិញ​នូវ​ការដែល​ប្រទេសទាំងពីរ​​រួម​គ្នា​ក្នុង​ការទប់ស្កាត់​​ការរីករាល​ដាល​នៃជំងឺ​នេះ​ក្នុង​ដំណាក់កាល​​ដំបូង។

វៀតណាមគឺជាប្រទេសទីមួយដែលទទួលបានជំនួយវ៉ាក់សាំងដោយផ្ទាល់ពីប្រទេសកូរ៉េខាត្បូង។ មុននេះកូរ៉េខាងត្បូងក៏បានគាំទ្រវ៉ាក់សាំងដល់ពិភពលោក តាមរយៈយន្តការ COVAXផងដែរ ៕

ឌីណា

Vietnam net

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន