យុគសម័យ - បន្ទាប់ពីការបិទទ្វារអស់រយៈជាច្រើនខែ សហគ្រាសជាច្រើនដែលមានគម្រោងស្តារផលិតកម្មឡើងវិញ ដើម្បីទូទាត់ការបញ្ជាទិញប៉ុន្តែសហគ្រាសជាច្រើនមានការព្រួយបារម្ភអំពីកង្វះខាតកម្លាំងកម្មករ។
![]() |
| សហគ្រាសចង់បានផែនការជាក់លាក់និងផែនទីបង្ហាញផ្លូវអំពីការបើកសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់ ដើម្បីស្តារផលិតកម្មឡើងវិញ។ (រូបថត៖ Hoang Trieu) |
លោក Nguyen Van Be ប្រធានសមាគមសហគ្រាសតំបន់ឧស្សាហកម្មនៅទីក្រុងហូជីមិញបាននិយាយថា នេះគឺជាបញ្ហាក្តៅគគុកមុនពេលក្រុមហ៊ុនចាប់ផ្តើមដំណើរការផលិតកម្មឡើងវិញ។ ទោះយ៉ាងណាក៏ដោយ ដើម្បីមានកម្លាំងផលិតនៅពេលនេះមិនងាយស្រួលទេ ព្រោះកម្មករភាគច្រើនបានវិលត្រឡប់ទៅស្រុកកំណើតវិញហើយ។
ដើម្បីអំពាវនាវដល់កម្លាំងកម្មករអោយវិលត្រលប់មកទីក្រុងហូជីមិញវិញដើម្បីធ្វើការងារជាទី១ត្រូវសហការជាមួយអាជ្ញាធរនិងសហគ្រាសដើម្បីធានាឱ្យពួកគេវិលត្រឡប់ទៅធ្វើការវិញប្រកបដោយសុវត្ថិភាព។
ទី ២ បណ្តាតំបន់មានអត្រាចាក់វ៉ាក់សាំងការពារកូវីដ -១៩ មិនខ្ពស់ ដូច្នេះនៅពេលទទួលកម្មករចូលធ្វើការវិញដែលចាំបាច់ត្រូវមានផែនការចាក់វ៉ាក់សាំងសម្រាប់កម្មករ។
ទី ៣- ត្រូវបង្កើតការតភ្ជាប់រវាងត្រីកោណសេដ្ឋកិច្ច ទីក្រុងហូជីមិញ - ខេត្ត Binh Duong - ខេត្ត Dong Nai ដើម្បីសម្រួលដល់ការធ្វើដំណើរសម្រាប់កម្លាំងកម្មករនិងការធ្វើចរាចរទំនិញឡើងវិញបើសិនជាខេត្តនិមួយៗ និងទីក្រុងធ្វើការដោយឡែកពីគ្នានឹងមិនបង្កើតការតភ្ជាប់ហើយផ្អាកដំណើរការផលិតកម្មឡើងវិញ ផងដែរ។
យោងតាមលោក Be វាចាំបាច់ពន្លឿនការចាក់វ៉ាក់សាំងលើកទី ២ សម្រាប់កម្លាំងពលកម្មដើម្បីចូលរួមក្នុងខ្សែសង្វាក់ផលិតកម្មឱ្យបានទាន់ពេលវេលា។ បច្ចុប្បន្ននេះទីក្រុងហូជីមិញមានកម្មករជាង ៣០០.០០០ នាក់ដែលបានចាក់វ៉ាក់សាងដូសទី ២ ហើយ កម្មករជាង ៧០.០០០ នាក់បានចូលរួមក្នុងការផលិត “ប្រការទាំងបីនៅកន្លែងធ្វើការ”“ ផ្លូវមួយ - ទិសដៅពីរ” ចាក់វ៉ាក់សាំងដូសទី ២សម្រាប់កម្មករ។ ដើម្បីស្តារផលិតកម្មឡើងវិញគឺចាំបាច់ចាក់វ៉ាក់សាំងដូសទី ២ សម្រាប់កម្មករក្នុងតំបន់តភ្ជាប់់ ដើម្បីពួកគេមានលក្ខខណ្ឌគ្រប់គ្រាន់ដែលចូលរូមក្នុងដំណើរការផលិត ។
លើសពីនេះ គួរតែមានមន្ទីរពេទ្យបណ្តោះអាសន្ននៅតំបន់កែច្នៃ តំបន់ឧស្សាហកម្ម ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជំងឺរាតត្បាតនៅតាមកន្លែងដែលពួកគេធ្វើការ ព្រោះតំបន់ឧស្សាហកម្មនីមួយៗនៅក្នុងទីក្រុងមានពលកររាប់ម៉ឺននាក់ឬច្រើនជាងនេះ។ ទន្ទឹមនឹងនេះសហគ្រាសចាំបាច់សម្របសម្រួលជាមួយអាជ្ញារ ដើម្បីសាងសង់និងការពារតំបន់បៃតង ដើម្បីឱ្យពលករ និយោជិកអាចធ្វើការនៅរោងចក្រ ហើយបន្ទាប់មកត្រលប់មកសំរាកនៅតំបន់បៃតងវិញ ពីព្រោះមិនអាចពន្យារពេលវេលាអនុវត្តវិធានការ “ ប្រការទាំងបីនៅកន្លែងធ្វើការ” ដែលបានចំណាយប្រាក់ជាច្រើននិងបង្កើតភាពតានតឹងផ្លូវចិត្តចំពោះកម្មករ។
ដើម្បីអំពាវនាវឱ្យកម្មករមកពីបណ្តាខេត្ត្រឡប់តមកទីក្រុងហូជីមិញវិញចាំបាច់មានការសម្របសម្រួលពីអាជ្ញាធរ ក្នុងការបង្កើតច្រករបៀងស្របច្បាប់ ផែនការទទួលកម្មករ ផែនការចាក់វ៉ាក់សាំងនិងគោលនយោបាយទាក់ទាញកម្មករ ជាដើម...៕
Nguoi Lao Dong

មតិពីមិត្តអ្នកអាន