យោងតាម VnExpress អាកាសចរណ៍ Bamboo ទទួលបានការអនុម័តពីរដ្ឋបាលសុវត្ថិភាពដឹកជញ្ជូនសហរដ្ឋអាមេរិក លើប្រតិបត្តិដឹកជញ្ជូនចំនួន១២ជើងសម្រាប់ដំណាក់កាលសាកល្បងពីខែកញ្ញា ដល់ខែវិច្ឆិកា។
![]() |
| ក្រុមហ៊ុនអាកាសចរណ៍មួយនៅវៀតណាមនឹងមានជើងហោះហើរផ្ទាល់ទៅអាមេរិក |
អាកាសចរណ៍ Bamboo នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងបំផុតរបស់វៀតណាមដែលប្រតិបត្តិការហោះហើរផ្ទាល់រវាងវៀតណាម និងសហរដ្ឋអាមេរិក បន្ទាប់ពីទទួលការអនុញ្ញាតពីរដ្ឋបាលសុវត្ថិភាពដឹកជញ្ជូនសហរដ្ឋអាមេរិក។
ដំណើរពីហាណូយ និងដាណាង ប្រទេសវៀតណាម ទៅកាន់ San Francisco, Los Angeles និង Seattle សហរដ្ឋអាមេរិក នឹងចាប់ផ្តើមពីថ្ងៃទី២៣ ខែកញ្ញា។ នេះបលើតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម ដោយបញ្ជាក់ពីប្រភេទយន្តហោះ Boeing 787-9 Dreamliner។
យោងតាម VnExpress អាកាសចរណ៍ Bamboo ទទួលបានការអនុម័តពីរដ្ឋបាលសុវត្ថិភាពដឹកជញ្ជូនសហរដ្ឋអាមេរិក លើប្រតិបត្តិដឹកជញ្ជូនចំនួន១២ជើងសម្រាប់ដំណាក់កាលសាកល្បងពីខែកញ្ញា ដល់ខែវិច្ឆិកា។
ក្រុមហ៊ុនវៀតណាមមួយនេះ រំពឹងថា នឹងផ្តល់សេវាដឹកជញ្ជូនជាអចិន្ត្រៃយ៍ពីវៀតណាម ទៅសហរដ្ឋអាមេរិក នាដំណាច់ឆ្នាំ២០២១ ឬនៅដើមឆ្នាំ២០២២ ខាងមុខ៕
Thmeythmey

មតិពីមិត្តអ្នកអាន