យុគសម័យ - នាយករដ្ឋមន្រ្តីបានបញ្ជាដល់ក្រសួងការពារប្រទេសវៀតណាមនិងខេត្ត/ក្រុងចំនួន ១០ នៅភាគខាងជើង ដើម្បីត្រៀមខ្លួនជាស្រេចគាំទ្ររដ្ឋធានី Ha Noi ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ …
![]() |
| យកសំណាកនិងធ្វើតេស្តសម្រាប់ប្រជាជនក្នុងតំបន់មួយនៃរដ្ឋធានី Ha Noi។ (រូបថត៖/moit.gov.vn) |
តាមនោះក្រសួងការពារប្រទេសវៀតណាមនិងខេត្ត/ក្រុង ដូចជា៖ Bac Giang, Vinh Phuc, Bac Ninh, Hai Duong, Hung Yen, Hai Phong, Ha Nam, Nam Dinh, Thai Binh និង Hoa Binh ត្រូវត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្ររដ្ឋធានី Ha Noi នៅក្នុងការធ្វើតេស្តរហ័ស ការរកឃើញ F0 សម្រាប់ការថែទាំ ព្យាលបាលឲ្យបានសមស្រប ហើយតាមរកករណី F1 សម្រាប់ការគ្រប់គ្រងនិងការរៀបចំវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩។
យោងតាមមន្ទីរសុខភិបាលទីក្រុង Ha Noi ចាប់ពីថ្ងៃទី ២៩ ខែមេសាដល់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២១ រដ្ឋធានី Ha Noi បានកត់ត្រាករណីវិជ្ជមាននឹងវីសរុស SARS-CoV-2 ចំនួន ៣.៦១៤ ករណី ដែលក្នុងនោះ ១.៥៦៩ ករណីនៅក្នុងសហគមន៍ ២.០៤៥ ករណី នៅក្នុងតំបន់ចត្តាឡីស័ក។ រដ្ឋធានី Ha Noi គ្រោងនឹងធ្វើតេស្ត ១០០% នៃចំនួនប្រជាជននៅតំបន់នោះ រហូតដល់ថ្ងៃទី ១២ ខែកញ្ញា តាមគោលការណ៍៖ យកសំណាកទៅធ្វើតេស្តពី ២ ទៅ ៣ ថ្ងៃម្តងសម្រាប់ប្រជាជនទាំងអស់នៅក្នុងតំបន់បិទខ្ទប់តំបន់ចត្តាឡីស័ក តំបន់ដែលមានហានិភ័យខ្ពស់។ ពី ៥ ដល់ ៧ ថ្ងៃសម្រាប់ប្រជាជនទាំងអស់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ហើយយ៉ាងហោចណាស់ម្តងសម្រាប់ប្រជាជនទាំងអស់នៅក្នុងតំបន់ផ្សេងទៀត។
គោលដៅរបស់រដ្ឋធានី Ha Noi គឺនឹងគ្រប់គ្រងស្ថានការណ៍រីករាលដាលឲ្យបានឆាប់រហ័ស មុនថ្ងៃទី ១៥ ខែកញ្ញា ដើម្បីបញ្ជូនចូលក្នុងក្រុមត្រួតពិនិត្យជំងឺនបានល្អ តាមលក្ខណៈវិនិច្ឆ័យត្រួតពិនិត្យជំងឺរបស់ក្រសួងសុខាភិបាល៕
thoidai.com.vn

មតិពីមិត្តអ្នកអាន