សមាគមពាណិជ្ជករតៃវ៉ាន់គាំទ្រសម្ភារៈពេទ្យនិងឧបករណ៍ពេទ្យជូនដល់ខេត្ត Lam Dong

06:42 | 08/09/2021 ឌីណា

យុគសម័យ - នៅថ្ងៃទី ៦ ខែកញ្ញា គណៈប្រតិភូនៃសម្ព័ន្ធសមាគមពាណិជ្ជករតៃវ៉ាន់នៃខេត្ត Lam Dong បានមកជួយឧបត្ថម្ភសម្ភារៈពេទ្យ​និងឧបករណ៍ពេទ្យ​ជូនដល់ខេត្ត Lam Dong ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 ដែលមានតម្លៃ ២៧០ លានដុង។

គោលដៅទេសចរណ៍នៅខេត្ត Lam Dong ដែលទាក់ទាញភ្ញៀវទេសចរគ្រប់ពេលដែលលោកអ្នកធ្វើដំណើរកំសាន្ត គោលដៅទេសចរណ៍នៅខេត្ត Lam Dong ដែលទាក់ទាញភ្ញៀវទេសចរគ្រប់ពេលដែលលោកអ្នកធ្វើដំណើរកំសាន្ត
ខេត្ត Lam Dong ជំរុញតម្រូវការធ្វើដំណើរទេសចរណ៍ ខេត្ត Lam Dong ជំរុញតម្រូវការធ្វើដំណើរទេសចរណ៍
សមាគមពាណិជ្ជករតៃវ៉ាន់គាំទ្រសម្ភារៈពេទ្យនិងឧបករណ៍ពេទ្យជូនដល់ខេត្ត Lam Dong
ទិដ្ឋភាពនៃការ​ប្រគល់អំណោយ​របស់​សមាគមពាណិជ្ជករតៃវ៉ាន់ជូនដល់ខេត្ត​ Lam Dong។ (រូបថត៖ កាសែត Lam Dong)

ជាពិសេសគណៈប្រតិភូបានប្រគល់ជូនគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃខេត្តនេះនូវឧបករណ៍​ធ្វើតេស្តរកឃើញមេរោគ SARS-CoV-2 ឆាប់រហ័សចំនួន ១.០៨០ ឈុតនិងម៉ាស៊ីនបង្កើតអុកស៊ីសែនចំនួន ៧ គ្រឿង ដើម្បីជួយដល់ការងារប្រយុទ្ធប្រឆាំងនឹង​ជំងឺ Covid-19 នៅក្នុងខេត្ត។

តំណាងសមាគមពាណិជ្ជករតៃវ៉ាន់នៅខេត្ត Lam Dong បានសម្តែងបំណងចង់សហការជាមួយរដ្ឋាភិបាលវៀតណាមនិងខេត្ត Lam Dong ដើម្បីអនុវត្តឱ្យបានល្អនូវការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។ នេះគឺជាអំណោយដែលបង្ហាញពីការទទួលខុសត្រូវនិងមនោសញ្ចេតនារបស់អាជីវករតៃវ៉ាន់និងរោងចក្រដែលកំពុងផលិតនិងធ្វើអាជីវកម្មនៅខេត្ត Lam Dong។ ក្នុងរយៈពេលកន្លងមក អាជីវកម្មនិងសមាជិកសមាគមបានគោរពយ៉ាងតឹងរ៉ឹងបទបញ្ញត្តិរបស់ខេត្ត Lam Dong ស្តីពីការការពារនិងទប់ស្តាត់នឹងការរីករាលដាលព្រមទាំងការធានាការអភិវឌ្ឍផលិតកម្ម​និងការធានាឱ្យបាននូវការបង្ការជំងឺរាតត្បាតយ៉ាងតឹងរ៉ឹង គោរពតាមបទដ្ឋាន ៥ K របស់ក្រសួងសុខាភិបាល។

សមាគមពាណិជ្ជករតៃវ៉ាន់គាំទ្រសម្ភារៈពេទ្យនិងឧបករណ៍ពេទ្យជូនដល់ខេត្ត Lam Dong
ជំនួបនៃ​ទិដ្ឋភាពជំនួបរវាងអាជ្ញាធរខេត្ត Lam Dong និងសម្ព័ន្ធសមាគមពាណិជ្ជករតៃវ៉ាន់នៃខេត្ត Lam Dong។ ​(រូបថត៖ កាសែត Lam Dong)

ប្រឈមមុខនឹងស្ថានភាពស្មុគស្មាញនៃការរីករាលដាលនៃជំងឺ Covid-19 សមាគមមានបំណងទទួលបានការយកចិត្តទុកដាក់ពីខេត្តនិងវិស័យសុខាភិបាលក្នុងការចាក់វ៉ាក់សាំងប្រឆាំងជំងឺ Covid-19 សម្រាប់ពាណិជ្ជករនិងពលករដែលកំពុងធ្វើការនៅសហគ្រាសតៃវ៉ាន់ នៅខេត្ត Lam Dong ។

មុននេះ សមាគមបានកៀរគរ បរិច្ចាគនិងគាំទ្រមណ្ឌល​ចត្តាឡីស័កសម្រាប់បង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺនេះ​ នៅខេត្ត Binh Duong ជារៀងរាល់ថ្ងៃ បន្លែ មើមនិងផ្លែឈើចំនួន ៨០ តោន។

លោក Vo Ngoc Hiep ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃខេត្ត Lam Dong បានសម្តែងនូវក្តីសប្បាយរីករាយនិងរំជួលចិត្ត នៅពេលដែលសមាគមពាណិជ្ជករតៃវ៉ាន់បានគាំទ្រដល់ខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid- 19 ដើម្បីជួយឱ្យខេត្ត Lam Dong មានធនធាននិងសម្ភារៈពេទ្យនិងឧបករណ៍ពេទ្យសម្រាប់ធ្វើតេស្តនិងព្យាបាលប្រជាជន។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃខេត្ត Lam Dong នឹងរាយការណ៍ភ្លាមៗនិងស្នើឱ្យខេត្តនិងស្ថាប័ន​មាន​សមត្ថកិច្ចពាក់ព័ន្ធនានាយកចិត្តទុកដាក់ ដើម្បីធានាសិទ្ធិនិងសុវត្ថិភាពសុខភាពសម្រាប់ពាណិជ្ជករនិងពលករបរទេសរួមទាំងសមាគមពាណិជ្ជករតៃវ៉ាន់ផងដែរ ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន