សមាគមសហគ្រិនស្ត្រីវៀតណាមនៅតៃវ៉ាន់ គាំទ្រកម្មវិធីអេធីអឹម (ATM) អុកស៊ីសែននៅទីក្រុងហូជីមិញ

06:44 | 08/09/2021 ហេង វុធ្ធី

យុគសម័យ - នៅថ្ងៃទី ៤ ខែកញ្ញា សម្ព័ន្ធសហគ្រិនស្ត្រីវៀតណាមនៅតៃវ៉ាន់ (ចិន) បានបរិច្ចាគប្រាក់ ២៥ លានដុងដល់កម្មវិធីអេធីអឹមតាមរយៈសម្ព័ន្ធយុវជនកុម្មុយនិស្តទីក្រុងហូជីមិញស្រុកតាន់ប៊ិញ។

ម៉ាស៊ីនអេធីអឹម (ATM) រក្សាទុកទំនិញ  - ទទួលទំនិញដោយមិនចាំបាច់ប៉ះពាល់គ្នា ម៉ាស៊ីនអេធីអឹម (ATM) រក្សាទុកទំនិញ - ទទួលទំនិញដោយមិនចាំបាច់ប៉ះពាល់គ្នា
លោក Hoang Tuan Anh៖ ពីទូ ATM ចែកអង្ករដល់ទូ ATM ចែកម៉ាស់ដោយឥតគិតថ្លៃ លោក Hoang Tuan Anh៖ ពីទូ ATM ចែកអង្ករដល់ទូ ATM ចែកម៉ាស់ដោយឥតគិតថ្លៃ
សមាគមសហគ្រិនស្ត្រីវៀតណាមនៅតៃវ៉ាន់ គាំទ្រកម្មវិធីអេធីអឹម (ATM) អុកស៊ីសែននៅទីក្រុងហូជីមិញ
សមាគមសហគ្រិនស្ត្រីវៀតណាមនៅតៃវ៉ាន់ គាំទ្រកម្មវិធីអេធីអឹម (ATM) អុកស៊ីសែននៅទីក្រុងហូជីមិញ

នេះគឺជាសកម្មភាពគាំទ្រដល់កម្មវិធី “លិខិតអំពាវនាវដល់សហគមន៍អាណិកជនវៀតណាមនិងសហគមន៍ប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅក្រៅប្រទេស” របស់ប្រធានគណៈកម្មាធិការជនជាតិវៀតណាមនៅក្រៅប្រទេសប្រចាំនៅទីក្រុងហូជីមិញ ដើម្បីរួមដៃគ្នាគ្រប់គ្រងនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងជួយឲ្យទីក្រុងវិលត្រឡប់ទៅរកប្រក្រតីភាពតាមបែបគន្លងថ្មី។

លោកស្រី Ngo Pham Tran ប្រធានសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចវប្បធម៌ និងការអប់រំតៃវ៉ាន់ដែលជាស្ថាបនិកសមាគម សហគ្រិនស្ត្រីវៀតណាមនៅតៃវ៉ាន់ បានឲ្យដឹងថា សមាគមនេះទើបត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ ២០២០ នៅតៃប៉ិក្នុងគោលបំណងជួយស្ត្រីវៀតណាម ធ្វើពាណិជ្ជកម្មដ៏រឹងមាំនៅតៃវ៉ាន់។

សហគមន៍ជនជាតិវៀតណាមនៅតៃវ៉ាន់តែងតែឆ្ពោះទៅស្រុកកំណើតប្រទេសជាពិសេសទីក្រុងហូជីមិញ ដែលជាតំបន់មួយដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩។ចំនួនទឹកប្រាក់ទោះបីតិចតួចក្តី ប៉ុន្តែពោរពេញទៅដោយក្តីស្រឡាញ់នៃការចែករំលែកនិងមនោសញ្ចេតនាដ៏ថ្លៃថ្លាចំពោះប្រជាជននៅក្នុងប្រទេសកំណើតរបស់ពួកគេ ដែលជាការលើកទឹកចិត្តដល់កងកម្លាំងបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះផងដែរ៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦