វៀតណាមពង្រឹងជួយសម្រួលសកម្មភាពនាំចេញ នាំចូល​ទំនិញ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩

11:02 | 04/09/2021 យោងតាមវិឡុសំលេងវៀតណាម

ជំងឺកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញ មិនត្រឹមតែបង្កការលំបាក ដល់សហគ្រាសក្នុងសកម្មភាពផលិតកម្ម ធ្វើអាជីវកម្ម និងនាំចូលទំនិញប៉ុណ្ណោះទេ ថែមទាំងបង្កការលំបាកចំពោះស្ថាប័នគយ ក្នុងការគ្រប់គ្រង និងឃ្លាំមើលទំនិញនាំចេញ នាំចូលទៀតផង។ ដើម្បីជំនះពុះពារលើការលំបាក់នោះ ផ្នែកគយបានដឹកនាំយ៉ាងទាន់ពេលវេលានិងណែនាំដោះស្រាយបញ្ហាជំពាក់ជំពិន ដែលកើតមានឡើងក្នុងដំណើរការអនុវត្តន៍ ។

កន្លែង​បាញ់​ធ្នូ មណ្ឌល​កម្សាន្ត​​ថ្មី​ក្នុង​ទឹកដី​​ក្រុង​សៀមរាប​​ រំឭក​​វប្បធម៌​រុង​រឿង​របស់​ខ្មែរ​ ក្នុង​សម័យ​មហានគរ កន្លែង​បាញ់​ធ្នូ មណ្ឌល​កម្សាន្ត​​ថ្មី​ក្នុង​ទឹកដី​​ក្រុង​សៀមរាប​​ រំឭក​​វប្បធម៌​រុង​រឿង​របស់​ខ្មែរ​ ក្នុង​សម័យ​មហានគរ
ទេសចរ​ក្នុង​ជាតិ​ជិត ១៦ ម៉ឺន​នាក់​បាន​ធ្វើ​ដំណើរ​កម្សាន្ដ​នៅ​តាម​តំបន់​ទេសចរណ៍​នានា​ក្នុង​ប្រទេស​ ទេសចរ​ក្នុង​ជាតិ​ជិត ១៦ ម៉ឺន​នាក់​បាន​ធ្វើ​ដំណើរ​កម្សាន្ដ​នៅ​តាម​តំបន់​ទេសចរណ៍​នានា​ក្នុង​ប្រទេស​
វៀតណាមពង្រឹងជួយសម្រួលសកម្មភាពនាំចេញ នាំចូល​ទំនិញ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩។ (រូបថត៖ haiquanonline)
វៀតណាមពង្រឹងជួយសម្រួលសកម្មភាពនាំចេញ នាំចូល​ទំនិញ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩។ (រូបថត៖ haiquanonline)

កំពង់ផែ Hai Phong គឺជាកំពង់ផែធំបំផុតនៅភាគខាងជើង ហើយត្រូវបានចាត់ចំណាត់ថ្នាក់ទីពីរនៅទូទាំងប្រទេស។ ជារៀងរាល់ឆ្នាំបរិមាណទំនិញ ដែលបានឆ្លងកាត់កំពង់ផែ Hai Phong តែងតែកើនឡើងជាមធ្យមគឺ ១៥ ទៅ ២០% ។ ទោះបីជាជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញដូច្នេះក៏ដោយ ប៉ុន្តែបរិមាណទំនិញនាំចេញ និងនាំចូលនៅតែកើនឡើង។ លោក Nguyen Kien Giang អនុប្រធាននាយកដ្ឋានគយ Hai Phong បានឲ្យដឹងថាក្នុងឆមាសទី ១ ឆ្នាំ ២០២១ បរិមាណទំនិញឆ្លងកាត់កំពង់ផែ Hai Phong បានកើនឡើងប្រមាណ ២០%។

នេះគឺជាសញ្ញាសប្បាយរីយរាយ ប៉ុន្តែស្ថាប័នគយមានការយល់ដឹងអំពីការលំបាក ដែលសហគ្រាសនាំចេញ នាំចូលឆ្លងកាត់កំពង់ផែ Hai Phong បានជួបប្រទះ ដោយចំបាច់ត្រូវដោះស្រាយក្នុងបរិបទជំងឺរាតត្បាតកូវីដ ១៩ នាបច្ចុប្បន្ននេះ។ លោកបានអះអាងថា៖ “យើងខ្ញុំយល់ដឹងអំពីការលំបាក់ ដែលសហគ្រាសនានាត្រូវប្រឈមមុខនាបច្ចុប្បន្ននេះ។ ឧទាហរណ៍ថា សហគ្រាសកែច្នៃការនាំចេញដែលមានផលិតផល ប៉ុន្តែមិនទាន់រកឃើញកុងតឺន័រសម្រាប់ផ្ទុកនិងនាំចេញនោះ គឺនាបច្ចុប្បន្ននេះ ការផ្ទុកផលិតផលនៅតាមឃ្លាំងរបស់សហគ្រាសគឺសុទ្ធតែលើសចំណុះហើយ។ ដូច្នេះហើយ សហគ្រាសមួយចំនួនមានតម្រូវការបញ្ជូនផលិតផល សំភារៈ និងសម្ភារៈទៅកាន់ឃ្លាំងរបស់សហគ្រាសដទៃទៀត។ នេះគឺជាការលំបាកដោយសារជំងឺរាតត្បាត។ ទន្ទឹមនឹងនេះ យើងខ្ញុំត្រូវចាត់កម្មាភិបាលប្រចាំការដើម្បីជួយសម្រួលទំនិញឆ្លងដែនឲ្យបានរលូន ដោយប្តេជ្ញាមិនទុកឱ្យទំនិញកក់ស្ទះ ហើយបណ្ដាលឲ្យខ្សែសង្វាក់ logitic ត្រូវកាត់ផ្ដាច់ឡើយ”។

ក្នុងពេលនោះ យោងតាមការធ្វើស្ថិតិរបស់កំពង់ផែ Sai Gon ថ្មីបានឲ្យដឹងថា៖ នាបច្ចុប្បន្ននេះ ម្ចាស់កញ្ចប់ទំនិញជាច្រើនមិនបានមកយកទំនិញឡើយ បើទោះបីជា អគ្គក្រុមហ៊ុនកំពង់ផែ Sai Gon ថ្មីបានធ្វើការជាមួយអតិថិជនគ្រប់រូបក៏ដោយ ព្រោះថាក្នុងបរិបទនៃជំងឺរាតត្បាតនេះ ភាគីសហគ្រាសជួបបញ្ហាខ្វះធនធានមនុស្សទៅបំពេញបែបបទយកទំនិញ។ ដូច្នេះហើយ ហានិភ័យដែលឃ្លាំង ទំនិញបានផ្ទុកលើលចំណុះបានកើតមានឡើង។

សកម្មភាពនៅសាខាគយ Hai Phong ក្នុងកំឡុងពេលមានជំងឺរាតត្បាត Covid-19 (រូបថត៖ haiphong.gov.vn)
សកម្មភាពនៅសាខាគយ Hai Phong ក្នុងកំឡុងពេលមានជំងឺរាតត្បាត Covid-19 (រូបថត៖ haiphong.gov.vn)

លោក Nguyen Phuong Nam អគ្គនាយករង នៃអគ្គក្រុមហ៊ុន កំពង់ផែ Sai Gon ថ្មីបានចាត់ទុកថា៖ ដំណោះស្រាយទប់ស្កាត់ការកកស្ទះកញ្ចប់ទំនិញ គឺមានលក្ខណៈដ៏ស្មុគស្មាញជាងបើប្រៀបធៀបនឹងទំនិញកុងតឺន័រហើយចាំបាច់ត្រូវមានការជួយឧបត្ថម្ភពីស្ថាប័នគយផងដែរ។ លោកបានឲ្យដឹងថា៖ “យើងខ្ញុំបានចាត់វិធានការជាច្រើន ដោយផ្អែកលើតម្រូវការរបស់សហគ្រាស ដែលមានបំណងចង់យកទំនិញមកវិញ គឺយើងខ្ញុំបានពិចារណាដកទំនិញចេញ។ ចំពោះសហគ្រាសដែលផ្អាកផលិតកម្មជាប៉ុណ្ដោះអាសន្ន គឺកំពុងផែបានផ្ដល់សេវាកម្មផ្ទុកទំនិញទាំងនេះនៅក្នុងឃ្លាំង ហើយនៅពេលសហគ្រាសបានដំណើរការផលិតកម្មឡើងវិញ គឺអាចយកទំនិញនៅក្នុងឃ្លាំងបានដែរ។ យើងខ្ញុំសង្ឈឹមថា ស្ថាប័នគយនឹងជួយឧបត្ថម្ភសហគ្រាស ដើម្បីអនុវត្តន៍វិធានការនេះផងដែរ”។

ចំណែកលោក Dao Duy Tam អនុប្រធាននាយកដ្ឋានឃ្លាំមើល គ្រប់គ្រង នៃអគ្គនាយកដ្ឋានគយបានឲ្យដឹងថា៖ “អគ្គនាយកដ្ឋានគយបានចេញឯកសារ ដោយស្នើឲ្យសាខាគយជួយសម្រួលការឆ្លងដែនសម្រាប់មុខទំនិញគ្រឿងម៉ាស៊ីន ឧបករណ៍ និងថ្នាំព្យាបាលជំងឺបម្រើការងារពិនិត្យ និងព្យាបាលជំងឺ។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន បានចេញឯកសារណែនាំដល់ផ្នែកគយមូលដ្ឋាន គឺមិនតម្រូវ ឲ្យសហគ្រាស បង្ហាញពីឯកសារអនុម័តបញ្ជីរាយនាមថ្នាំសង្កូវរបស់ក្រសួងសុខាភិបាល បម្រើការផលិតវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ អគ្គនាយកដ្ឋានគយក៏បានចេញលិខិត លេខ ៣៥៦៩ ដោយបានណែនាំស្តីពីការមិនផាក់វិន័យរដ្ឋបាលលើវិស័យគយ ដោយសាររងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ផងដែរ”។

បន្តបង្កលក្ខណៈងាយស្រួលក្នុងការដោះស្រាយការលំបាកអំពីបែបបទឆ្លងដែនសម្រាប់ទំនិញនោះ អគ្គនាយកដ្ឋានគយបានណែនាំដល់អង្គភាព នៃផ្នែកគយ ទាំងមូលរៀបចំផែនការ សំដៅដោះស្រាយបែបទគយចំពោះទំនិញនាំចេញ នាំចូល ធានាការនាំទំនិញឆ្លងដែនមិនឲ្យអាក់ខាន មិនធ្វើឲ្យខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញត្រូវកាត់ផ្ដាច់ ហើយថែមទាំងជួយឧបត្ថម្ភជាអតបរមាដល់សហគ្រាស ប៉ុន្តែនៅតែធានាការគ្រប់គ្រងគយស្របតាមស្មារតីដឹកនាំរដ្ឋាភិបាលនិងក្រសួងហិរញ្ញវត្ថុផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី