ជំរុញកិច្ចសហប្រតិបត្តិការឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអូទ្រីស

20:12 | 25/08/2021 ហេង វុធ្ធី

យុគសម័យ - នាថ្ងៃទី ២៣ ខែសីហាឆ្នាំ ២០២១ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូទ្រីស លោកង្វៀនត្រឹងគៀន (Nguyen Trung Kien) បានជួបធ្វើការជាមួយឯកអគ្គរដ្ឋទូត Barbara Kaudel-Jensen ទីប្រឹក្សាកិច្ចការបរទេសរបស់នាយករដ្ឋមន្ត្រីអូទ្រីសស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខនេះ។

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ចូលរួមកិច្ចប្រជុំកំពូលប្រធានស្ត្រីពិភពលោកលើកទី ១៣ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ចូលរួមកិច្ចប្រជុំកំពូលប្រធានស្ត្រីពិភពលោកលើកទី ១៣
វៀតណាមចូលរួមយ៉ាងសកម្មក្នុងដំណើរការកសាងបទបញ្ញត្តិស្តីពីការកែសម្រួលសកម្មភាពពាណិជ្ជកម្មអន្ដរជាតិ វៀតណាមចូលរួមយ៉ាងសកម្មក្នុងដំណើរការកសាងបទបញ្ញត្តិស្តីពីការកែសម្រួលសកម្មភាពពាណិជ្ជកម្មអន្ដរជាតិ
ជំរុញកិច្ចសហប្រតិបត្តិការឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអូទ្រីស
ជំរុញកិច្ចសហប្រតិបត្តិការឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអូទ្រីស

ភាគីទាំងពីរបានចែករំលែកការព្រួយបារម្ភអំពីស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ បានឲ្យដឹងថានេះគឺជាបញ្ហាបន្ទាន់មួយ ហើយប្រទេសនានាត្រូវសហការយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហានេះក្នុងពេលឆាប់ៗនេះ។ ក្នុងស្មារតីនោះឯកអគ្គរដ្ឋទូតបានស្នើអូទ្រីសពិចារណាគាំទ្រវៀតណាមក្នុងដំណើរការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺបច្ចុប្បន្ន។

លោកស្រីឯកអគ្គរដ្ឋទូត Barbara Kaudel-Jensen បានអបអរសាទរចំពោះ លោកឯកអគ្គរដ្ឋទូត Nguyen Trung Kien ដែលបានបំពេញការទូតនៅប្រទេសអូទ្រីសហើយជឿជាក់ថាប្រទេសទាំងពីរ នឹងលើកកម្ពស់សក្តានុពលកិច្ចសហប្រតិបត្តិការលើវិស័យដែលមានភាពប្រៀបខ្លាំងឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត។

ឯកអគ្គរដ្ឋទូត Kaudel-Jensen បានថ្លែងអំណរគុណចំពោះវៀតណាមដែលបានគាំទ្រប្រទេសអូទ្រីសរៀបចំសន្និសីទនៅក្នុងក្របខ័ណ្ឌសហភាពអន្តរសភា (IPU) ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែកញ្ញាឆ្នាំ ២០២១ និងស្វាគមន៍គណៈប្រតិភូវៀតណាមចូលរួមសន្និសីទ៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន