Gojek ដាក់ឲ្យដំណើរការសេវាកម្ម GoCar បន្ថែមទៀតនៅទីក្រុងហូជីមិញ

21:55 | 23/08/2021 ហេង វុធ្ធី

យុគសម័យ - នៅថ្ងៃទី ១៩ ខែសីហា កម្មវិធីបច្ចេកវិទ្យាពហុសេវាកម្មតាមតម្រូវការ Gojek បាន ដាក់ឲ្យ ដំណើរការជាផ្លូវការនូវសេវាកម្មហៅរថយន្តតាមបច្ចេកវិទ្យា GoCar នៅទីក្រុងហូជីមិញ។

ខ័ណ្ឌប៊ិញថាញ់ (ទីក្រុងហូជីមិញ) ស្ថិតនៅលំដាប់កំពូលទាំង ៤០“ កន្លែងដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅលើពិភពលោកនាឆ្នាំ ២០២១» ខ័ណ្ឌប៊ិញថាញ់ (ទីក្រុងហូជីមិញ) ស្ថិតនៅលំដាប់កំពូលទាំង ៤០“ កន្លែងដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅលើពិភពលោកនាឆ្នាំ ២០២១»
ទីក្រុងហូជីមិញ៖ ការនាំចេញក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ មានការរីកចម្រើនល្អ ទីក្រុងហូជីមិញ៖ ការនាំចេញក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ មានការរីកចម្រើនល្អ
Gojek ដាក់ឲ្យដំណើរការសេវាកម្ម GoCar បន្ថែមទៀតនៅទីក្រុងហូជីមិញ
Gojek ដាក់ឲ្យ ដំណើរការសេវាកម្ម GoCar បន្ថែមទៀតនៅទីក្រុងហូជីមិញ

នៅថ្ងៃទី ១៩ ខែសីហា កម្មវិធីបច្ចេកវិទ្យាពហុសេវាកម្មតាមតម្រូវការ Gojek បាន ដាក់ឲ្យ ដំណើរការជាផ្លូវការនូវសេវាកម្មហៅរថយន្តតាមបច្ចេកវិទ្យា GoCar នៅទីក្រុងហូជីមិញ។

នៅក្នុងបរិបទនៃការអភិវឌ្ឈន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ -១៩ GoCar នឹងបម្រើដល់កម្លាំងពេទ្យជួរមុខមុននឹងពង្រីកដើម្បីបំពេញតម្រូវការប្រជាជនមួយចំនួនធំនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ GoCar មានរថយន្តដំបូងចំនួន ៥០ គ្រឿង។

សេវាកម្មថ្មីរបស់ Gojek នឹងបម្រើដល់គ្រូពេទ្យវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យដែលធ្វើដំណើរទៅនិងមកពីមជ្ឈមណ្ឌលថែទាំអ្នកជំងឺ Covid-19 ចំនួនបី។ មន្ទីរសុខាភិបាលនិងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរាតត្បាតទីក្រុងហូជីមិញ (HCDC) ។ បញ្ជីឈ្មោះអង្គភាពនិងមន្ទីរពេទ្យអាចត្រូវបានពង្រីកបន្ថែមទៅតាមការណែនាំនិងការកំណត់របស់ក្រសួងសុខាភិបាល។

អ្នកប្រើប្រាស់ដំបូងរបស់GoCarនឹងមានលទ្ធភាពចូលប្រើប្រាស់ផលិតផលលំដាប់ខ្ពស់ GoCar Protect។ GoCar Protect ត្រូវបានបំពាក់ដោយម៉ាស៊ីនបន្សុទ្ធខ្យល់ SHARP ដែលរចនាឡើងយ៉ាងពិសេសនិងបច្ចេកវិទ្យា Plasmacluster ion ដើម្បីបន្សាបវីរុសក្នុងខ្យល់អាកាស។ យានយន្តទាំងអស់ត្រូវបានបំពាក់ដោយល្បាយសម្លាប់មេរោគនិងរបាំងការពាររវាងអ្នកបើកបរ និងអ្នកដំណើរដែលជួយការពារទប់ស្កាត់ការរីករាលដាលនៃមេរោគ៕

ហេង វុធ្ធី

vietnamfinance.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន