យុគសម័យ - ថ្លែងក្នុងកម្មវិធី“ បញ្ហាទន្លេមេគង្គ” ដែលរៀបចំឡើងដោយមូលនិធិសន្តិភាពនិងអភិវឌ្ឍវៀតណាម នាថ្ងៃទី ៨ ខែកក្កដា លោកស្រី Tran Bao Ngoc ប្រធានដេប៉ាតេម៉ង់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគី (ក្រសួងការបរទេស) បានមានប្រសាសន៍ថា ការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជននឹងក្លាយទៅជាយន្តការដ៍សំខាន់មួយ ក្នុងការពង្រឹងការជឿទុកចិត្តនិងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសនានា ...
![]() |
| ទឹកទន្លេមេគង្គរីងខះដល់កម្រិតទាបដែលអាចមើលឃើញដល់បាតទន្លេនៅផ្នែកដែលហូរកាត់ភូមិ Ban Namprai ខេត្ត Nong Khai (ប្រទេសថៃ) ដោយសារការសាងសង់រោងចក្រវារីអគ្គិសនីជាច្រើន នៅលើដងទន្លេ (រូបថតថត នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១៩)។ (រូបថត៖ AFP) |
សិក្ខាសាលានេះក្រោមប្រធានបទ“ បញ្ហាទន្លេមេគង្គ” បានទាក់ទាញការចូលរួមពីអ្នកស្រាវជ្រាវ អ្នកការទូតនិងថ្នាក់ដឹកនាំជាច្រើននាក់មកពីគណៈកម្មការទន្លេមេគង្គអន្តរជាតិ គណៈកម្មការទន្លេមេគង្គវៀតណាម ក្រសួងការបរទេស…
ការយល់ដឹងរបស់មហាជន កិច្ចសហប្រតិបត្តិការក្នុងមហាអនុតំបន់ទន្លេមេគង្គ កិច្ចសហប្រតិបត្តិការអន្តរជាតិ សន្តិសុខទឹកទន្លេមេគង្គ ... គឺជាបញ្ហាដែលផ្តោតលើការពិភាក្សា ការវិភាគវាយតម្លៃនិងសំណូមពរនូវរកដំណោះស្រាយ នាពេលខាងមុខឆាប់ៗនេះ និងក្នុងរយៈពេលយូរអង្វែងចំពោះប្រទេស វៀតណាម ក៏ដូចជាសហគមន៍អន្តរជាតិនិងបណ្តាប្រទេសក្នុងតំបន់។
និយាយអំពីយន្តការនិងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់មេគង្គ លោកស្រី Tran Bao Ngoc ប្រធានដេប៉ាតេម៉ង់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគី (ក្រសួងការបរទេស) បានមានប្រសាសន៍ថា បញ្ហានាពេលបច្ចុប្បន្ននេះគឺការជឿទុកចិត្តគ្នារវាងប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គគឺមិនខ្ពស់នទេ ដែលរារាំងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ។ ក្នុងបរិបទបច្ចុប្បន្នការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជននឹងក្លាយជាយន្តការដ៏សំខាន់មួយ ដើម្បីពង្រឹងថែមទៀតនូវការ ជឿទុកចិត្តនិងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសនានា។
នៅក្នុងសិក្ខាសាលានោះ ប្រតិភូបានលើកឡើងថា បញ្ហាមេគង្គជាបញ្ហាធំមិនត្រឹមតែសំរាប់ប្រទេស វៀតណាមប៉ុណ្ណោះទេ ថែមទាំងជាការយកចិត្តទុកដាក់របស់ពិភពលោកផងដែរ នៅពេលដែលនិយាយអំពីការអភិវឌ្ឍន៍និងសន្តិសុខ…បច្ចុប្បន្នការយល់ដឹងអំពីមហាអនុតំបន់មេគង្គសាធារណៈនិងបញ្ហាក្នុងកិច្ចសហប្រតិបត្តិការមេគង្គមិនពេញលេញ ពេលខ្លះការសង្កត់ធ្ងន់ខ្លាំងពេកលើហានិភ័យ ប៉ុន្តែមិនយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការទេ។
មហាអនុតំបន់មេគង្គជាតំបន់មានសក្តានុពលហើយប្រទេសនានាគួរតែពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បី ទាញយកផលប្រយោជន៍អភិវឌ្ឍរួមគ្នា ដើម្បីភាពសម្បូររុងរឿងរួម។ បណ្តាប្រទេសក្នុងតំបន់តាមរយៈកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ សំដៅបង្កើនព័ត៌មាន ស្រាវជ្រាវនិងរៀបចំគោលនយោបាយស្តីពីបញ្ហាសេដ្ឋកិច្ច - សង្គមកិច្ចនៃប្រទេសនីមួយៗនិងតំបន់ទាំងមូល៕
thoidai.com.vn

មតិពីមិត្តអ្នកអាន