វៀតណាមតែងតែខិតខំបំពេញយ៉ាងល្អគោលនយោបាយនិងច្បាប់ដើម្បីធានាសមភាពយេនឌ័រ

14:25 | 09/07/2021 យោងតាមវិទ្យុសំលេងវៀតណាម

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានអះអាងថា រាល់ការខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តន៍សមភាពយេនឌ័រត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់និងវាយតម្លៃខ្ពស់ផងដែរ។

ស្នើចិនបញ្ឈប់ការរំលោភអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើត ស្នើចិនបញ្ឈប់ការរំលោភអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើត
អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាមលោកស្រី Le Thi Thu Hang៖ បើចាំបាច់វៀតណាមនឹងចាត់វិធានការក្នុងគាំពារពលរដ្ឋវៀតណាម អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាមលោកស្រី Le Thi Thu Hang៖ បើចាំបាច់វៀតណាមនឹងចាត់វិធានការក្នុងគាំពារពលរដ្ឋវៀតណាម
វៀតណាមតែងតែខិតខំបំពេញយ៉ាងល្អគោលនយោបាយនិងច្បាប់ដើម្បីធានាសមភាពយេនឌ័រ
វៀតណាមតែងតែខិតខំបំពេញយ៉ាងល្អគោលនយោបាយនិងច្បាប់ដើម្បីធានាសមភាពយេនឌ័រ

នាថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២១ ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេស ឆ្លើយតបនឹងសំនួរអំពីការចូលរួមរបស់ស្ត្រីក្នុងកងកម្លាំងប៉ូលីសសមុទ្រវៀតណាម អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានអះអាងថា៖ បក្សនិងរដ្ឋវៀតណាមជានិច្ចកាល តែងតែខិតខំប្រឹងប្រែង បំពេញល្អគោលនយោបាយនិងច្បាប់ដើម្បីធានាសមភាព យេន ឌ័រនិងផ្តល់សិទ្ធិអំណាចដល់ស្ត្រី បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ស្ត្រីមានឱកាសទទួលបាននិងចូលរួមលើគ្រប់ជ្រុងជ្រោយនៃជីវភាពសង្គម ក្នុងនោះមានការលើកកម្ពស់ឋានៈនិងតួនាទីរបស់ស្ត្រីនៅក្នុងកងកម្លាំងប្រដាប់អាវុធ។ ហើយរាល់ការខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តន៍សមភាពយេនឌ័រត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់និងវាយតម្លៃខ្ពស់ផងដែរ។

ដោយកាន់មុខតំណែងការងារខុសៗគ្នាជាច្រើន ក្នុងរយៈពេលកន្លងមក កងកម្លាំងប៉ូលីសសមុទ្រវៀតណាមតែងតែបំពេញភារកិច្ចដែលបានប្រគល់ជូនដោយជោគជ័យ រួមចំណែកដល់ការសម្រេចបាននូវការប្តេជ្ញាចិត្តនយោបាយរបស់បក្សនិងរដ្ឋ ក្នុងនាមជាសមាជិកមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមតែងតែត្រៀមខ្លួនជាស្រេច រួមដៃគ្នាដោះស្រាយបញ្ហាអន្តរជាតិ រក្សាបរិយាកាសសន្តិភាព សន្តិសុខនិងស្ថេរភាពសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី