រូបភាពផ្លែគូលែនស្រស់វៀតណាមនៅទីផ្សារបរទេស

11:06 | 21/06/2021 ឌីណា

ផ្លែគូលែនវៀតណាមមានរសជាតិផ្អែមនិងឆ្ងាញ់ គ្រាប់តូចនិងសាច់ស្រួយ ដូច្នេះប្រភេទផ្លែនេះទទួលការចូលចិត្តពីភ្ញៀវបរទេសជាច្រើនលើពិភពលោកនេះ។ មក​ដល់រដូវប្រមូលផ្លែគូលែន កសិករបានធ្វើការប្រញាប់ប្រញាល់ ដើម្បីនាំចេញផ្លែនេះ។

ផ្លែគូលែនវៀតណាមជិតមួយតោនដំបូងត្រូវបាននាំចូលបារាំង ផ្លែគូលែនវៀតណាមជិតមួយតោនដំបូងត្រូវបាននាំចូលបារាំង
ផ្លែគូលែនវៀតណាមបាននាំចេញទៅកាន់ប្រទេសជាច្រើន ផ្លែគូលែនវៀតណាមបាននាំចេញទៅកាន់ប្រទេសជាច្រើន
រូបភាពផ្លែគូលែនស្រស់វៀតណាមនៅទីផ្សារបរទេស
អតិថិជនបរទេសសាកភ្លក់ផ្លែគូលែនស្រស់របស់វៀតណាម។ (រូបថត៖ VOV)

នាថ្ងៃទី១៩ ខែមិថុនា នៅទីក្រុង Spijkenisse ប្រទេសហូឡង់ សភាពាណិជ្ជកម្មវៀតណាមប្រចាំហូឡង់បានសហការជាមួយក្រុមហ៊ុននាំចេញ-នាំចូល LTP BV និងផ្សារទំនើប Thanh Hung រៀបចំកម្មវិធីផ្សព្វផ្សាយផ្លែគូលែនស្រស់របស់វៀតណាម។ ភ្ញៀវដែលបានអញ្ជើញមកសាកភ្លក់រសជាតិផ្លែគូលែនវៀតណាម គឺជនជាតិ ហូឡង់ ជនជាតិថៃ ជនជាតិឥណ្ឌូនេស៊ីនិងជនជាតិវៀតណាមដែលកំពុងរស់នៅតំបន់ Spijkenisse។ អ្នកតំណាងផ្សារទំនើប Thanh Hung បានឲ្យដឹងថា ក្នុងបរិបទដែលក្រសួង ស្ថាប័ន ខេត្តក្រុងនិងសហគ្រាសជាច្រើនរបស់វៀតណាមកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីនាំឲ្យផ្លែគូលែន គុណភាពខ្ពស់របស់ វៀតណាមចេញទៅទីផ្សារពិភពលោកនោះ ផ្សារទំនើប Thanh Hung ក៏មានបំណងចង់ធ្វើជាស្ពានតភ្ជាប់សម្រាប់ការធ្វើអាជីវកម្មមុខទំនិញនេះនៅប្រទេសហូឡង់ផងដែរ។

ផ្លែគូលែនដែលបានដាក់លក់នៅផ្សារទំនើប Thanh Hung លើកនេះ គឺចំណុះកញ្ចប់គូលែន Thanh Ha (ខេត្ត Hai Duong) ចំនួនជិត១តោន ដែលបានដឹកទៅកាន់ព្រលានយន្តហោះ Schipol ប្រទេសហូឡង់កាលពីថ្ងៃទី១៧ ខែមិថុនា ដើម្បីចែកចាយដល់ផ្សារទំនើបអាស៊ីនានានៅហូឡង់ បារាំង អាល្លឺម៉ង់ និងន័រវេស ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីម្ចាស់ផ្សារទំនើប។ ប្រការនេះបានបំពេញកម្លាំងចលករសម្រាប់ក្រុមហ៊ុននានាបន្តនាំចូលផ្លែគូលែនស្រស់នៃខេត្ត Hai Duong Bac Giang ទៅកាន់ ហូឡង់ក្នុងរយៈពេលពី១ដល់២សប្ដាហ៍ខាងមុខតាមផ្លូវអាកាស

សូមរំលឹកថា នាថ្ងៃទី១២ ខែមិថុនា ផ្លែគូលែនវៀតណាមជិតមួយតោនដំបូងដែលមានតែមបញ្ជាក់ពីប្រភពដើមទំនិញ itrace ២៤៧ របស់នាយកដ្ឋានជម្រុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម​​) ត្រូវបាននាំចូលបារាំង តាមផ្លូវអាកាសចរណ៍។

រូបភាពផ្លែគូលែនស្រស់វៀតណាមនៅទីផ្សារបរទេស
ផ្លែគូលែនរបស់ស្រុក Thanh Ha ខេត្ត Hai Duong វៀតណាមមកដល់អាកាសយានដ្ឋាន Paris-Charles De Gaulle នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។ (រូបថត៖ កាសែត Quan doi Nhan dan)

ចំនួនផ្លែគូលែនលើកនេះត្រូវបានដាំនៅស្រុក Thanh Ha ខេត្ត Hai Duong និងបានទាញយក​ផលប្រយោជន៍នៃអនុគ្រោះពន្ធពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពវៀតណាម-អឺរ៉ុប (EVFTA)។ យោងតាមនាយកដ្ឋានជម្រុញពាណិជ្ជកម្ម បច្ចុប្បន្ន ទោះបីផ្លែគូលែនវៀតណាមត្រូវបាននាំចូលបារាំងក៏ដោយ ក៏ប៉ុន្តែមានចំនួនតិចតូចណាស់ ដោយ​ត្រូ​បាន​នាំចូលជាមួយផ្លែផ្សេងៗ ឬនាំចូលពីប្រទេសអឺរ៉ុបដទៃ និង​មិនទាន់បានដាក់​​លក់នៅ​តាមផ្សារទំនើបធំៗរបស់បារាំងទេ។ ដូច្នេះ​ហើយ​ចំនួនផ្លែគូលែនលើកនេះនឹងត្រូ​វ​បាន​ដាក់​​លក់នៅទីផ្សារទំនើបអាស៊ីនៅទីក្រុងប៉ារីស ហើយ​វាពិតជា​​អត្ថន័យសំខាន់ចំពោះផ្លែគូលែ​នវៀតណាមនិយាយដោយឡែក និងផលិតផលកសិកម្មមានគុណភាពខ្ពស់របស់វៀតណាមនិយាយរួមនៅទីផ្សារមានសក្តានុពលនេះ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន