វៀតណាម-កាណាដាពង្រីកកិច្ចសហប្រតិបត្តិការលើច្រើនវិស័យក្នុងនោះមានការ ប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩

00:00 | 16/06/2021

លោក Garneau ក៏បានបញ្ជាក់សារជាថ្មីម្ដងទៀតនូវ ការប្ដេជ្ញាចិត្តជួយគាំទ្រវៀតណាមនិងប្រទេសផ្សេងៗក្នុងតំបន់ ទទួលបានវ៉ាក់សាំង បង្ការកូវីដ ១៩ តាមរយៈកម្មវិធីជំរុញការស្វែងរកឧបករណ៍ឆ្លើយតបនឹងជម្ងឺរាតត្បាត កូវីដ ១៩ (ACT-A) គំនិតផ្ដួចផ្ដើម COVAX និងមូលនិធិឆ្លើយតបនឹងកូវីដ ១៩ របស់ សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។

វៀតណាម​​ស្វែង​រក​​មធ្យោ​បាយ​​បង្កើន​​ការ​នាំ​ចេញ​​ផលិត​ផល​​ធ្វើ​ពី​ឈើ​​ទៅ​​កាណាដា វៀតណាម​​ស្វែង​រក​​មធ្យោ​បាយ​​បង្កើន​​ការ​នាំ​ចេញ​​ផលិត​ផល​​ធ្វើ​ពី​ឈើ​​ទៅ​​កាណាដា
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - កាណាដា៖ សក្តានុពលនិងអត្ថប្រយោជន៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - កាណាដា៖ សក្តានុពលនិងអត្ថប្រយោជន៍
វៀតណាម-កាណាដាពង្រីកកិច្ចសហប្រតិបត្តិការលើច្រើនវិស័យក្នុងនោះមានការ ប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩
រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសកាណាដាលោក Marc Garneau។ (រូបថត៖ VNA)

នាយប់ថ្ងៃទី១៤ខែមិថុនា រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសកាណាដាលោក Marc Garneau។ នៅទីនេះ លោករដ្ឋមន្រ្តី Garneau បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ និងគោលបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុង ជ្រោយវៀតណាម-កាណាដា។ លោក Garneau ក៏បានបញ្ជាក់សារជាថ្មីម្ដងទៀតនូវ ការប្ដេជ្ញាចិត្តជួយគាំទ្រវៀតណាមនិងប្រទេសផ្សេងៗក្នុងតំបន់ ទទួលបានវ៉ាក់សាំង បង្ការកូវីដ ១៩ តាមរយៈកម្មវិធីជំរុញការស្វែងរកឧបករណ៍ឆ្លើយតបនឹងជម្ងឺរាតត្បាត កូវីដ ១៩ (ACT-A) គំនិតផ្ដួចផ្ដើម COVAX និងមូលនិធិឆ្លើយតបនឹងកូវីដ ១៩ របស់ សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។

ភាគីទាំងពីរបានឯកភាពលើការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ក្នុងនោះមានកិច្ចសហប្រតិបត្តិការបង្ការ ប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ និងជួយវៀត ណាមស្វែងរកវ៉ាក់សាំងបង្ការកូវីដ ១៩។ ក្រៅពីនោះ ជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឡើងដល់ទៅ៨ពាន់លានដុល្លាអាមេរិកក្នុងរយៈពេល២ឆ្នាំខាងមុខ ហើយលើកទឹកចិត្ត សហគ្រាសនៃប្រទេសទាំងពីរឆ្លៀតយកឱកាសនៃកិច្ចព្រមព្រៀង គ្រប់ជ្រុងជ្រោយនិង ជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ ហិរញ្ញវត្ថុ សេដ្ឋកិច្ចឌីជីថល នវានុវត្តភាព ថាមពលស្អាត ការទប់ទល់ នឹងបម្រែបម្រួលអាកាសធាតុនិងកិច្ចសហប្រតិបត្តិការរវាងខេត្ត ក្រុងនៃប្រទេសទាំងពីរ។

ផ្លាស់ប្ដូរអំពីស្ថានភាពអន្តរជាតិនិងតំបន់ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត រដ្ឋមន្រ្តីទាំងពីរបានអះអាងនូវការគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.ប ស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ព្រមទាំងឯកភាពបន្តសហប្រតិបត្តិការគ្នា យ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគីតំបន់និងអន្តរជាតិនានាដូចជា អ.ស.ប APEC អាស៊ាន និងសហគមន៍ប្រើប្រាស់ភាសាបារាំង Francophonie៕

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន