Trending now

វៀតណាម​​ស្វែង​រក​​មធ្យោ​បាយ​​បង្កើន​​ការ​នាំ​ចេញ​​ផលិត​ផល​​ធ្វើ​ពី​ឈើ​​ទៅ​​កាណាដា

22:46 | 05/10/2020

ក្រុមហ៊ុន​កែច្នៃ​ឈើ​វៀតណាម​នៅ​មិនទាន់​ប្រើប្រាស់​ឱ្យ​អស់​លទ្ធភាព​នូវ​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ផលិតផល​ឈើ​ដែល​ផ្តល់​ឱ្យ​ដោយ​ប្រទេស​កាណាដា​នៅឡើយ​នោះ​ទេ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី៥ ខែតុលា​នេះ។

វៀតណាម​​ស្វែង​រក​​មធ្យោ​បាយ​​បង្កើន​​ការ​នាំ​ចេញ​​ផលិត​ផល​​ធ្វើ​ពី​ឈើ​​ទៅ​​កាណាដា

ឯកអគ្គ​រដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​ប្រទេស​កាណាដា លោក Phạm Cao Phong បាន​ថ្លែង​ក្នុង​សន្និសីទ​កាលពី​សប្តាហ៍​មុន​ថា ​ក្រោម​កិច្ច​ព្រមព្រៀង​ទូលំទូលាយនិង​វិវឌ្ឍ​ទៅមុខ​នៃ​ភាពជា​ដៃគូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ដែល​ហៅ​កាត់​ថា CPTPP ផលិតផល​ឈើ​របស់​វៀតណាម​ដែល​នាំចេញ​ទៅ​កាណាដា​មិន​មានការ​បង់ពន្ធ​នោះ​ទេ ខណៈ​ផលិតផល​របស់​ប្រទេស​ចិន​ត្រូវ​ប្រឈម​នឹង​ការ​បង់ពន្ធ​គយ​ចំនួន៩ភាគរយ។

លោក​បាន​បន្ថែម​ថា ​មិន​មាន​សហគ្រាស​វៀតណាម​ច្រើន​ទេ​ដែល​ដឹងពី​របៀប​ទាញ​យក​អត្ថ​ប្រយោជន៍​ពេញលេញ​ពី​កិច្ច​ព្រមព្រៀង​នេះ ហើយ​ភាគច្រើន​ពួក​គេ​ជ្រើសរើស​យក​ការ​បង់ប្រាក់៦ភាគរយ​ជំនួស​ឱ្យ​ការ​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ដែល​នឹងអាច​ឱ្យ​ពួក​គេ​រួចផុត​ពី​ការ​បង់ពន្ធ។ លោក Jacques Nadeau នៃ​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​ បាន​មានប្រសាសន៍​ថា តម្លៃ​សរុប​នៃ​ការនាំចូល​គ្រឿង​សង្ហា​រឹម​ឈើ​របស់​កាណាដា​មាន​ប្រមាណ១៤ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ដោយ​វៀតណាម​គឺជា​អ្នកផ្គត់ផ្គង់​ធំជាង​គេ​ទី៤បន្ទាប់ពី​ប្រទេស​ចិន​ អាមេរិក ​និង​ម៉ិកស៊ិក។

លោក Jacques Nadeau បាន​លើកឡើង​បន្ថែម​ថា ​ដោយសារតែ​ផល​ប៉ះពាល់​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ មនុស្ស​ត្រូវ​ងាក​មក​ធ្វើការងារ​នៅ​តាម​ផ្ទះ​ ដូច្នេះ​តម្រូវការ​នៃ​គ្រឿង​សង្ហា​រឹម​សម្រាប់​ការិយាល័យ​នៅក្នុង​ផ្ទះ​ដែល​ធ្វើពីឈើ ​ក៏​មានការ​កើនឡើង​ដែរ។ សមាគម​សិប្បកម្ម​និង​ឧស្សាហកម្ម​ឈើ​ប្រទេស​វៀតណាម ​(HAWA​) កាលពី​ខែសីហា​កន្លងទៅ​បាន​ដាក់​ឱ្យ​ដំណើរការ​នូវ​ពិ​ព័រ​ណ៍ ​«ផលិតផល​ឈើ​លើ​បណ្តាញ​អ៊ីន​ធឺ​ណិ​ត» ដែល​ហៅ​កាត់​ថា HOPE ដើម្បី​ភ្ជាប់​ក្រុមហ៊ុន​កែច្នៃ​ឈើ​និង​គ្រឿងសង្ហារឹម​វៀតណាម​ជាមួយ​អ្នកទិញ​អន្តរជាតិ​និង​ក្នុង​ស្រុក។

អនុប្រធាន HAWA លោក Nguyễn Chánh Phương មានប្រសាសន៍​ថា HOPE នឹង​បង្ហាញ​ផលិតផល​រាប់ពាន់​ដែល​ក្រុមហ៊ុន​ផលិត និង​អ្នកនាំ​ចេញ​រាប់​រយ​កន្លែង​ដែល​ផលិតផល​ទាំងនោះ​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ដោយ HAWA ដើម្បី​ឱ្យ​អ្នកទិញ​អាច​មាន​ទំនុកចិត្ត​នៅពេល​ពួក​គេ​ជ្រើសរើស​អ្នកផ្គត់ផ្គង់ ក៏ដូចជា​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សហគមន៍​ជំនួញ​ឈើ​និង​គ្រឿងសង្ហារឹម​របស់​វៀតណាម។

យោង​តាម Nadeau បានឱ្យ​ដឹង​ថា HOPE នឹង​ជួយ​ផលិតផល​ឈើ​របស់​វៀតណាម​ចូល​ទៅ​កាណាដា​ដោយ​ផ្ទាល់ ហើយ​នេះ​អាច​ជួយ​លុបបំបាត់​បញ្ហា​គម្លាត​ភូមិសាស្ត្រ​រវាង​អ្នក​ផលិត​វៀតណាមនិង​អតិថិជន​កាណាដា ប៉ុន្តែ HAWA ចាំបាច់​ត្រូវតែ​សកម្មនិង​មាន​យុទ្ធសាស្ត្រ​ក្នុង​ការ​ទំនាក់ទំនង។ HOPE គឺជា​មធ្យោបាយ​ដ៏​មានប្រសិទ្ធភាព​ដើម្បី​ជួយ​អតិថិជន​អន្តរជាតិ​រក​ផលិតផលនិង​អ្នកផ្គត់ផ្គង់​ នៅពេល​ដែល​ពិព័រណ៍​ពាណិជ្ជកម្មនិង​ពិព័រណ៍​ជាច្រើន​ត្រូវ​បា​នព​ន្យា​រពេលឬលុបចោល​ដោយសារតែ​បញ្ហា​ជំងឺ​កូ​វីដ១៩។ រដូវ​ជួញដូរ​ផលិតផល​ឈើ​របស់​កាណាដា ​គឺ​ចាប់ពី​ខែមេសា​ដល់​ខែមិថុនា និង​ពី​ខែកញ្ញា​ដល់​ខែធ្នូ ហើយ​អង្គការ HAWA ត្រូវ​តែរ​រៀបចំ​ឱ្យ​បាន​មុន​ព្រឹត្តិ​ការណ៍​ទាំងនោះ​៕

(ប្រភពព័ត៌មាន: VOD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ