វៀតណាមកំពុងចរចាជាមួយ ក្រុមហ៊ុនអាមេរិក Johnson & Johnson ដើម្បីទិញវ៉ាក់សាំង និងផ្ទេរបច្ចេកទេសផលិត

07:15 | 07/06/2021 ហេង វុធ្ធី

ក្រសួងសុខាភិបាលវៀតណាមកំពុងចរចាជាមួយ ក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson អំពីការទិញវ៉ាក់សាំងបង្ការ COVID-19 និងការផ្ទេរបច្ចេកវិទ្យាផលិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន VnExpress នៅល្ងាចថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។

បញ្ហា Brexit៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក B. Johnson និងថ្នាក់ដឹកនាំគណបក្ស Brexit មានការខ្វែងគំនិតអំពីកិច្ចព្រមព្រៀងថ្មី បញ្ហា Brexit៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក B. Johnson និងថ្នាក់ដឹកនាំគណបក្ស Brexit មានការខ្វែងគំនិតអំពីកិច្ចព្រមព្រៀងថ្មី
បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានសម្រេចចិត្តមិនពន្យារពេល Brexit ទេ បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានសម្រេចចិត្តមិនពន្យារពេល Brexit ទេ
វៀតណាមកំពុងចរចាជាមួយ ក្រុមហ៊ុនអាមេរិក Johnson & Johnson ដើម្បីទិញវ៉ាក់សាំង និងផ្ទេរបច្ចេកទេសផលិត
វៀតណាមកំពុងចរចាជាមួយ ក្រុមហ៊ុនអាមេរិក Johnson & Johnson ដើម្បីទិញវ៉ាក់សាំង និងផ្ទេរបច្ចេកទេសផលិត

កំលុងកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញមួយ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ជាមួយក្រុមហ៊ុនអាមេរិកខាងលើ រដ្ឋមន្រ្តីសុខាភិបាលវៀតណាម លោក ង្វៀន ថាញ់ឡុង (Nguyen Thanh Long) បានបង្ហាញក្តីសង្ឃឹមថា ក្រុមហ៊ុន Johnson & Johnson មានផែនការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ក៏ដូចជាបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងមកកាន់វៀតណាម ដើម្បីឲ្យប្រទេសអាស៊ានមួយនេះអាចបង្កើតរោងចក្រ ដើម្បីផលិតវ៉ាក់សាំងទាំងនោះ។

ក្រុមហ៊ុន Johnson & Johnson មានគម្រោងរួចហើយ ដើម្បីដាក់ពាក្យសុំការអនុម័តប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ខ្លួននៅវៀតណាម ហើយបាននិយាយថា ក្រុមហ៊ុននឹងពិចារណាលើលទ្ធភាព នៃការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង មកកាន់ប្រទេសអាស៊ានមួយនេះផងដែរ។

គួរបញ្ជាក់ថា វ៉ាក់សាំងចំនួន ០៣ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់នៅវៀតណាម រួមមានវ៉ាក់សាំង AstraZeneca, វ៉ាក់សាំង Sputnik V និងវ៉ាក់សាំង Sinopharm។ ប៉ុន្តែបច្ចុប្បន្ន វៀតណាមបាននិងកំពុងប្រើប្រាស់វ៉ាក់សាំង AstraZeneca សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមនុស្សជាង ១.១លាននាក់ទទួលបានការចាក់វ៉ាក់សាំង យ៉ាងហោចមួយដូស គិតចាប់តាំងពីដើមខែមីនា។ វៀតណាមមានគោលដៅ ធានាឲ្យបានវ៉ាក់សាំងសរុប ១៥០លានដូសក្នុងឆ្នាំនេះ សម្រាប់ចាក់ឲ្យមនុស្ស ៧០ភាគរយ នៃចំនួនប្រជាជនសរុបជាង ៩៦លាននាក់៕

ហេង វុធ្ធី

Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន