Trending now

បញ្ហា Brexit៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក B. Johnson និងថ្នាក់ដឹកនាំគណបក្ស Brexit មានការខ្វែងគំនិតអំពីកិច្ចព្រមព្រៀងថ្មី

16:03 | 05/11/2019 (ប្រភព៖ vovworld.vn ហេង វុធ្ធី សរុប)

ថ្នាក់ដឹកនាំគណបក្ស Brexit លោក Nigel Farage បានឲ្យដឹងថាលោកនឹងមិនឈរឈ្មោះក្នុងការបោះឆ្នោតសកលនៅខែធ្នូខាងមុខនេះទេ ប៉ុន្តែ ជំនួសទៅវិញលោកនឹងជំរុញយុទ្ធនាការទូទាំងប្រទេសសំដៅប្រឆាំងនឹងកិច្ចព្រមព្រៀងរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ស្តីពីការនាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ( EU) ឬហៅថា Brexit ។

ថ្នាក់ដឹកនាំគណបក្ស Brexit លោក Nigel Farage (រូបថត៖ vov.vn)


ឆ្លើយបទសម្ភាសន៍មួយទៅកាន់ក្រុមអ្នកសារសារព័ត៌មាន នាថ្ងៃទី ៣ ខែវិច្ឆិកាលោក Farage បានឲ្យដឹងថា ដើម្បីបម្រើបុព្វហេតុរបស់ Brexit ឲ្យបានល្អបំផុត ជំនួសឲ្យ“ការស្វែងរកអាសនៈមួយ និងខំប្រឹងប្រែងក្លាយទៅជាសមាជិកក្នុងសភា” នោះ លោកនឹង“ រួមដំណើរជាមួយចក្រភពអង់គ្លេសដើម្បីជួយគាំទ្របេក្ខជនចំនួន ៦០០ នាក់” ។ ថ្នាក់ដឹកនាំគណបក្ស Brexit រូបនេះបានប្រកាសថានាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ត្រូវតែបោះបង់ចោលកិច្ចព្រមព្រៀង Brexit ដែលសម្រេចបានជាមួយសហភាពអឺរ៉ុប និងយល់ព្រមចូលរួម“ សម្ព័ន្ធភាពមួយដែលបានចាកចេញ” នៅក្នុងការបោះឆ្នោតមុនកាលកំណត់នៅ ខែធ្នូខាងមុខនេះ ឬក៏ប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំងក្នុងការបោះឆ្នោតនៅ សភា។ លោកបានសង្កត់ធ្ងន់ថាវិធីតែមួយគត់ដើម្បីអនុវត្ត Brexit គឺជាការបង្កើត «សហភាព ដែលបានចាកចេញ” និងធានាថាសម្ព័ន្ធភាពនេះនឹងឈ្នះយ៉ាងច្រើនលើសលប់ក្នុងការបោះឆ្នោតនាពេលខាងមុខនេះផងដែរ៕

(ប្រភព៖ vovworld.vn ហេង វុធ្ធី សរុប)

(ប្រភព៖ vovworld.vn ហេង វុធ្ធី សរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤