សហភាពអឺរ៉ុបត្រៀមខ្លួនគាំទ្រវៀតណាមក្នុងការទទួលនិងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងការពារកូវីដ ១៩

10:28 | 02/06/2021 ហេង វុធ្ធី

នារសៀលថ្ងៃទី ១ មិថុនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Giorgio Aliberti ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម។

តម្លៃមាសនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២០៖ កើនឡើង ១៩ ដុល្លារ / អោន តម្លៃមាសនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២០៖ កើនឡើង ១៩ ដុល្លារ / អោន
ពង្រឹងតួនាទីនៃកិច្ចសហប្រតិបត្តិការឆានែលយោធា - ការពារជាតិនៅក្នុងក្របខ័ណ្ឌ ARF និង ADMM + ក្នុងបរិបទនៃកូវិដ - ១៩ និងក្រោយកូវិដ - ១៩ ពង្រឹងតួនាទីនៃកិច្ចសហប្រតិបត្តិការឆានែលយោធា - ការពារជាតិនៅក្នុងក្របខ័ណ្ឌ ARF និង ADMM + ក្នុងបរិបទនៃកូវិដ - ១៩ និងក្រោយកូវិដ - ១៩
សហភាពអឺរ៉ុបត្រៀមខ្លួនគាំទ្រវៀតណាមក្នុងការទទួលនិងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងការពារកូវីដ ១៩
លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Giorgio Aliberti ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅវៀតណាម (រូបថត៖ VTV

នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc សង្ឃឹមថា EU នឹងបន្ត ផ្តោតការយកចិត្តទុកដាក់ក្នុងការជួយវៀតណាមទទួលបានវ៉ាក់សាំងការពារ កូវីដ ១៩និងចែករំលែកបច្ចេកវិទ្យានិងបច្ចេកទេស ពង្រឹងសមត្ថភាពចាក់វ៉ាក់សាំងក៏ដូចជាផលិតវ៉ាក់សាំងនៅវៀតណាម។ លោកប្រធានរដ្ឋបានស្នើឱ្យលោកឯកអគ្គរដ្ឋទូត EU បន្តជំរុញរដ្ឋសភានៃប្រទេសជាសមាជិក EU បំពេញនូវនីតិវិធីសម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម - EU (EVIPA) ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពរបស់សហភាពអឺរ៉ុប ក្នុងកិច្ចសហប្រតិបត្តិការវិនិយោគ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត EU ប្រចាំនៅវៀតណាមបានស្នើនូវវិធានការនិងវិស័យសហប្រតិបត្តិការមួយចំនួន ដែលជាឧត្តមភាពរបស់ EU ដូចជា សេដ្ឋកិច្ចឌីជី ថល ថាមពលប្រកបដោយចីរភាពនិងកំណើនបៃតង ដើម្បីលើកកំពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម- EU (EVFTA) នៅក្នុងពេលខាងមុខ។ លោកឯកអគ្គរដ្ឋទូតមានបំណងចង់ឱ្យវៀតណាមអនុវត្តន៍យុទ្ធនាការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយប្រកបដោយជោគជ័យ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ព្រមទាំងបានដឹងថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីតភ្ជាប់និងគាំទ្រវៀតណាមក្នុងការទទួលបានប្រភពវ៉ាក់សាំងនិងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងពីអឺរ៉ុប។

លោកឯកអគ្គរដ្ឋទូត Giorgio Aliberti បានបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃច្បាប់អន្ដរជាតិជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ សម្រាប់ការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន