វេទិកាថ្នាក់ដឹកនាំធនាគារ៖ វិស័យធនាគារនៅតែមានស្ថិរភាព ខណៈសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់

18:17 | 28/05/2021 ហេង វុធ្ធី

ដ្បិតវិស័យធនាគារនៅតែមានស្ថិរភាព ប៉ុន្តែសេដ្ឋកិច្ចជាតិ មិនទាន់មានភាពច្បាស់លាស់នៅឡើយ។ នោះក៏ដោយសារតែការអូសបន្លាយនៃវិបត្តិកូវីដ-១៩ ដែលបានធ្វើឱ្យកម្ពុជាបាត់បង់លទ្ធភាព ក្នុងការស្តារសេដ្ឋកិច្ចជាតិសម្រាប់ឆ្នាំ២០២១។ អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ លើកឡើងបែបនេះ នៅក្នុងវេទិកានៃថ្នាក់ដឹកនាំធនាគារ (CEO Forum)លើកទី១សម្រាប់ឆ្នាំ២០២១ ។

ធនាគារ​រដ្ឋ​វៀតណាម SBV បង្ហាញ​ផែនការ​ធ្វើ​បរិវត្តកម្ម​ឌីជីថល​ត្រឹម​ឆ្នាំ​ ២០២៥ ធនាគារ​រដ្ឋ​វៀតណាម SBV បង្ហាញ​ផែនការ​ធ្វើ​បរិវត្តកម្ម​ឌីជីថល​ត្រឹម​ឆ្នាំ​ ២០២៥
ធនាគារពិភពលោក​ថា កម្ពុជា​មានការ​ប្រើប្រាស់​ទិន្នន័យ​អ៊ី​ន​ធើ​ណែ​ត​ចល័ត​ខ្ពស់បំផុត​មួយ ក្នុងចំណោម​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​និង​មធ្យម​ ធនាគារពិភពលោក​ថា កម្ពុជា​មានការ​ប្រើប្រាស់​ទិន្នន័យ​អ៊ី​ន​ធើ​ណែ​ត​ចល័ត​ខ្ពស់បំផុត​មួយ ក្នុងចំណោម​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​និង​មធ្យម​
វេទិកាថ្នាក់ដឹកនាំធនាគារ៖ វិស័យធនាគារនៅតែមានស្ថិរភាព ខណៈសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់
វេទិកាថ្នាក់ដឹកនាំធនាគារ៖ វិស័យធនាគារនៅតែមានស្ថិរភាព ខណៈសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់

មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)ប្រចាំកម្ពុជា ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៤,២ភាគរយសម្រាប់ឆ្នាំ២០២១ និងបន្តកើនដល់៦ភាគរយ ឆ្នាំ២០២២ បន្ទាប់ពីការធ្លាក់ចុះ ៣,៥ ភាគរយនៅឆ្នាំមុន។

លោក Yasuhisa Ojima អ្នកតំណាងIMFប្រចាំប្រទេសកម្ពុជា និងជាសេដ្ឋវិទូជាន់ខ្ពស់របស់ IMF បានបញ្ជាក់ថា ការព្យាករអំពីកំណើនសេដ្ឋកិច្ចនេះ នឹងត្រូវពិនិត្យឡើងវិញ ដោយឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែង នៃការរាលដាលជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

លោកOjima មើលឃើញថា វិស័យហិរញ្ញវត្ថុនៅកម្ពុជា នៅមានស្ថិរភាព ដោយសារតែវិធានការណ៍គោលនយោបាយ ជាមួយនឹងការបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុ រួមមាន (LPCO, ទុនបម្រុងកាតព្វកិច្ចទាប) និងអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ រហូតដល់ដំណាច់ឆ្នាំ២០២១។

សេដ្ឋវិទូជាន់ខ្ពស់របស់IMFរូបនេះ បន្តមានប្រសាសន៍ដូច្នេះ៖« ប៉ុន្តែភាពមិនច្បាស់លាស់នៅតែមានចំពោះសេដ្ឋកិច្ច។ ជាពិសេសឥណទានទៅលើវិស័យអចលនទ្រព្យនិងសំណង់ ដែលឥណទានខ្លះមិនស្ថិតនៅក្នុងប្រព័ន្ធធនាគារ និងភាពមិនច្បាស់លាស់នៃវិស័យទេសចរណ៍។ ដរាបណាភាពមិនប្រាកដប្រជានៅតែមាន គោលនយោបាយកម្រិតនៃការរឹតត្បិតនៃការបែងចែកចាយដើមទុន នឹងត្រូវបានធានាដោយហេតុផលប្រុងប្រយ័ត្នបំផុត»។

សមាគមធនាគារនៅកម្ពុជាបានរៀបចំវេទិកានៃថ្នាក់ដឹកនាំធនាគារ (CEO Forum)លើកទី១សម្រាប់ឆ្នាំ២០២១ ផ្តោតលើប្រធានបទស្តីពី«ការប្រមើលមើលពីការងើបឡើវិញនៃសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ នៅកម្ពុជានិងនៅតំបន់អាស៊ាន» កាលពីថ្ងៃទី២៥ឧសភា។ កម្មវិធីដែលប្រព្រឹត្តិទៅតាមប្រព័ន្ធអនឡាញ (Zoom) នេះ មានអ្នកចូលរួមប្រមាណ ៧០នាក់ មកពីស្ថាប័នហិរញ្ញវត្ថុ ជាតិនិងអន្តរជាតិ។

លោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា មានប្រសាសន៍ថា ពេលវេលានៃការពិភាក្សានេះ គឺចំពេលបំផុតនៃវិបត្តិសេដ្ឋកិច្ច ស្របពេលធនាគារជាតិនៃកម្ពុជា ជួយផ្ដល់យន្តការរៀបចំឥណទានឡើងវិញ នៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ រហូតដល់ចុងឆ្នាំ២០២១។

«ដោយសារតែអតិថិជននៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាច្រើន ជួបប្រទះការលំបាកក្នុងការទូទាត់សងប្រាក់កម្ចីហើយប្រហែល ១២ភាគរយនៃឥណទានទាំងអស់ត្រូវបានស្នើសុំរៀបចំឡើងវិញ។ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច គឺមានសារៈសំខាន់បំផុតសម្រាប់អតិថិជនដែលទទួលកម្ចីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក៏ដូចជាស្ថាប័នហិរញ្ញវត្ថុដូចគ្នា»។ នេះបើតាមលោក អ៊ិន ចាន់នី ដែលបានបន្ថែមថា ការយល់ដឹងនិងការព្យាករណ៍របស់IMF ពិតជា ជួយស្ថាប័នហិរញ្ញវត្ថុទាំងអស់ ក្នុងការរៀបចំនិងធានាឱ្យមានស្ថិរភាព និងវិបុលភាពរយៈពេលវែង។

បើតាមលោក ឆេង គីមឡុង អ្នកជំនាញសេដ្ឋកិច្ច និងជានាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី ភាពអូសបន្លាយនៃព្រឹត្តិការណ៍២០កុម្ភៈនេះ ធ្វើឱ្យកម្ពុជាលទ្ធភាពស្តារសេដ្ឋកិច្ចជាតិក្នុងឆ្នាំ២០២១ពីកំណើនក្នុងរង្វង់៤ភាគរយ មកនៅត្រឹម៣ភាគរយ ឬក្រោមនេះ។

លោក គីមឡុង បានបញ្ជាក់ថា ផលប៉ះពាល់នៃការស្តារឡើងវិញសេដ្ឋកិច្ចជាតិនេះគឺបណ្តាលមកពីការអាកខានខ្លាំងនៃសកម្មភាពសេដ្ឋកិច្ចនានានាំឱ្យបាត់បង់ប្រភពចំណូល ដោយសារតែការភ័យខ្លាចរបស់ប្រជាជនក្នុងការឆ្លងជំងឺកូវីដ-១៩ និងគោលការណ៍នៃការរឹតបន្តឹងរបស់រដ្ឋាភិបាល តាមរយៈការបិទសាលារៀន បិទក្លឹបរង្គសាល បិទសារមន្ទីរ រោងភាពយន្ត និងមណ្ឌលកំសាន្តផ្សេងៗទៀត...៕

ហេង វុធ្ធី

Thmeythmey/FN

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន