Trending now

កម្ពុជាសម្រេចបញ្ឈប់ជាផ្លូវការ នូវផែនការអភិវឌ្ឍទំនប់វារីអគ្គិសនីស្ថិតនៅទន្លេមេគង្គ

13:12 | 23/03/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - កម្ពុជាសម្រេចបញ្ឈប់ជាផ្លូវការ នូវផែនការអភិវឌ្ឍទំនប់វារីអគ្គិសនីស្ថិតនៅទន្លេមេគង្គក្រោមរយៈពេល១០ឆ្នាំខាងមុខ ខណៈដែលប្រទេសនេះកំពុងពិនិត្យមើលឡើងវិញ នូវគោលនយោបាយស្វែងរកថាមពលធ្យូងថ្ម ឧស្ម័នធម្មជាតិ និងថាមពលពន្លឺព្រះអាទិត្យ

កម្ពុជាសម្រេចបញ្ឈប់ជាផ្លូវការ នូវផែនការអភិវឌ្ឍទំនប់វារីអគ្គិសនីស្ថិតនៅទន្លេមេគង្គ។

ការស្ថាបនាទំនប់សំបូរនិងស្ទឹងត្រែង ជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសកម្ពុជា និងតំបន់ដីសណ្ដទន្លេមេគង្គនៃប្រទេស វៀតណាម។ សម្រាប់ប្រទេសកម្ពុជាទំនប់ទាំងពីរនេះនឹងជះឥទ្ធិពលដល់ជលផលធម្មជាតិនៃបឹងទន្លេសាប ដែលប្រជាជនប្រមាណ ១,៦ លាននាក់ពឹងផ្អែកលើជលផលរបស់ពួកគេ។

យោងតាមការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៃទំនប់វារីអគ្គិសនីមេគង្គទាំង ១១ ក្នុងករណីឆ្នាំស្ងួត នោះទំនប់ទាំង ១១ នេះអាចផ្ទុកទឹកបានរយៈពេល ១,៥ ទៅ ១៨ ថ្ងៃ អាស្រ័យលើទំហំទំនប់តែម្តង។ ហេតុដូច្នេះទឹកតាមរយៈខ្សែសង្វាក់ទំនប់អាចត្រូវបានពន្យារពេលមួយខែ។ សម្រាប់តំបន់ដីសណ្តរនៃទន្លេមេគង្គប្រសិនបើមានទំនប់ចំនួន២ នោះឆ្នាំស្ងួតដូចឆ្នាំនេះនឹងធ្វើឱ្យទឹកមានជាតិប្រៃចូលកាន់តែធ្ងន់ធ្ងរផងដែរ។

លើសពីនេះទៅទៀត ទំនប់ទាំងពីរនេះក៏នឹងជួយកាត់បន្ថយដីល្បាប់និងដីខ្សាច់នៅខ្សែទឹកខាងក្រោម ដែលបណ្តាលឱ្យមានការបាក់ស្រុតច្រាំងទន្លេនៅក្នុងប្រទេសកម្ពុជា និងបាក់ស្រុតទាំងច្រាំងទន្លេ និងឆ្នេសមុទ្រនៅតាមតំបន់ដីសណ្ដទន្លេ​ Cuu Long ផងដែរ។ ក្រៅពីនោះ ទំនប់វារីអគ្គិសនីសំបូរ បង្កប់ហានិភ័យមួយនៃការបែកបាក់ទំនប់វារីអគ្គិសនីដ៏គ្រោះថ្នាក់តែម្តង។

គួរបញ្ជាក់ថា កម្ពុជាសម្រេចបញ្ឈប់ជាផ្លូវការ នូវផែនការអភិវឌ្ឍទំនប់វារីអគ្គិសនីស្ថិតនៅទន្លេមេគង្គក្រោមរយៈពេល១០ឆ្នាំខាងមុខ ខណៈដែលប្រទេសនេះកំពុងពិនិត្យមើលឡើងវិញ នូវគោលនយោបាយស្វែងរកថាមពលធ្យូងថ្ម ឧស្ម័នធម្មជាតិ និងថាមពលពន្លឺព្រះអាទិត្យផងដែរ។

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: tuoitre.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR