Trending now

ស្ថានភាពច្រកប៉ោយប៉ែត ព្រឹក២៣ មីនា ២០២០ ស្ងប់ស្ងាត់

13:21 | 23/03/2020 (បូកសរុបដោយឌីណា)

គិតត្រឹមម៉ោង១០ព្រឹកនេះ ថ្ងៃទី២៣ខែមីនា ឆ្នាំ២០២០នេះ តាមប្រភពពីតម្រួតថៃ និងនគរបាលអន្តោប្រវេសន៍ ច្រកប៉ោយប៉ែត បានឲ្យដឹងថា មានពលករ និងពលរដ្ឋខ្មែរ ប្រមាណជាង៤០០នាក់ បានធ្វើដំណើរពីទីក្រុងបាងកក និងតាមខេត្តដើម្បីត្រឡប់មកកម្ពុជាវិញ តែយឺតយ៉ាវដោយសារខ្វះរថយន្តជិះ ធ្វើឲ្យខកជើង និងចូលមកខ្មែរមិនទាន់ពេលវេលា ។

ភាពស្ងប់ស្ងាត់ នៅច្រកប៉ោយប៉ែត។ (រូបថត៖ dap.com.khmer)

សូម​រំលឹក​ថា ប្រជាពលរដ្ឋខ្មែរបម្រើការងារនៅប្រទេសថៃ កំពុងនាំគ្នាសម្រុកត្រឡប់មកស្រុកកំណើតវិញនៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០នេះ។

ប្រជាពលរដ្ឋខ្មែរដែលបម្រើការងារនៅក្នុងប្រទេសថៃ នៅថ្ងៃនេះបាននាំគ្នាសម្រុកត្រឡប់មកស្រុកកំណើតវិញ ដោយមិនដឹងពីមូលហេតុនោះឡើយ។ តាមច្រកព្រំដែននៃខេត្តជាប់ប្រទេសថៃដូចជា នៅខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យជាដើម ត្រូវបានគេរាយការណ៍ថា មានពលរដ្ឋខ្មែរច្រើនជាងពាន់នាក់បាននាំគ្នាត្រឡប់មកស្រុកកំណើតវិញ។

ការត្រឡប់មកស្រុកយ៉ាងគំហុករបស់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅក្នុងប្រទេសថៃនេះ នាំឱ្យមានការព្រួយបារម្ភខ្លាចពួកគេនាំមកទាំងមេរោគកូវីដមកជាមួយខណៈការឆ្លងមេរោគកូវីដ១៩នៅប្រទេសថៃមានការកើនឡើង។

ប្រជាពលរដ្ឋកំពុងរង់ចាំ ដើម្បី​ត្រួតពិនិត្យ​សុខភាពសិន។ (រូបថត៖ dap.com.khmer)

ពេលនេះសមត្ថកិច្ចថៃ បានឲ្យប្រជាពលរដ្ឋទាំងនោះនៅរង់ចាំសិន ដើម្បីឲ្យជំនាញសុខាភិបាល ត្រួតពិនិត្យសុខភាពសិន ទើបឲ្យបន្តដំណើរចេញមកកម្ពុជាវិញ។

ពេលនេះស្ថានភាពខាងផ្សារថៃ គឺស្ងប់ស្ងាត់ ខាងកម្ពុជា ស្ងប់ស្ងាត់ មិនទាន់មានអ្វីប្រែប្រួលទេ ៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR