ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់នៅចំពោះមុខការកើនឡើងភាពតានតឹងនៅ Jerussalem ខាងកើត

17:50 | 11/05/2021

នាថ្ងៃទី ១០ ឧសភា (ម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់ស្តីពីស្ថានភាពនៅមជ្ឈឹមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីន ដោយសារតែការវិវឌ្ឍន៍ដ៏តានតឹងនៅ Jerussalem ខាងកើត ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

AMM ៥៣៖ EAS-១០ អំពាវនាវពង្លឿនការ​កសាងក្រមប្រតិបត្តិ​នៅសមុទ្រ​ខាងកើត (COC) AMM ៥៣៖ EAS-១០ អំពាវនាវពង្លឿនការ​កសាងក្រមប្រតិបត្តិ​នៅសមុទ្រ​ខាងកើត (COC)
ឥណ្ឌាគាំទ្រយ៉ាងពេញទំហឹងចំពោះសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រ ខាងកើត ឥណ្ឌាគាំទ្រយ៉ាងពេញទំហឹងចំពោះសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រ ខាងកើត
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ចូលរួមកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីភាពតានតឹងនៅក្រុង Jerusalem ខាងកើត (រូបថតៈ VOV)
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ចូលរួមកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីភាពតានតឹងនៅក្រុង Jerusalem ខាងកើត (រូបថតៈ VOV)

ថ្លែងនៅឯកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃ យ៍វៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវិវឌ្ឍន៍នាពេលថ្មីៗនេះ នៅ Jerussalem ខាងកើត ដោយលើកឡើងថា បើគ្មានជំហានជាក់ស្តែងណាមួយទេ ភាពតានតឹងបច្ចុប្បន្នទំនងជានឹង កើនឡើង ហើយវដ្តអំពើហឹង្សាអាចវិលត្រឡប់មកវិញនៅពេលណាមួយជាពុំខាន។ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការថ្កោលទោសចំពោះរាល់អំពើ ហឹង្សានិងការប្រើប្រាស់អាវុធដែលមិនចាំបាច់ប្រឆាំងនឹងជនស៊ីវិល ព្រមទាំងអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ អនុវត្តន៍ការ អត់ធ្មត់ជាអតិបរិមានិងចៀសវាងរាល់សកម្មភាពនិងសេចក្តីថ្លែងការណ៍ណាមួយ ដែលធ្វើអោយស្មុគស្មាញដល់ស្ថានភាពនេះ។

សូមគូសបញ្ជាក់ថា កិច្ចប្រជុំនេះបានធ្វើឡើងចំពេលមានការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លានៅទីក្រុង Jerussalem ខាងកើតនាថ្ងៃទី ១០ ខែឧសភា នៅពេលដែលអ៊ីស្រាអែលបានបើកការវាយប្រហារតាមជើងអាកាសជាបន្តបន្ទាប់តម្រង់ទៅលើគោលដៅយោធានៅតំបន់ Gaza។ មន្ត្រីសុខាភិ បាលប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ២០ នាក់បានស្លាប់ ក្នុងនោះមានកុមារ ៩ នាក់និង ៦៥ នាក់បានរងរបួសដោយសារការវាយប្រហារតាមជើងអាកាសនេះ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន