សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជាបានអំពាវនាវឱ្យមានការកាត់បន្ថយថ្លៃសេវាកម្មសម្រាប់ប្រជាជន

10:16 | 10/05/2021 ហេង វុធ្ធី

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការអំពាវនាវ ជាថ្មីម្តងទៀតដល់ម្ចាស់ផ្ទះជួលទាំងអស់ ដោយសុំការយោគយល់ការ ចូលរួមចែករំលែកជាមួយបងប្អូនកម្មករ កម្មការិនីនៅតំបន់បិទខ្ទប់តាមរយៈកាយវិការមនុស្សធម៌ដោយផ្អាក ឬបន្ធូរបន្ថយថ្លៃជួលបន្ទប់ ក្នុងពេលដែល​ពួកគេ​មិនទាន់បាន​បើកប្រាក់​ខែ​ពី​ថៅកែ​រោងចក្រ​និង​កំពុង​ជួប​ការលំបាក។ ​ទន្ទឹមនេះក៏បានស្នើទៅអាជ្ញាធរអគ្គិសនី រដ្ឋាករទឹកស្វយ័តរកវិធីអនុគ្រោះ​នៅក្នុង​ការយកថ្លៃ​ទឹក ថ្លៃ​ភ្លើង ដែលជា​ការរួមចំណែក​ជាមួយនឹង​ម្ចាស់​ផ្ទះជួល​ដើម្បី​ដោះស្រាយ​បញ្ហា​រួម​របស់​កម្មករ​កម្មការិនី​នៅតំបន់បិទខ្ទប់។​

ប្រទេសវៀតណាមឈរនៅតែកៀកស្មាគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជំនះនូវការលំបាកនានាដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ប្រទេសវៀតណាមឈរនៅតែកៀកស្មាគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជំនះនូវការលំបាកនានាដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩
ការចាក់វ៉ាក់សាំងកូវីដ-១៩ បន្តអនុវត្តនៅព្រះរាជាណាចក្រកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ បន្តអនុវត្តនៅព្រះរាជាណាចក្រកម្ពុជា
សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជាបានអំពាវនាវឱ្យមានការកាត់បន្ថយថ្លៃសេវាកម្មសម្រាប់ប្រជាជន
សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជាបានអំពាវនាវឱ្យមានការកាត់បន្ថយថ្លៃសេវាកម្មសម្រាប់ប្រជាជន

ក្នុងសារពិសេសជាសំឡេងដែលត្រូវបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៨ខែឧសភានេះ​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្តេច​ត​ជោនាយករដ្ឋមន្រ្តីនៃកម្ពុជា​មានប្រសាសន៍ថា​ ​សម្តេចសូមធ្វើការ​អំពាវនាវ​ទៅកាន់​បងប្អូន​ជាម្ចាស់ផ្ទះជួល ផ្ទះសំណាក់ ទាក់ទិន​ជាមួយនឹង​តម្លៃ​ឈ្នួលផ្ទះរបស់​កម្មករ​ កម្មការិនី។ ​ក្នុង​ប៉ុន្មាន​ថ្ងៃកន្លងទៅនេះ​ជាពិសេស​ម្សិលមិញ​នេះ​គឺមាន​ការទាមទារ​យក​ប្រាក់​ថ្លៃឈ្នួល​ផ្ទះ​ពី​កម្មករ​កម្មការិនី​រប​ស់​យើង ក្នុងពេលដែល​កម្មករ​កម្មការិនី​របស់​យើង​មិនទាន់បាន​បើកប្រាក់​ខែ ហើយកំពុង​ស្ថិត​នៅក្នុង​តំបន់​បិទ​ខ្ទប់​នៅឡើយ​។ គឺ​នៅ​តំបន់​ក្រហម​ក្នុងស្ថានភាព​បែបនេះ ​សម្តេចសុំ​អង្វរក​ចំ​ពោះ​ម្ចាស់​ផ្ទះជួល​ទាំងអស់ សូមមេត្តា​យោគយល់​ដល់​ការលំបាក​របស់​កម្មក​រ កម្មការិនី​របស់​យើងក្នុងពេល​វេលា​មួយ​ដែល​យើងទាំងអស់គ្នា​សុទ្ធ​តែមាន​ជួប​ការលំបាក​​។​

​រំលឹកទៅរកអ្វីដែលសម្តេចបានធ្វើការអំពាវនាវនាពេលកន្លងទៅ សម្តេច​តេ​ជោ ហ៊ុន សែន បានមានប្រសាសន៍ថា​ក្នុង​រយៈពេល​កន្លងទៅនេះ​ក៏មាន​ម្ចាស់​ផ្ទះជួល​មួយចំនួន​បានសម្រេច​មិន​យកប្រាក់​ឈ្នួល​របស់​កម្មករ​កម្មការិនី ក្នុង​ចំនួន​មួយរយៈ​ខ្លី​ ឬក៏​បញ្ចុះថ្លៃ ហើយក៏​មាន​មួយចំនួនទៀត​បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​រយៈពេល​វែង ដែលសម្តេចក៏បាន ធ្វើ​លិខិត​ថ្លែងអំណរគុណ​ចំពោះ​ពួកគាត់​រួចហើយ។ ប៉ុន្តែ​ក៏​នៅ​សេសសល់​បងប្អូន​មួយចំនួនដោយខ្វះការយោគយល់ ​បង្កើតឱ្យមាន​បញ្ហា​ឡើង តែ​ម្សិលមិញ​នេះ​មានការ​ប្រញាប់​ប្រ​ញា​ល់​ធ្វើការ​ដោះស្រាយ​នៅ​ទីកន្លែង​នោះ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​សុំ​អង្វរក​ចំពោះ​ម្ចាស់​ផ្ទះជួល​ទាំងឡាយសុំ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវការយក​ប្រាក់​ឈ្នួល​ពី​កម្មករ​កម្មការិនី​ក្នុងពេលដែល​កម្ម​ករក​ម្ម​ការិនី​មិនទាន់​បើកប្រាក់​ឈ្នួល​ពី​ថៅកែ​នៅឡើយ ហើយ​ប្រសិនបើ​ម្ចាស់ផ្ទះ​ឈ្នួល​ទាំងឡាយ​នឹងធ្វើ​ទៅបាន​រួមគ្នា​ធ្វើ​ដើម្បី​ជួយ​ទៅដល់​កម្មករ​កម្មការិនី​របស់​យើង។ ឧទាហរណ៍​ការបញ្ចុះ​ថ្លៃបន្ទប់​ជួល​ដែល​បាន​នឹង​កំពុងស្នាក់នៅក្នុង​ចំនួន​ប៉ុន្មាន​ភាគរយ, ចំនួន​តិច​ឬ​ចំនួន​ច្រើន តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន។ ប្រសិនបើ​ម្ចាស់​ផ្ទះជួល​ខ្លះ​អាច​លើកលែងបាន​ក្នុង​មួយខែ​ពីរ​ខែ ឬ ៣ខែ ក៏​សុំ​ធ្វើការ​លើកលែង។​

​សម្តេច​តេ​ជោ​បន្តថា​ ​សម្តេច​ដឹងថា​ម្ចាស់​ផ្ទះជួល​មួយចំនួនខ្លះ​ខ្ចីលុយ​ធនាគារយកមក​សាងសង់​ផ្ទះជួល​ទាំងនោះ បងប្អូន​ពិតជា​មានការ​លំបាក​ដូចគ្នា ដែល​ម្ខាង​ជា​កូនបំណុល ម្ខាង​ទៀត​ក៏​ជា​ម្ចាស់បំណុល។ ប៉ុន្តែ​សម្តេចសង្ឃឹមថា​ម្ចាស់​ផ្ទះជួល​ទាំងអស់​នឹង​អាច​យល់បាន​នូវ​ការលំបាក​រួម ហើយ​ស្ថានភាព​នេះ​មិនមែន​គ្រាន់តែ​នៅ​ទីក្រុង​ភ្នំពេញ​ទេ​ បើ​អាចធ្វើបាន​សុំ​ធ្វើ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុងប្រទេស​របស់​យើង​នៅក្នុង​តំបន់​ដែលមាន​ការបិទ​ខ្ទប់។ សម្តេច​តេ​ជោនាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់​ថាស​ម្តេច​ថ្លែង​នេះ ​គឺ​សំដៅ​នៅក្នុង​តំបន់​បិទ​ខ្ទប់ ហើយក​ម្មករក​ម្មកា​រិ​នី​មិនទាន់បាន​បើក​ប្រាក់ខែ​របស់ខ្លួន​នៅឡើយ។​ ដូចនេះ​សូមឱ្យ​មានការយោគយល់។

ទាក់ទងនឹងបញ្ហាទឹកភ្លើងវិញ ក្នុងសារពិសេសនេះ សម្តេចតេជាបាន​ថ្លែងថា​ សម្រាប់​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ទៀតសោត​ក៏​សុំ​ឲ្យ​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​និង​រដ្ឋាករ​ស្វយ័ត​រាជធានី​ភ្នំពេញ​ធ្វើការ​យោគយល់​ទៅដល់​កម្មករ​កម្មការិនី ដោយ​អាច​រក​វិធី​ដោះស្រាយ​ណាមួយ​ដើម្បី​ឲ្យ​កម្មករ​កម្មការិនី​​ដែល​រស់នៅក្នុង​តំបន់​បិទ​ខ្ទប់ នៅតាម​ផ្ទះជួល​នេះបានទទួល​នូវ​ការអនុគ្រោះ​នៅក្នុង​ការយកថ្លៃ​ទឹក ថ្លៃ​ភ្លើង ដែលជា​ការរួមចំណែក​ជាមួយនឹង​ម្ចាស់​ផ្ទះជួល​ដើម្បី​ដោះស្រាយ​បញ្ហា​រួម​របស់​កម្មករ​កម្មការិនី​៕

ហេង វុធ្ធី

Vietnamplus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ