Trending now

ប្រទេសវៀតណាមនៅតែកៀកស្មាគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជំនះនូវការលំបាកនានាដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩

16:38 | 08/05/2021 ឌីណា

យុគសម័យ - នារសៀលថ្ងៃទី ៧ ឧសភា នៅទីក្រុង Ha Noi លោក ឧត្តមសេនីយ៍ឯក Phan Van Giang សមាជិកការិយាល័យនយោបាយ លេខារនៃគណៈកម្មាធិការយោធាមជ្ឈិម រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធអ៊ីនធើណិត។

គិលានុបដ្ឋាយិកានិងគ្រូពេទ្យចំនួន ១៩ នាក់ មកពីមន្ទីរពេទ្យ ជោរៃភ្នំពេញត្រូវតែធ្វើចត្តាឡីស័ក  ដោយសារតែប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩ គិលានុបដ្ឋាយិកានិងគ្រូពេទ្យចំនួន ១៩ នាក់ មកពីមន្ទីរពេទ្យ ជោរៃភ្នំពេញត្រូវតែធ្វើចត្តាឡីស័ក ដោយសារតែប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩
ពង្រឹងតួនាទីនៃកិច្ចសហប្រតិបត្តិការឆានែលយោធា - ការពារជាតិនៅក្នុងក្របខ័ណ្ឌ ARF និង ADMM + ក្នុងបរិបទនៃកូវិដ - ១៩ និងក្រោយកូវិដ - ១៩ ពង្រឹងតួនាទីនៃកិច្ចសហប្រតិបត្តិការឆានែលយោធា - ការពារជាតិនៅក្នុងក្របខ័ណ្ឌ ARF និង ADMM + ក្នុងបរិបទនៃកូវិដ - ១៩ និងក្រោយកូវិដ - ១៩
ប្រទេសវៀតណាមនៅតែកៀកស្មាគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជំនះនូវការលំបាកនានាដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩
លោក ឧត្តមសេនីយ៍ឯក Phan Van Giang សមាជិកការិយាល័យនយោបាយ លេខានៃគណៈកម្មាធិការយោធាមជ្ឈិម រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូលរួមជួបពិភាក្សាការងារជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធ​អ៊ីនធើណិត ។ (រូបថត៖ VNA)

សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្របានថ្លែងអំណរគុណដល់ក្រសួងការពារប្រទេសវៀតណាមដែលបានជួយដល់អ្នកជំនាញកម្ពុជាទាន់ពេលវេលានិងឧបករណ៍វេជ្ជសាស្រ្តមួយចំនួនសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ សម្រាប់ប្រទេសកម្ពុជា នាពេលកន្លងមកនេះ។

សម្តេច​ពិជ័យ​​សេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរ លោក​​ឧត្តមសេនីយ៍ឯក Phan Van Giang ដែល​​ត្រូវបានរដ្ឋសភាវៀតណាម​តែងតាំងជារដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម​។​ សម្តេច​ពិ​ជ័យ​សេនា ទៀ ​បាញ់​ បាន​​បង្ហាញនូវទំនុកចិត្តថា ក្នុង​មុខតំណែងថ្មី​ លោកឧត្តមសេនីយ៍ឯក Phan Van Giang នឹង​បន្តចូលរួមវិភាគទានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងកងទ័ព​នៃប្រទេស​​ទាំងពីរ។

ចំណែក​ខ្លួន​វិញ លោករដ្មន្រ្តី Phan Van Giang បានថ្លែងអំណរគុណចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំអនឡាញនេះ ចែករំលែកចំពោះ​​ការលំបាក​​ដែល​​ប្រជាជនកម្ពុជាត្រូវ​​ប្រឈមមុខ ដោយសារ​​ការរីករាលដាលនៃជំងឺរាតត្បាត​កាច់សាហាវកូវីដ ១៩ ។ ជាមួយគ្នានេះ លោកបានវាយ​តំលៃ​​ខ្ពស់​​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងយោធពលខេមរភូមិន្ទ ក្នុងការជួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការបង្ការនិងទប់ស្កាត់នឹងការឆ្លងជំងឺ​នេះ ។

លោករដ្ឋមន្រ្តី Phan Van Giang បានបញ្ជាក់ថា តាម​សមត្ថភាព​​​របស់ខ្លួន វៀតណាមតែងតែ​សម្របសម្រួលជាមួយកម្ពុជា និង​​ខិតខំប្រឹងប្រែងអស់​ពី​សមត្ថភាព​​ ​​ដើម្បី​ជួយប្រទេសកម្ពុជាជំនះរាល់ការលំបាកដែលបណ្តាលមកពីការរីករាលដាលនៃជំងឺ​រាត​ត្បាត​។​ ទស្សនៈមិនប្រែប្រួលជានិច្ច ​​របស់បក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាម​​ គឺ ក្នុងកាលៈទេសៈណាក៏ដោយ ក៏​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ទំនាក់ទំនងភាពជាជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា។ លោករដ្ឋមន្រ្តីបានសម្តែងនូវគោលបំណងថា ក្នុងរយៈពេលខាងមុខនេះ ភាគីទាំងពីរនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការខាងការពារជាតិកាន់តែស៊ីជម្រៅនិងល្អប្រសើរ ការពារជាតិនិងបន្តលោករដ្ឋមន្រ្តី Phan Van Giang បានបង្ហាញបំណងថាក្នុងរយៈពេលខាងមុខនេះ ភាគីទាំងពីរនឹងបន្តខិត​ខំ​ប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីឱ្យកាន់​តែ​ស៊ីជម្រៅ និងបន្ត​ជាសសរស្តម្ភមួយ​នៃទំនាក់ទំនងវៀតណាម - កម្ពុជា។

ប្រទេសវៀតណាមនៅតែកៀកស្មាគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជំនះនូវការលំបាកនានាដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩

ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ VNA)

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានវាយតម្លៃថា ចាប់ពីឆ្នាំ ២០២០ រហូតមកទល់បច្ចុប្បន្ន​​នេះ ការផ្ទុះឡើងនៃកូវីដ ១៩ បានជះ​​ឥទ្ធិពលយ៉ាងខ្លាំង ទៅលើការអនុវត្តផែនការសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរ។ ក៏ប៉ុន្តែ​ ភាគីទាំងពីរបាន​មាន​ភាព​ម្ចាស់​ការ​ និងការច្នៃប្រឌិត ដោយ​​រកឃើញនូវទម្រង់សហប្រតិបត្តិការសមស្រប ដែលក្នុងនោះខ្លឹមសារ​សហប្រតិបត្តិការមួយចំនួនទទួលបានលទ្ធផលជាក់ស្តែង ជាពិសេសក្នុងវិស័យបណ្តុះបណ្តាល ការជួយ​​គាំទ្រគ្នានៅក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺរាតត្បាត​ Covid-19 និងការការពារព្រំដែន។​ ភាគីទាំងពីរបានឯកភាពគ្នាថា ក្នុងរយៈពេលខាងមុខនេះ ជំងឺ​រាតត្បាត​កូវីដ ១៩ អាចនឹងបន្តកើតឡើងយ៉ាងស្មុគស្មាញ ដែលជះឥទ្ធិពលដល់ការអនុវត្តផែនការសហប្រតិបត្តិការដែលបានចុះហត្ថលេខានៅ​ឆ្នាំ ២០២១ ដូច្នេះចាំបាច់ត្រូវមាន​ការ​​​ផ្លាស់ប្តូរថ្មីនូវទម្រង់ និងវិធីសាស្ត្រអនុវត្ត ​ឲ្យ​​សមស្របទៅនឹងខ្លឹមសារ​សហប្រតិបត្តិការជាក់​ស្តែង ជាពិសេសលើវិស័យមួយចំនួនដូចជា៖ ការអប់រំ​នយោបាយសតិអារម្ម​ណ៍​ ការរក្សាយន្តការសន្ទនាគោលនយោបាយការពារជាតិ ការបណ្តុះបណ្តាលធនធានមនុស្ស ការបង្កើន​​កិច្ចសហប្រតិបត្តិការរវាងកម្លាំង​គ្រប់គ្រង​ការពារព្រំដែន ការការពារនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការរត់ពន្ធ ការជួញ​ដូរ​​គ្រឿងញៀន និង​ការ​ឆ្លង​ដែន​ខុសច្បាប់ ព្រម​ទាំង​ជួយ​គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីដែលភាគីទាំងពីរជាសមាជិក./.

ឌីណា

Vietnamplus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស