ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទើបបានព្យាករណ៍កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២១ ចំពោះបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីក្នុងបរិបទដែលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ កំពុងបានប្រព្រឹត្តិទៅ ក៏ដូចជាតម្រូវការនាំចេញបានកើនឡើងយ៉ាងខ្លាំងក្លានៅលើពិភពលោក។
![]() |
| រូបថតឧទាហរណ៍។ (រូបថត៖ dap.com.khmer) |
ដូច្នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំពុងជួយកម្ពុជា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលបណ្តាលមកពី កូវីដ១៩ ហើយក៏កំពុងគាំទ្រវឌ្ឍនភាព នៃគោលដៅអភិវឌ្ឍន៍ រយៈពេលវែងរបស់ កម្ពុជាផងដែរ។
តាមរយៈបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ ADB ប្រចាំកម្ពុជា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២០ ADB បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤៧៧,២ លានដុល្លារ ហើយបានកៀគរ ថវិកាបន្ថែមចំនួន ២៨១,៣ លានដុល្លារ តាមរយៈ សហហិរញ្ញប្បទាន សម្រាប់ប្រទេសកម្ពុជា។ សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករថានឹងកើនឡើង ៤,០% នៅឆ្នាំនេះ និង ៥,៥% ក្នុងឆ្នាំ ២០២២ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ ប្រទេស កម្ពុជា។
ប្រភពដដែល បន្ដថា ចំនួននេះរួមបញ្ចូលប្រាក់កម្ចី សម្បទានចំនួន ២៥០ លានដុល្លារ និងសហហិរញ្ញប្បទាន ២៤១,៦ លានដុល្លារ សម្រាប់កម្មវិធីគាំទ្រការចំណាយ និងឆ្លើយតបសកម្មទៅនឹង COVID-19 របស់ ADB (ដែលហៅកាត់ថា CARES) ៕

មតិពីមិត្តអ្នកអាន