ប្រទេសវៀតណាមបានគាំទ្រម៉ាស់ចំនួន ៣០ ម៉ឺនដល់បុគ្គលិកសុខាភិបាលនៃព្រះរាជាណាចក្រកកម្ពុជា

14:23 | 26/04/2021 ឌីណា

យុគសម័យ - កាលពីថ្ងៃទី ២៥ ខែមេសា​ ស​ហជីព​សុខាភិបាលវៀតណាមបានចេញ​ប្រកាស​លិខិតផ្លូវការលេខ 112/CĐYT ផ្ញើជូនក្រសួងសុខាភិបាលអំពីសំណើ​គាំទ្រម៉ាស់ N 95 ចំនួន ៣០០,០០០ ដែលជូនដល់បុគ្គលិកសុខាភិបាល​កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត​ តាមការ​ប្តេជ្ញាចិត្តរបស់​រដ្ឋាភិបាល​វៀតណាម។

វៀតណាមជួយគាំទ្រកម្ពុជា ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19 វៀតណាមជួយគាំទ្រកម្ពុជា ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19
ខេត្ត An Giang គាំទ្រម៉ាស់វេជ្ជសាស្រ្ត និងទឹកលាងដៃសំលាប់មេរោគជូនប្រជាជនក្រីក្រមានដើមកំណើតវៀតណាម នៅប្រទេសកម្ពុជា ខេត្ត An Giang គាំទ្រម៉ាស់វេជ្ជសាស្រ្ត និងទឹកលាងដៃសំលាប់មេរោគជូនប្រជាជនក្រីក្រមានដើមកំណើតវៀតណាម នៅប្រទេសកម្ពុជា
ប្រទេសវៀតណាមបានគាំទ្រម៉ាស់ចំនួន ៣០ ម៉ឺនដល់បុគ្គលិកសុខាភិបាលនៃព្រះរាជាណាចក្រកកម្ពុជា

រូបថតឧទាហរណ៍

ក្រុមហ៊ុនភាគហ៊ុន Diligo Holdings បានចេញលិខិត​មួយ​បង្ហាញ​បំណងចង់​ចូលរួម​ចំណែកជាមួយរដ្ឋាភិបាល​និងក្រសួងសុខាភិបាល​សហជីពសុខាភិបាល​វៀតណាម ដើម្បីជួយ​បុគ្គលិកសុខាភិបាល​និងប្រជាជនកម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ ដោយមានសកម្មភាព​ជាក់ស្តែង គឺ ការបរិច្ចាគម៉ាស់ Niva ចំនួន ៣០០,០០០ ដែល​ផលិតដោយប្រទេស​វៀតណាមនិងឆ្លើយតបទៅនឹងស្តង់ដាររអឺរ៉ុប ​ EN149:FFP2 (ស្មើនឹងម៉ាស់ NIOSH N95 របស់សហរដ្ឋអាមេរិក) ។

យោងតាមលោកសាស្ត្រាចារ្យរង បណ្ឌិត​ Pham Thanh Binh ប្រធានសហជីព​សុខាភិបាល​ ក្នុងបរិបទនៃរោគរាតត្បាតដ៏ស្មុគស្មាញ​ ការផ្គត់ផ្គង់​សម្ភារៈ វេជ្ជសាស្ត្រនិងឧបករណ៍ពេទ្យសម្រាប់ការពារនិងទប់ស្កាត់ជំងឺរាតត្បាតមានភាពបន្ទាន់និងចាំបាច់ណាស់សម្រាប់បុគ្គលិកសុខាភិបាលនិងប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន។

ការប្រគល់ផលិតផលប្រឆាំងនឹងការរាតត្បាតដល់បុគ្គលិកពេទ្យពីក្រុមហ៊ុនភាគហ៊ុន Diligo Holdings មិនត្រឹមតែបង្ហាញនូវស្មារតីទទួលខុសត្រូវខ្ពស់​ចំពោះសង្គមនិងប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់អ្នកអំពីការខិតខំប្រឹង​ប្រែងរបស់សហគ្រាសវៀតណាមបានអនុវត្តបច្ចេកវិទ្យាខ្ពស់ប្រកបដោយភាពរហ័សរហួននិងផលិតចេញ​ផលិតផល​មានគុណភាពខ្ពស់​ក្នុងវិស័យឧបករណ៍វេជ្ជសាស្រ្តដែលមានគុណភាពស្មើនឹងប្រទេសអភិវឌ្ឍន៍ខ្លាំង។

ការបរិច្ចាគម៉ាស់ពេទ្យសម្រាប់បុគ្គលិកសុខាភិបាលកម្ពុជារបស់សហជីពសុខាភិបាលវៀតណាមនិងក្រុមហ៊ុនភាគហ៊ុន Diligo Holdings ​នាពេលនេះគឺជា​កាយវិការ​ថ្លៃថ្នូមានអត្ថន័យយ៉ាងជ្រាលជ្រៅ​ រួមចំណែកដល់ការ​ពង្រឹងទំនាក់​ទំនង​សហប្រតិបត្តិការអន្តរជាតិនៃប្រទេសទាំងពីរ៕

ឌីណា

nhan dan

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ