រូបថតបាឡុងខ្យល់ក្តៅវៀតណាមបានឈានដល់កំពូលនៃរូបថតដ៏ស្រស់ស្អាតនៅក្នុងទស្សនាវដ្តីអាមេរិក

23:52 | 21/04/2021 ហេង វុធ្ធី

យុគសម័យ - អ្នកថតរូប Tran Tuan Viet បានឈ្នះការបោះឆ្នោតរបស់អ្នកអានចំពោះស្នាដៃរបស់គាត់ក្រោមចំណងជើងថា «ពណ៌ចម្រុះ» (Colorful Work) ដែលបានថតនៅក្នុងពិធីប្រកួត រូបថតបាឡុងខ្យល់ក្តៅនៅស្រុកបាវី (វៀតណាម) កាលពីខែវិច្ឆិកាឆ្នាំ ២០២០ ។

ជំរុញតម្រូវការទេសចរណ៍រវាងខេត្ត Phu Yen និង Dak Lak ជំរុញតម្រូវការទេសចរណ៍រវាងខេត្ត Phu Yen និង Dak Lak
ប្រតិភូវៀតណាមនិងអន្តរជាតិជិត 400 នាក់ធ្វើដំណើរកំសាន្តនិទាឃរដូវមិត្តភាពនៅ Ba Vi ប្រតិភូវៀតណាមនិងអន្តរជាតិជិត 400 នាក់ធ្វើដំណើរកំសាន្តនិទាឃរដូវមិត្តភាពនៅ Ba Vi
រូបថតបាឡុងខ្យល់ក្តៅវៀតណាមបានឈានដល់កំពូលនៃរូបថតដ៏ស្រស់ស្អាតនៅក្នុងទស្សនាវដ្តីអាមេរិក
រូបថតបាឡុងខ្យល់ក្តៅវៀតណាមបានឈានដល់កំពូលនៃរូបថតដ៏ស្រស់ស្អាតនៅក្នុងទស្សនាវដ្តីអាមេរិក

នាពេលថ្មីៗនេះ ទស្សនាវដ្តី Smithsonian របស់អាមេរិកបានប្រកាសជ័យលាភីក្នុងការប្រឡងរូបថតរបស់ទស្សនាវដ្តី។ ដោយមានស្នាដៃរូបថតជាង ៤៥ ០០០ សន្លឹករបស់អ្នកនិពន្ធនៅលើពិភពលោក នោះ គណៈមេប្រយោគបានជ្រើសរើសយករូបថតចំនួន ៦០ សន្លឹកក្នុងវគ្គផ្ដាច់ព្រ័ត ដែលបានចែកជា ៦ ក្រុម សម្រាប់មិត្តអ្នកអានធ្វើការបោះឆ្នោតជ្រើសរើសដល់ថ្ងៃទី ៣០ ខែមិនា។

ជាលទ្ធផល អ្នកថតរូប Tran Tuan Viet មកពីវៀតណាមទទួលបានជ័យលាភីបោះឆ្នោតច្រើនបំផុត ជាមួយស្នាដៃ ក្រោមចំណោងជើងថា Colorful Work - ដែលបានថតក្នុងមហោស្រពបាឡុងខ្យល់ក្ដៅ នៅស្រុក Ba Vi ដែលមានចម្ងាយពីទីក្រុងហាណុយប្រមាណ ៥០ គីឡូម៉ែត្រ នៅខែវិច្ឆិកា ឆ្នាំ ២០២០ ។

រូបថតបាឡុងខ្យល់ក្តៅវៀតណាមបានឈានដល់កំពូលនៃរូបថតដ៏ស្រស់ស្អាតនៅក្នុងទស្សនាវដ្តីអាមេរិក
ឮរូបថតបាឡុងខ្យល់ក្តៅវៀតណាមបានឈានដល់កំពូលនៃរូបថតដ៏ស្រស់ស្អាតនៅក្នុងទស្សនាវដ្តីអាមេរិក

លោក Tran Tuan Viet ម្ចាស់ជ័យលាភីបានចែករំលែកថា លោកបានចូលរួមក្នុងមហោស្រពបាឡុងខ្យល់ក្ដៅនេះនៅ ស្រុក Ba Vi ហើយលោកបានចំណាយកម្លាំងកាយចិត្តជាច្រើនដើម្បីថតវណ្ណកម្មនេះ។ ដូច្នេះហើយវណ្ណកម្មរបស់លោក Tran Tuan Viet ស្ថិតក្នុងចំណោមរូបថតកំពូលទាំង ៨ ក្នុងការប្រឡងនេះ ហើយជ័យលាភីនេះគឺជាកិត្តយសដ៏ធំធេងសម្រាប់រូបលោកផងដែរ៕

ហេង វុធ្ធី

sgtiepthi.vn/

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ