វីដេអូផ្សព្វផ្សាយអំពីទេសចរណ៍វៀតណាម មានអ្នកចូលមើលជាង ១ លានដង

10:40 | 02/03/2021

មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ (អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម) បានឲ្យដឹងថា បន្ទាប់ពីការបង្ហោះក្នុងរយៈពេល ២ សប្តាហ៍កន្លងមក វីដេអូក្រោមចំណងជើងថា “ប្រទេសវៀតណាម - គោលដៅសម្រាប់វប្បធម៌ និងម្ហូបអាហារ” មានអ្នកចូលមើលជាង ១ លានដង។

ក្នុងរយៈពេលតែពីរសប្តាហ៍ វីដេអូផ្សព្វផ្សាយអំពីទេសចរណ៍វៀតណាមនៅលើគេហទំព័រ YouTube មានអ្នកចូលមើលជាង ១ លានដង (រូបថតអេក្រង់៖ nhandan.com.vn)

វីដេអូនេះមានប្រវែង ៦០ វិនាទី ដែលនាំឱ្យទស្សនិកជនគយគន់រមណីដ្ឋានដ៏ល្បីឈ្មោះជាច្រើនរបស់វៀតណាមដូចជា៖ វត្ត Tam Chuc; រមណីដ្ឋាន Trang An; អតីតរាជវាំង Hue; ស្ពានមាស នៅលើកំពូលភ្នំ Ba Na។ល។ ទន្ទឹមនឹងនោះ វីដេអូក៏បានបង្ហាញនូវបរិយាកាសជួបជុំដ៏កក់ក្តៅរបស់ក្រុមគ្រួសារវៀតណាមនានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ដែលត្រូវបានធ្វើឡើងនៅលើគេហទំព័រ YouTube និងត្រូវបានចែករំលែកយ៉ាងទូលំទូលាយលើបណ្តាញសង្គមដូចជា Facebook និង Zalo៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ