ប្រគល់ "ផ្ទះមហាសាមគ្គី " គោពូជជូនប្រជាជនក្រីក្រ គ្រួសារគោលនោយបាយនៅតំបន់ព្រំដែន

14:33 | 01/03/2021

នៅក្នុងកម្មវិធីនេះ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានប្រគល់ផ្ទះមហាសាមគ្គីចំនួន ៥ ខ្នង ហើយគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Dien Bien បានប្រគល់គោពូជចំនួន ៥ ក្បាលជូនគ្រួសារគោលនយោបាយ គ្រួសារក្រីក្រដែលមានស្ថានភាពរបស់លំបាកនៅឃុំ Thanh Nua។

ពិធីប្រគល់ "ផ្ទះមហាសាមគ្គី " គោពូជជូនប្រជាជនក្រីក្រ គ្រួសារគោលនោយបាយនៅតំបន់ព្រំដែន (រូបថត៖ nhandan.com.vn)

នៅថ្ងៃទី ២៧ ខែកុម្ភៈ នៅភូមិ Men ឃុំ Thanh Nua ស្រុក Dien Bien ខេត្ត Dien Bien មជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានសម្របសម្រួលជាមួយកងទ័ពការពារព្រំដែនខេត្ត Dien Bien រៀបចំកម្មវិធីប្រគល់"ផ្ទះមហាសាមគ្គី " គោពូជជូនប្រជាជនក្រីក្រ គ្រួសារគោលនោយបាយនៅមូលដ្ឋាន។ កម្មវិធីនេះ គឺជាសកម្មភាពជាក់ស្ដែងដើម្បីអបអរសាទរពិធីរំលឹកខួបលើកទី ៣២ នៃទិវាការពារព្រំដែនប្រជាជនទាំងមូល (៣ មីនា ១៩៨៩- ៣ មីនា ២០២១) និងលើកទី ៦២ នៃទិវាប្រពៃណីកងទ័ពការពារព្រំដែន (៣ មីនា ១៩៥៩- ៣ មិនា ២០២១) ព្រមទាំងរួមចំណែកចែករំលែកការលំបាក របស់ប្រជាជននៅតាមតំបន់ព្រំដែន បង្កើន សាមគ្គីភាពរវាងកងទ័ពនិងប្រជាជនក៏ដូចជាពង្រឹងផែនមហាសាមគ្គីជាតិទាំងមូលឲ្យកាន់តែខ្លាំងមាំមួនផងដែរ។នៅក្នុងកម្មវិធីនេះ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានប្រគល់ផ្ទះមហាសាមគ្គីចំនួន ៥ ខ្នង ហើយគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Dien Bien បានប្រគល់គោពូជចំនួន ៥ ក្បាលជូនគ្រួសារគោលនយោបាយ គ្រួសារក្រីក្រដែលមានស្ថានភាពរបស់លំបាកនៅឃុំ Thanh Nua ផងដែរ៕


(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត