ផ្នែកលក់រាយវៀតណាមនៅតែរីកចម្រើន ក្នុងបរិបទកើតមានជំងឺរាតត្បាតកូវីដ ១៩

11:32 | 18/02/2021

ដោយមានការផ្លាស់ប្ដូរឲ្យទាន់ពេលវេលានោះ សហគ្រាសលក់រាយជាច្រើន ក្នុងនោះមាន Lottemart មានកំណើនអំពីបរិមាណទំនិញលក់ចេញតាមបណ្ដាញអនឡាញចាប់ពី ១០០% ទៅ ២០០% ជាពិសេសគឺនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ។

ប្រជាជនដើរទិញឥវ៉ាន់នៅផ្សារទំនើប (រូបថត៖ VNA)

វាយតម្លៃអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុនភាគហ៊ុនរបាយការណ៍វាយតម្លៃ វៀតណាម (Vietnam Report) ចំពោះសហគ្រាសផ្នែកលក់រាយ ក្នុងបរិបទកើតមានជំងឺរាតត្បាតកូវីដ ១៩ នោះ លោក Vu Dang Vinh អគ្គនាយក Vietnam Report បានឲ្យដឹងថា ក្នុងរយៈពេលវែង ទីផ្សារលក់រាយរបស់វៀតណាមតែងតែត្រូវបានវាយតម្លៃសុទិដ្ឋិនិយមអំពីយថាទស្សន៍អភិវឌ្ឍន៍ ជាមួយនឹងនិន្នាការសំខាន់ៗមួយចំនួន។ ទីមួយគឺជានិន្នាការជំរុញការលក់រាយពហុបណ្ដាញ ដោយរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធិចាប់ពីការលក់តាមអនឡាញ រហូតដល់ការលក់ផ្ទាល់។ ដោយបានយល់ដឹងអំពីឥរិយាបថអ្នកទិញទំនិញក្នុងបរិបទជំងឺកូវីដ ១៩ ដូច្នេះ អ្នកលក់រាយនៅវៀតណាមកំពុងផ្តោតសំខាន់លើបណ្ដាញអនឡាញ កម្មវិធី App លក់ទំនិញ។ ដោយមានការផ្លាស់ប្ដូរឲ្យទាន់ពេលវេលានោះ សហគ្រាសលក់រាយជាច្រើន ក្នុងនោះមាន Lottemart មានកំណើនអំពីបរិមាណទំនិញលក់ចេញតាមបណ្ដាញអនឡាញចាប់ពី ១០០% ទៅ ២០០% ជាពិសេសគឺនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញផងដែរ./.

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី

អានច្រើនបំផុត