ក្នុងឆ្នាំ២០២១ សហគ្រាសវាយនភ័ណ្ឌខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក

09:15 | 16/02/2021

លោក Vu Duc Giang ប្រធានសមាគមន៍វាយនភ័ណ្ឌ វៀតណាមចាត់ទុកថា បណ្ដា សហគ្រាសចាំបាច់ត្រូវជំរុញយ៉ាងខ្លាំងនូវការកសាងពាណិជ្ជសញ្ញាវៀតណាម ការ តភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីឆ្លើយតបដោយម្ចាស់ការនឹងស្ថានភាពថ្មី។

កម្មការិនីធ្វើការនៅក្នុងរោងចក្រវាយនភ័ណ្ឌរបស់អគ្គក្រុមហ៊ុន May 10 នៅខ័ណ្ឌ Long Bien ទីក្រុងហាណូយ។ (រូបថត៖ TTXVN)

ឆ្នាំ២០២១ត្រូវបានព្យាករណ៍ថា បន្តជាឆ្នាំដ៏លំបាកចំពោះវិស័យវាយនភ័ណ្ដ ដោយសារតែការពឹងផ្អែកលើស្ថានភាពជម្ងឺរាតត្បាត និងលក្ខណៈថ្មីៗនៃខ្សែសង្វាក់ផ្គត់ ផ្គង់ ដែលទើបតែបានបង្កើតឡើង ប៉ុន្តែ វិស័យវាយនភ័ណ្ឌវៀតណាមនៅតែដាក់ចេញ គោលដៅទំហំនាំចេញសម្រេចបានទឹកប្រាក់ចំនួន៣៩ ពាន់លានដុល្លាអាមេរិក។ លោក Vu Duc Giang ប្រធានសមាគមន៍វាយនភ័ណ្ឌវៀតណាមចាត់ទុកថា បណ្ដា សហគ្រាសចាំបាច់ត្រូវជំរុញយ៉ាងខ្លាំងនូវការកសាងពាណិជ្ជសញ្ញាវៀតណាម ការ តភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីឆ្លើយតបដោយម្ចាស់ការនឹងស្ថានភាពថ្មី។

តាមលោក Vu Duc Giang ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជា ពិសេសគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ដែល បានចូលជាធរមានចាប់តាំងពីខែសីហាឆ្នាំ២០២០ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ កិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ទំនងជានឹងបង្កើតឡើងឱកាសជាច្រើនសម្រាប់ វិស័យវាយនភ័ណ្ឌវៀតណាម./.

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត