ការចាប់អារម្មណ៍នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាមតាមក្រសែភ្នែកឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសនានា

14:24 | 12/02/2021

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម លោក Kritenbrink បានចែករំលែកថា លោកចូលចិត្តនំអន្សម និងស្ថាបត្យកម្មនៃវត្តនានានៅទីក្រុងហាណូយ ហើយឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Nicolas Warnery បានកោតសរសើរចំពោះពិធីបុណ្យចូលឆ្នាំវៀតណាមដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ និងការជួបជុំគ្រួសារដ៏កក់ក្តៅផងដែរ។

ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Nicolas Warnery

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម លោក Kritenbrink បានចែករំលែកថា លោកចូលចិត្តនំអន្សម និងស្ថាបត្យកម្មនៃវត្តនានានៅទីក្រុងហាណូយ ហើយឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Nicolas Warnery បានកោតសរសើរចំពោះពិធីបុណ្យចូលឆ្នាំវៀតណាមដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ និងការជួបជុំគ្រួសារដ៏កក់ក្តៅផងដែរ។ នេះគឺជាការចែករំលែកគួរឲ្យចាប់អារម្មណ៍នៃឯកអគ្គរដ្ឋទូតទាំងពីរអំពីបុណ្យតេតវៀតណាម។

ចំពោះឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាមលោក Nicolas Warnery បានឲ្យដឹងថា បុណ្យតេតវៀតណាមគឺពោរពេញទៅដោយអត្តសញ្ញាណជាតិ និងវប្បធម៌ជាតិដ៏វិសេសវិសាល។ នៅថ្ងៃទី ១ នៃបុណ្យតេត ប្រជាជនវៀតណាមមានទម្លាប់ទៅសួរសុខទុក្ខសាច់ញ្ញាតគ្រួសារ។ វាយតំលៃសមិទ្ធិផលរបស់វៀតណាមក្នុងឆ្នាំកន្លងទៅ លោកឯកអគ្គរដ្ឋទូត Nicolas Warnery បានលើកឡើងថា ក្នុងបរិបទកើតមានជំងឺរាតត្បាតកូវីដ ១៩ នោះ វៀតណាមនៅតែបំពេញភារកិច្ចពីរដើរទន្ទឹមគ្នាប្រកបដោយជោគជ័យ៖ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ អាណត្តិ ២០២០-២០២១ ។ លោកឯកអគ្គរដ្ឋទូត Nicolas Warnery មានគោលបំណងថា នៅឆ្នាំ ២០២១ ប្រទេសទាំងពីរនឹងរួមសហការគ្នា ដើម្បីជំរុញទំនាក់ទំនងឲ្យកាន់តែអភិវឌ្ឍន៍ថែមទៀតលើគ្រប់វិស័យផងដែរ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Daniel J. Kritenbrink បានឲ្យដឹងថា នេះគឺជាឆ្នាំទី ៤ ហើយដែលលោកនិងក្រុមគ្រួសារបានទទួលអំណរបុណ្យតេតនៅវៀតណាម។ ជារៀងរាល់ឆ្នាំលោកតែងតែចូលរួមសកម្មភាពត្រៀមរៀបចំអំណរបុណ្យតេតដូចជា៖ វេចនំអន្សម ទស្សនាចំការផ្កាម៉ាកខៃ និងទៅវត្តអារាមជាដើម។ យោងតាមលោកឯកអគ្គរដ្ឋទូត Daniel J.Kritenbrink បាន ឲ្យដឹង ថាឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាក សម្រាប់សហរដ្ឋអាមេរិក និងវៀតណាមក៏ដូចជាសម្រាប់ពិភពលោកទាំងមូល ដោយសារជំងឺរាតត្បាតកូវីដ ១៩។ ប៉ុន្តែលោកមានអារម្មណ៍សប្បាយរីករាយ ព្រោះថា ក្នុងបរិបទដ៏លំបាកនេះ ប្រទេសទាំងពីរបានរកឃើញឱកាសសហប្រតិបត្តិការជាមួយគ្នា។ លោក ឯកអគ្គរដ្ឋទូត Daniel J. Kritenbrink សង្ឃឹមថាប្រទេសទាំងពីរនឹងបន្តកសាងនិងពង្រឹងជំនឿទុកចិត្ត គ៏ដូចជាគោរពគ្នាទៅវិញទៅមក និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យថែមទៀតផងដែរ៕

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត