ប្រទេសកាណាដាវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់បក្សសម្រាប់ជ័យជំនះរបស់ប្រជាជាតិវៀត​ណាម

09:19 | 09/02/2021

នាថ្ងៃទី ៦ ខែកុម្ភៈ ក្នុងឱកាសរំលឹកខួបលើកទី ៩១ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ / ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១) និងអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្ស សម្ព័ន្ធមិត្តភាពកាណាដា - វៀតណាម (CVFS) បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូក្រោមប្រធានបទ “មហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម” ដោយមានការចូលរួមពីអ្នកសិក្សាមកពីប្រទេសអង់គ្លេស អាមេរិក និងអាហ្សង់ទីន។

ប្រតិភូទាំងឡាយបានបោះឆ្នោត និងអនុម័តលើសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស (រូបថត៖ vnanet.vn)

នៅក្នុងសិក្ខាសាលានេះ ប្រតិភូទាំងឡាយបានពិភាក្សាអំពីខឿនសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយមវៀតណាម។ តាម​រយៈកិច្ចការផ្លាស់ថ្មីពីប្រទេសក្រីក្រមួយដែលនាំចូលស្បៀងអាហារ និងមានចំណូលជាមធ្យមត្រឹមតែ ៨៦ ដុល្លារអាមេរិកប៉ុណ្ណោះ វៀត​ណាមបានបង្កើនកម្រិតនេះឡើងដល់ប្រមាណ ២,៨០០ ដុល្លារអាមេរិកដែលក្លាយទៅជាប្រទេសនាំចេញអង្ករធំទី ២ លើពិភពលោក។

កាលពីឆ្នាំទៅ ខណៈដែលកំណើន GDP របស់ពិភពលោកបានធ្លាក់ចុះអវិជ្ជមាន សេដ្ឋកិច្ចវៀតណាមនៅតែសម្រេចបានកំណើន ២,៩១%។

មិត្តភក្តិកាណាដាបានសម្តែងនូវគោលបំណងចង់រៀនសូត្របទពិសោធន៍ពីវៀតណាមក្នុងការទប់ទល់នឹងជំងឺរាតត្បាត Covid-19 និងវាយតម្លៃខ្ពស់ចំពោះជ័យជំនះរបស់វៀតណាមក្នុងការតស៊ូ រំដោះប្រទេសជាតិ កសាងនិងការពារមាតុភូមិ ជាពិសេសក្នុងកិច្ចការផ្លាស់ថ្មីនាបច្ចុប្បន្ន ព្រមទាំងបញ្ជាក់ថា បក្សកុម្មុយនិស្តវៀតណាមមិនត្រឹមតែជាអ្នកត្រួសត្រាយផ្លូវ និងបំផុសនូវសេចក្តីប្រាថ្នាឯករាជ្យរបស់ប្រជាជាតិទាំងមូលប៉ុណ្ណោះទេ ថែមទាំងជាអ្នករៀបចំនិងដឹកនាំជ័យជំនះទាំងអស់របស់ប្រទេសជាតិវៀតណាមទៀតផង៕

(ប្រភពព័ត៌មាន: qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត