វៀតណាមនិងចិនពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងមិត្តភាពជាប្រពៃណីឲ្យកាន់តែស៊ីជម្រៅ

10:20 | 10/02/2021

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអះអាងថា ក្នុងរយៈពេលកន្លងទៅ ភាគីទាំងពីរបានធ្វើសកម្មភាពផ្លាស់ប្ដូរគ្នាក្នុងទម្រង់ ដ៏រស់រវើកជាច្រើន ដោយសម្រេចបានលទ្ធផលជាផ្លែផ្កាជាច្រើន រួមចំណែកពង្រឹងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ចិនបន្តអភិវឌ្ឍន៍ប្រកបដោយសុខដុមរមនា ស្ថិរភាព សមស្របនឹងបំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong

នាយប់ថ្ងៃទី ៨ ខែកុម្ភៈ ប្រធានរដ្ឋចិន លោកស៊ី ជីងពីន បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោកប្រធានរដ្ឋចិន ស៊ី ជីងពីន មានជំនឿជាក់ថា ប្រជាជនវៀតណាមក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ បក្សកុម្មុយនិស្តវៀតណាម ដែលលោក Nguyen Phu Trong ជាអគ្គលេខាបក្ស នឹងអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ ព្រមទាំងដណ្ដើមបានសមិទ្ធិផលដ៏ធំធេងជាច្រើនថែមទៀត។ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានអះអាងថា៖ បក្ស រដ្ឋាភិបាល និងប្រជាជនចិន គោរពទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាព ប្រពៃណីជាមួយវៀតណាម ហើយត្រៀមខ្លួនជាស្រេចរួមជាមួយបក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមបង្លើនការផ្លាស់ប្ដូរយុទ្ធសាស្ត្រ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើគ្រប់វិស័យ តម្រង់ទិសដៅទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - ចិនឲ្យកាន់តែអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព នាំមកនូវផលប្រយោជន៍ជាក់ស្ដែងជូនប្រជាជននៃប្រទេសទាំងពីក៏ដូចជារួមចំណែកដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងលើពិភពលោក។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអះអាងថា ក្នុងរយៈពេលកន្លងទៅ ភាគីទាំងពីរបានធ្វើសកម្មភាពផ្លាស់ប្ដូរគ្នាក្នុងទម្រង់ ដ៏រស់រវើកជាច្រើន ដោយសម្រេចបានលទ្ធផលជាផ្លែផ្កាជាច្រើន រួមចំណែកពង្រឹងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ចិនបន្តអភិវឌ្ឍន៍ប្រកបដោយសុខដុមរមនា ស្ថិរភាព សមស្របនឹងបំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ លោក Nguyen Phu Trong បានស្នើឲ្យភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ឱ្យទទួលបានសមិទ្ធិផលកាន់តែធំធេងថែមទៀតក្នុងសម័យកាលថ្មី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងរយៈពេលថ្មីនេះដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោក៕

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត