មជ្ឈឹមសម្ព័ន្ធយុវជនជំរុញកិច្ចសហប្រតិបត្តិការជាមួយ WHO ប្រចាំនៅវៀតណាម

18:36 | 06/02/2021 (យោងតាមវិឡុសំលេងវៀតណាម)

នាថ្ងៃទី ៥ កុម្ភៈនៅទីក្រុងហាណូយ លេខាទី ១ នៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ប្រធានសហព័ន្ធយុវជនវៀតណាម លោក Nguyen Anh Tuan បានទទួលជួបជាមួយប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាមលោក Kidong Park។

ទិដ្ឋភាពនៃជំនួប (រូបថត៖ Thanh Nga)

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នា ជំរុញសកម្មភាពថែរក្សាសុខភាព មុនពេលរៀបការសម្រាប់យុវជន ក៏ដូចជា សុខភាពមាតានិងទារក រួមទាំងការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងនិងថ្នាំជក់ទៀត ផង។

លោក Nguyen Anh Tuan បានថ្លែងអំណរគុណដល់ អង្គការសុខភាពពិភពលោកនៅវៀតណាម និងទី ភ្នាក់ងារ អង្គការសហប្រជាជាតិចំពោះសកម្មភាពប្រកបដោយអត្ថន័យក្នុងការអមដំណើរកម្មវិធីចំនួន ១០.០០០ ជំហានក្នុងមួយថ្ងៃ ដោយបង្ការគ្រោះថ្នាក់ពីជាតិអាល់កុលនិងថ្នាំជក់ក្នុងចំណោមកុមារ ជាពិសេសសកម្មភាពគាំទ្រដល់សមាគមគ្រូពេទ្យវ័យក្មេងវៀតណាម ដើម្បីចូលរួមការពារផលប៉ះពាល់ដែលបង្កឡើងដោយការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងអំឡុងពេលកន្លងមកនេះ។

ចំណែកខ្លួនវិញ លោក Kidong Park បានស្នើឲ្យមានការសម្របសម្រួលក្នុងការកសាងប្រភពធនធានមនុស្សសម្រាប់ប្រព័ន្ធសហភាពយុវជននិងសមាគមគ្រូពេទ្យវ័យក្មេងវៀតណាម ក្នុងវិស័យសុខភាពពិភពលោក ពីព្រោះវៀតណាមកំពុងចូលរួមកាន់តែខ្លាំងឡើងក្នុងគោលនយោបាយអន្តរជាតិ និងអនុវត្តយុទ្ធនាការមិន ជក់បារីពេញមួយឆ្នាំដែរ៕


(យោងតាមវិឡុសំលេងវៀតណាម)

(យោងតាមវិឡុសំលេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត