សហគមន៍វៀតណាម និងមិត្តភក្តិអាមេរិក និងអន្តរជាតិរីករាយក្នុងកម្មវិធីស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ ២០២១

09:55 | 08/02/2021

នាថ្ងៃទី ៥ ខែកុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកបានរៀបចំកម្មវិធីស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ ២០២១ សម្រាប់សហគមន៍វៀតណាម និងមិត្តភក្តិអាមេរិក និងអន្តរជាតិ។

លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc និងភរិយារបស់គាត់គឺលោកស្រី Nguyen Phuong Lien នៅក្នុងកម្មវិធី (រូបថត៖ vov.vn)

កម្មវិធីនេះមានការចូលរួមពីភ្ញៀវជាង ២០០ នាក់មកពីសហគមន៍ជនអាមេរិកដើមកំណើតវៀតណម ប្រជាជនវៀតណាមដែលកំពុងធ្វើការ ស្រាវជ្រាវ និងសិក្សានៅសហរដ្ឋអាមេរិក រួមជាមួយមិត្តភក្តិអាមេរិក និងអន្តរជាតិដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយវៀតណាមពីយូរមកហើយ។

ថ្លែងក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc ឲ្យដឹងថា ទោះបីប្រឈមនឹងការលំបាក និងឧបសគ្គជាច្រើនដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏វៀតណាមបានបំពេញបេសកកម្មសំខាន់ៗចំនួន ៣ ដោយជោគជ័យ ទាំងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាត្បាតផង ការធានាការអភិវឌ្ឍន៍សេដ្ឋកិច្ចផង ហើយធ្វើបានល្អការងារគាំរពារពលរដ្ឋ និងជួយគាំទ្រសហគមន៍វៀតណាមនៅឯបរទេសផង។ សហគមន៍វៀតណាមនៅអាមេរិកបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជំនះរាល់ការលំបាក ចូលរួមសហការជាមួយសហគមន៍មូលដ្ឋានដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាត និងបន្តប្រឹងប្រែងបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងជីវភាពនយោបាយ និងសេដ្ឋកិច្ចរបស់អាមេរិក។

លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានអះអាងថា សមិទ្ធិផលទាំងឡាយក្នុងទំនាក់ទំនងវៀតណាម - អាមេរិកដែលសម្រេចបាននាពេលកន្លងមកគឺដោយសារតែការមានចូលរួមវិភាគទានរបស់សហគមន៍វៀតណាម និងការជួយគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីមិត្តភក្តិអាមេរិក និងអន្តរជាតិ៕

(ប្រភពព័ត៌មាន: qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត