កិច្ចព្រមព្រៀង RCEP នឹងជួយគាំទ្រយ៉ាងសកម្មដល់វិស័យវាយនភ័ណ្ឌក្នុងកំឡុងពេលមានជំងឺរាតត្បាត Covid-19

11:40 | 08/02/2021

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា ការនាំចេញវាយនភ័ណ្ឌ និងកាត់ដេរក្នុងខែមករា ឆ្នាំ ២០២១ សម្រេចបានប្រមាណ ២.៦ ពាន់លានដុល្លារ កើនឡើង ៣.៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន។

រូប​ថតឧទាហរណ៍ (laodong.vn)

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានព្យាករណ៍ថា ឆ្នាំ ២០២១ នៅតែជាឆ្នាំដែលទីផ្សារវាយនភ័ណ្ឌ និងកាត់ដេរបន្តជួបការលំបាកដោយសារស្ថានភាពរាតត្បាតនៅលើពិភពលោក។ ទោះយ៉ាងណា វិស័យវាយនភណ្ឌ និងកាត់ដេរក៏មាន​ឱកាសអភិវឌ្ឍន៍ដ៏ធំធេងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខាថ្មីៗនេះ ជាពិសេសសក្តានុពលក្នុងការពង្រីកការនាំចេញទៅកាន់ទីផ្សារធំៗនៅជុំវិញពិភពលោក។ ក្នុងនោះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ទើបតែត្រូវបានចុះហត្ថលេខានៅពាក់កណ្តាលខែវិច្ឆិ កាឆ្នាំ ២០២០ ត្រូវបានគេរំពឹងថានឹងបង្កើតកម្លាំងចលករ និងឱកាសសម្រាប់វិស័យវាយនភ័ណ្ឌ និងកាត់ដេរបស់វៀតណាម ហើយជំនួសទីផ្សារមួយចំនួនដែលមិនទាន់គ្រប់គ្រងបានជំងឺរាតត្បាត Covid-19 ។ នេះគឺជាកត្តាដែលជួយគាំទ្រយ៉ាងសកម្មដល់សកម្មភាពផលិតកម្ម និងអាជីវកម្មនៃវិស័យកាត់ដេរ និងវាយនភណ្ឌរបស់វៀតណាមនៅឆ្នាំ ២០២១ និងបណ្តាឆ្នាំបន្តបន្ទាប់./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត