វៀតណាមដឹកនាំកំណើនសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ ២០២០

22:42 | 30/01/2021 (យោងតាមកាសែតកងទ័ពប្រជាជន)

អត្ថបទចុះផ្សាយនៅគេហទំព័រ CNBC របស់អាមេរិក នាថ្ងៃទី២៨ មករា បានបញ្ជាក់ថា វៀតណាមអាចជាសេដ្ឋកិច្ចមានសកម្មភាពល្អជាងគេនៅអាស៊ីក្នុងបរិបទនៃជំងឺ Covid-19។

ប្រទេសវៀតណាមដឹកនាំកំណើនសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ ២០២០

អត្ថបទនេះបានឲ្យដឹងទៀតថា មូលដ្ឋានដើម្បីបញ្ជាក់ថា វៀតណាមទទួលបានជោគជ័យនោះគឺដោយសារសេដ្ឋកិច្ចរបស់ប្រទេសនេះសម្រេចបានកំណើនសេដ្ឋកិច្ចវិជ្ជមាននៅឆ្នាំ ២០២០ ខណៈសេដ្ឋកិច្ចសកលលោកជួបការលំបាកជាច្រើនដោយសារជំងឺរាតត្បាត Covid-19។

ដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា នៅចុងខែធ្នូ ឆ្នាំ២០២០ សេដ្ឋកិច្ចវៀតណាមបានកើនឡើង ២.៩% បើធៀបនឹងឆ្នាំមុន។ សេដ្ឋវិទូទាំងឡាយនៃក្រុមស្រាវជ្រាវអំពីសកលលោករបស់ធនាគារ Bank of America នៃប្រទេសអាមេរិក បញ្ជាក់ថា ដោយមានសមិទ្ធិផលនេះ វៀតណាមមានកំណើនខ្ពស់ជាងគេក្នុងឆ្នាំដែលពិភពលោកជួបវិបត្តិសេដ្ឋកិច្ច។ សេដ្ឋវិទូបានចាត់ទុកថា វៀតណាមនឹងរក្សាការអភិវឌ្ឍសេដ្ឋកិច្ចនៅឆ្នាំ២០២១។ ធនាគារនេះមានការព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមអាចកើនឡើង ៩.៣% នៅឆ្នាំ២០២១ ខ្ពស់ជាងការព្យាករណ៍របស់ធនាគារពិភពលោក(WB) គឺ ៦.៧%។

របាយការណ៍នាខែធ្នូ ឆ្នាំ២០២០ របស់ក្រុមហ៊ុន Fitch Ratings ក៏បានវាយតម្លៃថា ការនាំចេញរបស់វៀតណាមនៅប៉ុន្មានឆ្នាំខាងមុខនឹងមានសក្តានុពលអភិវឌ្ឍន៍ជាច្រើន។ យោងតាមក្រុមហ៊ុននេះ ការដែលវៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយអង់គ្លេស និងសហភាពអឺរ៉ុប អាចជម្រុញថែមទៀតនូវការធ្វើពាណិជ្ជកម្ម៕

(យោងតាមកាសែតកងទ័ពប្រជាជន)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត