វៀតណាមវាយតម្លៃថាកិច្ចសហប្រតិបត្តិការនិងសកម្មភាពរបស់ប្រជាជនម្នាក់ៗជាមូលដ្ឋានគ្រឹះក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ

15:44 | 27/01/2021

យុគសម័យ - រដ្ឋាភិបាលវៀតណាមចាត់ទុកថាការពឹងផ្អែកលើប្រជាជន ការបង្កើនកិច្ចសហប្រតិបត្តិការ និងសកម្មភាពរបស់ប្រជាជនម្នាក់ៗគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធី និងសកម្មភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc

កិច្ចប្រជុំកំពូលស្តីពីការបន្សាំនឹងការប្រែប្រួលអាកាសធាតុឆ្នាំ ២០២១ (CAS ២០២១) ត្រូវបានបើកនៅថ្ងៃទី ២៦ ខែមករា តាមប្រព័ន្ធវីដេអូដោយរដ្ឋាភិបាល ហូឡង់។ ចូលរួមក្នុងកិច្ចប្រជុំនេះមានថ្នាក់ដឹកនាំនៅលើពិភពលោកជាច្រើនរូបដូចជាអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guteres នាយករដ្ឋមន្រ្តីហូឡង់ លោក Mark Rutte នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងអធិការបតីអាឡឺម៉ង់លោកស្រី Angela Merkel ជាដើម។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ជាប្រទេសមួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ វៀតណាមប្តេជ្ញាបង្កើនភាពធន់និងលើកកំពស់សមត្ថភាពរបស់សហគមន៍ និងអង្គភាពសេដ្ឋកិច្ចនិងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិនិងការខូចខាតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុជាដើម។ រដ្ឋាភិបាលវៀតណាមចាត់ទុកថាការពឹងផ្អែកលើប្រជាជន ការបង្កើនកិច្ចសហប្រតិបត្តិការ និងសកម្មភាពរបស់ប្រជាជនម្នាក់ៗគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធី និងសកម្មភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ វៀតណាមមានបំណងថានឹងបន្តទទួលបានការរួមដំណើរនិងជួយគាំទ្រពីសហគមន៍អន្តរជាតិក្នុងការបន្សាំខ្លួននឹងការប្រែប្រួលអាកាសធាតុ។ លោក នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖

«ទីមួយ ចាំបាច់ត្រូវលើកកំពស់សមត្ថភាពសម្របខ្លួនរបស់សហគមន៍ និងការចូលរួមរបស់ប្រជាជនគ្រប់រូប ព្រមទាំងបង្កើនភាពធន់នៃគ្រប់វិស័យនៅចំពោះមុខការប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ។ ទីពីរ ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ចាំបាច់ត្រូវផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព សមភាពយេនឌ័រ ការលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ ដោយមិនឱ្យនរណាម្នាក់ត្រូវបានបំភ្លេចចោល។ ទីបីគឺបង្កើនការគាំទ្រពីអន្តរជាតិដល់ប្រទេសកំពុងអភិវឌ្ឍន៍ផ្នែកហិរញ្ញវត្ថុនិងបច្ចេកវិទ្យា ដើម្បីជួយដល់ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ ទីបួនគឺជំរុញទំនាក់ទំនងភាពជាដៃគូពហុភាគីព្រមទាំងលើកទឹកចិត្តនិងទាក់ទាញការចូលរួមរបស់ធុរកិច្ច អ្នកវិទ្យាសាស្ត្រ សហគមន៍ប្រជាជន និងអង្គការក្រៅរដ្ឋាភិបាលក្នុងសកម្មភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុផងដែរ»

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់ថា៖ វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្មក្នុងការខិតខំរួមគ្នារបស់សហគមន៍អន្តរជាតិដើម្បីប្រែក្លាយ“ បញ្ហាប្រឈម” ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុទៅជា“ ឱកាស” សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់មនុស្សគ្រប់គ្នា៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត