បើតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន Intel សរុបជារួមគិតត្រឹមដើមឆ្នាំ២០២១ ការវិនិយោគរបស់ក្រុមហ៊ុននេះនៅក្នុងវៀតណាមបានកើនឡើងដល់ទៅ ជាង១ពាន់៥រយលានដុល្លារអាមេរិកហើយ។
ក្រុមហ៊ុន Intel សរុបជារួមគិតត្រឹមដើមឆ្នាំ២០២១ ការវិនិយោគរបស់ក្រុមហ៊ុននេះនៅក្នុងវៀតណាមបានកើនឡើងដល់ទៅ ជាង១ពាន់៥រយលានដុល្លារអាមេរិកហើយ។
ប្រទេសវៀតណាមត្រូវបានគេចាត់ទុកថាជាកូនក្រមុំដ៏ស្រស់សោភាមួយ ដែលមានការទាក់ទាញការវិនិយោគខ្លាំងជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ បើទោះបីជាពេញមួយឆ្នាំ២០២០ មានការរីករាលដាលនៃកូវីដ-១៩ យ៉ាងណាក្ដី។ ជាក់ស្ដែង ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបានចូលទៅវិនិយោគក្នុងប្រទេសនេះ កាន់តែច្រើនឡើងៗ។ ថ្មីៗនេះទៀតសោត ក្រុមហ៊ុនយក្សរបស់អាមេរិក Intel Corporation ទើបតែបានបង្កើនការវិនិយោគជាង៤៧០លានដុល្លារបន្ថែមទៀតនៅនៅវៀតណាមផងដែរដើម្បីអភិវឌ្ឍបណ្ដុំបច្ចេកវិទ្យា និងបង្កើតឱកាសទីផ្សារថ្មីៗ។ នេះបើតាមការរាយការណ៍ ដោយសារព័ត៌មានក្នុងស្រុក។
បើតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន Intel សរុបជារួមគិតត្រឹមដើមឆ្នាំ២០២១ ការវិនិយោគរបស់ក្រុមហ៊ុននេះនៅក្នុងវៀតណាមបានកើនឡើងដល់ទៅ ជាង១ពាន់៥រយលានដុល្លារអាមេរិកហើយ។
នាយកគ្រប់គ្រងទូទៅក្រុមហ៊ុននេះ បានឲ្យដឹងទៀតថា គិតនៅត្រឹមឆ្នាំ២០២០ ផលិតផលរបស់ Intel ដែលផលិតនៅវៀតណាមបាននាំចេញជាង២ពាន់លានឯកតា ទៅកាន់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក។
ក្រៅតែពីក្រុមហ៊ុន Intel គេសង្កេតឃើញថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗមួយចំនួនទៀតក៏បាននិងកំពុងពង្រីកការវិនិយោគនៅក្នុងប្រទេសវៀណាមផងដែរ។ ជាក់ស្ដែងនៅក្នុងខែមករានេះ ក្រុមហ៊ុន Foxconn ក៏ទើបវិនិយោគ២៧០លានដុល្លារបន្ថែមទៀតនៅវៀតណាម ខណៈគិតជាសរុបទៅក្រុមហ៊ុនរបស់កោះតៃវ៉ាន់មួយនេះ វិនិយោគនៅវៀតណាមប្រមាណ១ពាន់៥រយលានដុល្លារអាមេរិក។
រីឯ ក្រុមហ៊ុន Panasonic របស់ជប៉ុន កាលពីពេលកន្លងទៅនេះ ក៏បានសម្រេចចិត្តឈប់ផលិតម៉ាស៊ីនបោកគក់សម្លៀកបំពាក់ និងម៉ាស៊ីនត្រជាក់នៅក្នុងប្រទេសថៃ ហើយបានរើផលិតកម្មកាន់ប្រទេសវៀតណាមវិញផងដែរ៕
(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន