មហានស្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម - កម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់វៀតណាម

10:50 | 26/01/2021

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo បានបញ្ជាក់ពីតួនាទីដឹកនាំស្នូលរបស់បក្សកុម្មុយនិស្ត វៀតណាមក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី១៣ របស់បក្ស គឺជាព្រឹត្តិការណ៍ដ៏សែនសំខាន់មួយនៅក្នុងជីវភាពនយោបាយរបស់បក្សនិងរដ្ឋវៀតណាម។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo (រូបថត៖ VNA)

នៅមុនពេលប្រារព្វធ្វើឡើងមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo បានបញ្ជាក់ពីតួនាទីដឹកនាំស្នូលរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកឯកអគ្គរដ្ឋទូត Xiong Bo បានសង្កត់ធ្ងន់ថា៖ មហាសន្និបាតលើកទី១៣ របស់បក្ស គឺជាព្រឹត្តិការណ៍ដ៏សែនសំខាន់មួយនៅក្នុងជីវភាពនយោបាយរបស់បក្សនិងរដ្ឋវៀតណាម។

ទន្ទឹមនឹងនេះប្រទេសចិនរំពឹងថាមហាសន្និបាតលើកទី ១៣របស់បក្សកុម្មុយនិស្តវៀតណាម នឹងជ្រើសរើសបានសមាជិកថ្នាក់ដឹកនាំមជ្ឈិមថ្មី ដែលមានឆន្ទៈមោះមុត និងខ្លាំងក្លា និងទទួលបានការគាំទ្រនិងជំនឿទុកចិត្តពីបក្សនិងប្រជាជនទាំងមូលក្នុងការបន្តដឹកនាំបុព្វហេតុសង្គមនិយមវៀតណាម ឆ្ពោះទៅសម្រេចបានសមិទ្ធិផលកាន់តែប្រសើរឡើងថែមទៀតផងដែរ។ ម្យ៉ងវិញទៀត បក្សកុម្មុយនិស្តចិនជឿជាក់ថា ការរៀបចំប្រកបដោយជោគជ័យនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ របស់វៀតណាម នឹងធានានយោបាយដ៏រឹងមាំនិងខ្លាំងក្លាសម្រាប់ការអភិវឌ្ឍសង្គមនិយមនៅវៀតណាម ព្រមទាំងធានាសន្ទុះកំណើនថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមផងដែរ។

ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំនៃបក្សកុម្មុយនីស្តអេហ្ស៊ីប គណបក្សសង្គមអេហ្ស៊ីប និងគណបក្សសម្ព័ន្ធភាពស៊ីវិលសង្គមនិយមអេហ្ស៊ីប ក៏បានផ្ញើសារអបអរសាទរចំពោះមហាន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមប្រកបដោយជោគជ័យ ព្រមទាំងអះអាងថាមហាសន្នបាតលើកនេះបានធ្វើឡើងក្នុងស្ថានភាពប្រវត្តិសាស្ត្រសំខាន់ៗ ក៏ដូចជាប្រឈមមុខនឹងការប្រកួតប្រជែងដ៏ ធំធេងនិងជាព្រឹត្តិការណ៍សំខាន់សម្រាប់ការអភិវឌ្ឍរបស់បក្សកុម្មុយនិស្ត វៀតណាមផងដែរ។

ថ្នាក់ដឹកនាំនៃគណបក្សរបស់អេហ្ស៊ីបទាំងអស់ដូចពោលខាងលើនេះក៏បានអះអាងពីតួនាទីជាប្រវត្តិសាស្ត្រដ៏ធំធេងរបស់បក្សកុម្មុយនិស្ត វៀតណាមក្នុងបុព្វហេតុរំដោះជាតិ និងកសាងសង្គមនិយម ព្រមទាំងជឿជាក់ថា មហាសន្ន បាតលើកនេះនឹងទទួលបានជោគជ័យក្នុងការបន្តប្រកាន់ខ្ជាប់តាមគោលមាគ៌ាឈានទៅកាន់សង្គមនិយមរបស់ វៀតណាមផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត