វៀតណាមបានអនុវត្តសកម្មភាពជាច្រើនលើការអភិរក្សនិងការប្រើប្រាស់ប្រកប ដោយចីរភាពតំបន់ដីសើម

10:38 | 20/01/2021

ក្រសួងធនធានធម្មជាតិនិងបរិស្ថាន បានស្នើឲ្យក្រសួងស្ថាប័នទាំងអស់ ដឹកនាំការឃោសនានិងសកម្មភាពផ្សព្វផ្សាយមួយចំនួន អំពីសារៈសំខាន់នៃតំបន់ដីសើមចំពោះធនធានទឹក ជីវិតរបស់មនុស្ស និងជីវចម្រុះ។

វៀតណាមបានអនុវត្តសកម្មភាពជាច្រើនលើការអភិរក្សនិងការប្រើប្រាស់ប្រកបដោយចីរភាពតំបន់ដីសើម

ជួយជ្រោមជ្រែងនឹងទិវាដីសើមពិភពលោក (World Wetlands Day) ថ្ងៃទី ២ កុម្ភៈក្រោមប្រធានបទ “មិនអាចបំបែក - តំបន់ដីសើម” នៅថ្ងៃទី ១៨ ខែមករាក្រសួងធនធានធម្មជាតិនិងបរិស្ថានវៀតណាម បានផ្ញើលិខិតទៅក្រសួង ស្ថាប័ន ចំណុះរដ្ឋាភិបាល ស្ថាប័នចំណុះមជ្ឈឹម ក៏ដូចជា គណៈកម្មាធិការប្រជាជននៃខេត្តនិងក្រុងចំណុះមជ្ឈឹម ស្តីពីការជួយជ្រោមជ្រែងទិវាដីសើមពិភព លោក ២០២១។អាស្រ័យហេតុនេះ ក្រសួងធនធានធម្មជាតិនិងបរិស្ថាន បានស្នើឲ្យក្រសួងស្ថាប័នទាំងអស់ ដឹកនាំការឃោសនានិងសកម្មភាពផ្សព្វផ្សាយមួយចំនួន អំពីសារៈសំខាន់នៃតំបន់ដីសើមចំពោះធនធានទឹក ជីវិតរបស់មនុស្ស ជីវចម្រុះនិងអំពាវនាវឲ្យប្រជាជនទាំងអស់ ចូលរួមក្នុងការអភិរក្សនិងប្រើប្រាស់តំបន់ដីសើមប្រកបដោយចីរភាពបញ្ឈប់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់តំបន់ដីសើម និងស្តារឡើងវិញនូវតំបន់ដីសើមដែលខ្សោះជីវជាតិ រួមទាំងរៀបចំសកម្មភាព ការប្រាស្រ័យទាក់ទងសមស្រប ការប្រារព្ធការប្រកួតប្រជែង ការតាំងពិពណ៌ឬចលនា ដែលផ្សារភ្ជាប់នឹងប្រធានបទនៃទិវាដីសើមពិភពលោក ២០២១ ផងដែរ។

សូមគូសបញ្ជាក់ថា អនុសញ្ញារ៉ាមសារដែលជាអនុសញ្ញាស្តីពីតំបន់ដីសើម (ចុះហត្ថលេខានៅទីក្រុងរ៉ាមសា ប្រទេសអ៊ីរ៉ង់ក្នុងឆ្នាំ ១៩៧១) សោយមានលការចូលរួមរបស់ប្រទេសចំនួន ១៧១។ វៀតណាមគឺជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេដែលបានក្លាយជាសមាជិកនៃអនុសញ្ញារ៉ាមសារ ចាប់តាំងពីឆ្នាំ ១៩៨៩ មក៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត