វៀតណាម - ជប៉ុនសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់

23:06 | 19/02/2021 (បកប្រែដោយឌីណា)

យុគសម័យ - សមាគមអប់រំភាសាជប៉ុនសម្រាប់ប្រទេសមិនប្រើប្រាស់អក្សរហាន (JLAN) និងសាកលវិទ្យាល័យ Dai Nam ទើបតែបានរៀបចំ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ដើម្បីបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលអន្តរជាតិវៀតណាម ជប៉ុន(VJII) ។

ដោយសារតែផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ COVID-19 ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើង ​តាមរយៈវីដេអូ​។ តាមនោះអ្នកតំណាងនៃភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនូវកិច្ចសហប្រតិបត្តិការ នៅ​ស្ថានអគ្គកុងស៊ុលនៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម នៅ​ Fukuoka និង​សាកលវិទ្យាល័យ Dai Nam (ហាណូយ - វៀតណាម) ។

ថ្លែងនៅក្នុងពិធីនេះលោក Vu Binh អគ្គកុងស៊ុលវៀតណាម​ប្រចាំនៅ Fukuoka នៃ ប្រទេសជប៉ុនបានសង្កត់ធ្ងន់ថា ​ការបង្កើត​វិទ្យា​ស្ថាន VJII មានលក្ខណៈទាន់ពេលវេលា​និងលោក​ជឿជាក់ថា ​វិទ្យាស្ថាននឹងអភិវឌ្ឍ​និងសម្រេចបានគោលដៅ​របស់ខ្លួន ឆ្លើយតបនឹង តម្រូវការរបស់ប្រទេសទាំងពីរ​វៀតណាម​និងជប៉ុនសម្រាប់ធនធានមនុស្សមានគុណភាពខ្ពស់ ។

លោកបណ្ឌិត Le Dac Son ប្រធាន​ក្រុមប្រឹក្សាសាកលវិទ្យាល័យ​ Dai Nam និងលោក Hashino Nobuo ប្រធានសមាគម​អប់រំភាសាជប៉ុន JLAN បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ ដើម្បី​បង្កើតវិទ្យាស្ថានបណ្តុះបណ្តាល​អន្តរជាតិវៀតណាម -ជប៉ុន (VJII) ។

“ដោយមានកិត្យានុភាពនិងសមត្ថភាពរបស់សមាគម យើងប្តេជ្ញា ចំពោះគុណភាពនៃការបណ្តុះបណ្តាលនិងស្តង់ដារនៃលទ្ធផលរបស់និស្សិតនៃវិទ្យាស្ថានបណ្តុះបណ្តាលអន្តរជាតិវៀតណាម ជប៉ុន។ បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតអាចធ្វើការ នៅក្នុង ប្រទេសជប៉ុននិងអន្តរជាតិណាមួយនៅលើពិភពរាបស្មើ នាពេល​បច្ចុប្បន្ននេះ” ។ លោក​ Hashino Nobuo ប្រធានសមាគម​ JLAN បានសង្កត់ធ្ងន់។

លោក Vu Binh - អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka នៃប្រទេសជប៉ុន (ទី ២ រាប់ពីខាងស្តាំ) អញ្ជើញធ្វើជា​សាក្សីក្នុងពិធីនេះ។

ថ្លែងនៅក្នុងពិធីនេះ លោកបណ្ឌិត Le Dac Son ប្រធាន​ក្រុមប្រឹក្សាសាកលវិទ្យាល័យ Dai Nam បានសង្កត់ធ្ងន់ លើសារសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការនិងបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ធនធានមនុស្សដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិជាទូទៅនិងជប៉ុនជាពិសេស វិទ្យាស្ថាន ប ណ្តុះបណ្តាលអន្តរជាតិវៀតណាម - ជប៉ុនក្នុងសម័យកាល ៤.០ បច្ចុប្បន្ន។

តាមទិសដៅសំរាប់ឆ្នាំសិក្សា ២០២១ - ២០២២ លោកបណ្ឌិត Le Dac Son បានចង្អុលបង្ហាញថា VJII នឹងចាប់ផ្តើមជ្រើសរើស​ការបណ្តុះបណ្តាលសម្រាប់មុខជំនាញដែលមានគុណភាពខ្ពស់ចំនួន ០៧ រួមមាន៖ ភាសាជប៉ុន ​បច្ចេកវិទ្យាព័ត៌មាន​សំណង់​គណនេយ្យ រដ្ឋបាលអាជីវកម្ម គិលានុបដ្ឋាយិកា​និង​ទេសចរណ៍​។ លោកប្រធានក្រុមប្រឹក្សា​សាលានេះ​ក៏បានបញ្ជាក់ថា សកលវិទ្យល័យ Dai Nam ប្តេជ្ញាធានាថា និស្សិតបញ្ចប់ការសិក្សា ១០០% មានការងារធ្វើ នៅប្រទេសវៀតណាម ឬជប៉ុន ហើយប្តេជ្ញាសងប្រាក់ថ្លៃសិក្សា ក្នុងរយៈពេល ៤ ឆ្នាំ​ប្រសិនបើពួកគេ​បញ្ចប់ការសិក្សានិងគ្មានការងារធ្វើ។

វិទ្យាស្ថាន VJII ត្រូវបានបង្កើតឡើង​ ដោយឈរលើមូលដ្ឋាន​នៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ Dai Nam និងសមាគមអប់រំភាសាជប៉ុន JLAN សមាគម​សហគ្រាស​ជប៉ុននិងបណ្តាសាកលវិទ្យាល័យជប៉ុន ក្នុងគោលដៅ បណ្តុះបណ្តាល ​វិស្វករ អ្នកទទួល​បរិញ្ញាបត្រ​ដែលមានគុណភាព​ខ្ពស់ ពូកែនិយាយភាសាជប៉ុន និងការយល់ដឹងអំពីវប្បធម៌ សាជីវកម្មជប៉ុនប្រមាណ ៥០០ នាក់ក្នុងមួយឆ្នាំ​ ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន